មនុស្សភាគច្រេីនលេីសលប់រមែងប្រាថ្នារកដៃគូជីវិតដែលស្មោះត្រង់ និងស្មោះស្ម័គ្រ ស្រលាញ់មិនប្រួលប្រែ។
ស្មោះត្រង់ ក្នុងន័យចិត្តសាស្រ្ត មានន័យថា កាយ វាចា និងចិត្តគឺដូចគ្នាឬស្របគ្នា។ ឧទាហរណ៍: ពេលមាត់ហារស្តីនូវពាក្យថា ស្រលាញ់ ពាក្យនេះគឺឆ្លុះបញ្ចាំងចេញពីចិត្ត ហើយទង្វើដែលស្តែងចេញ គឺបង្ហាញពីការស្រលាញ់ដូចជា អោបឬថើបជាដើម។ឯពាក្យ"ស្មោះស្ម័គ្រ" គឺគ្រាន់តែជាលំអឬជាសោភ័ណនៃសេចក្តីស្នេហាប៉ុណ្ណោះ ជាក់ស្តែងមិនមានឡើយ ដ្បិតអីស្រលាញ់គឺជាអារម្មណ៍ដែលផ្លាស់ប្តូរគ្រប់វិនាទី សូម្បីតែខ្លួនយើងពេលខ្លះស្មានចិត្តខ្លួនឯងមិនត្រូវ មិនយល់ពីអារម្មណ៍ខ្លួនឯងផង តើទៅរកការស្ម័គ្រស្មោះពីណាមកបាន ពេលអស់អារម្មណ៍ស្រលាញ់ហើយនោះ។
ស្មោះត្រង់គឺជាចំណុចគន្លឹះនៃការប្រាស្រ័យទាក់ទង ដែលបង្កើតអោយមានទំនុកចិត្ត។ ដូច្នេះការស្មោះត្រង់គឺគ្រាន់តែជាច្រកឆ្ពោះទៅរកការបង្កើតឲ្យមានទំនាក់ទំនងល្អរវាងដៃគូប៉ុណ្ណោះ។ ឯធាតុបង្កើតអោយមានសុភមង្គល គឺពាក់ព័ន្ធនឹងកត្តាដទៃទៀតជាច្រើន។
ដើម្បីធានាពីសុភមង្គលក្នុងគ្រួសារ ទាំងបុរសនិងនារី តម្រូវឲ្យមានចរិតលក្ខណៈ
ទាំង៧ចំណុចដូចតទៅ៖
១. គិតពីអ្នកដែលខ្លួនស្រលាញ់ច្រើនជាងខ្លួនឯង
២. ត្រូវមានការលះបង់
៣. គោរពដោយមិនយកជាកម្មសិទ្ធិរបស់ខ្លួន
៤. ហ៊ានទទួលយកដោយស្មោះ(ទាំងគុណសម្បត្តិនិងគុណវិបត្តិ)
៥. ចេះយល់ចិត្ត
៦. ចេះផ្តល់អភ័យ
៧. ចេះលើកតម្កើង
ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233
No comments:
Post a Comment