សេចក្តីស្រលាញ់ ឬស្នេហា គ្មានលក្ខខណ្ឌឡេីយ ដោយមិនប្រកាន់ថាមនុស្សនោះមានឬគ្មានគូ មានឬគ្មានប្តី/ប្រពន្ធ សឬខ្មៅ ខ្ពស់ឬទាប ស្អាតឬមិនស្អាត មានឬក្រ ចាស់ឬក្មេងនោះទេ។ យេីងស្រលាញ់មនុស្សម្នាក់ មិនមែនព្រោះតែអ្នកនឹងជានរណាឡេីយ ឧ. អ្នកនឹងជាគ្រូពេទ្យ ជាសេដ្ឋី ជាមេធាវី ជាវេជ្ជបណ្ឌិត....។ សេចក្តីស្រលាញ់អាចកេីតមានដោយមិនដឹងខ្លួន ដូចពាក្យ១ថា "ជួបភក្ត្រ ជំពាក់ស្នេហ៍" ក៏ព្រោះតែម្នាក់នោះមានលក្ខណៈត្រូវទៅនឹងគំនិតខ្លួន បំណងប្រាថ្នារបស់ខ្លួន និងលក្ខខណ្ឌរបស់ខ្លួន។
ស្នេហាជាអារម្មណ៍ដែលមិនអាចគ្រប់គ្រងបាន ដែលសន្ធប់មកលេីខ្លួនយេីង។ ទោះជាយ៉ាងនេះក្តី ស្នេហាគឺជាជំរេីស: អ្នកជ្រេីសរេីសដោយបេីកចំហរចិត្តជូននរណាម្នាក់ អ្នកជ្រេីសរេីសដេីម្បីទទួលយករូបគេ ហេីយការបេីកចំហរចិត្ត និងការទទួលយកនេះ អនុញ្ញាតអោយមានលំហូរនៃអារម្មណ៍ស្រលាញ់។ ការប្រព្រឹត្តទៅនៃអារម្មណ៍ស្រលាញ់នេះ គឺកេីតមានឡេីងដោយមិនដឹងខ្លួន ថាយេីងកំពុងស្រលាញ់គេឡេីយ។ ពេលនោះ ស្មានចិត្តខ្លួនឯងមិនត្រូវ ឆ្ងល់សួរខ្លួនឯងថា ខ្លួនស្រលាញ់គេមែនអត់។ ជាក់ស្តែង ពេលមិនបានឆាត ឬផ្ញេីសារ ឬជជែកតាមទូរសព្ទឬអ៊ិនធឺណេត កុំថាឡេីយការជួបមុខនិង/ឬជជែកទល់មុខ ក្នុងអារម្មណ៍ហាក់រសាប់រសល់ ហេងហាង នៅមិនស្រណុក។ ពេលនឹងហេីយដែលចាប់ផ្តេីមដឹងប្រាកដក្នុងចិត្តថា ខ្លួនកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយពេញចិត្តនឹងបណ្តោយខ្លួនអោយលង់ថែមទៀត។ ហេតុអ្វីទៅបានដូច្នេះ?
ពីព្រោះពេលបានប្រាស្រ័យទាក់ទងមិនថាតាមសារ ឬជជែកនោះទេ អារម្មណ៍សោមនស្ស ត្រេកអរ កំពុងកេីតមានឡេីង ឯក្នុងចិត្តពោរពេញដោយសេចក្តីសុខ ដោយសារមនុស្សម្នាក់នឹងចេះធ្វេីអោយរីករាយ ភ្លេចអស់ទុក្ខកង្វល់ ផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺគ្មានការភ័យខ្លាច និងមានភាពកក់ក្តៅ ទទួលអារម្មណ៍ថា មានការយល់ចិត្ត ការគាំទ្រផ្លូវចិត្ត និងផ្តល់តម្លៃ។ ចំណុចទាំងអស់នឹងហេីយ គឺជាអ្វីដែលគូស្នេហ៍ត្រូវការដេីម្បីបង្កេីតអោយមានសេចក្តីស្រលាញ់ ដែលជាតម្រូវការដ៏ចាំបាច់នៃផ្លូវចិត្តនោះ៕
No comments:
Post a Comment