·
ប្រសិនបើបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត
យ៉ាងហោចណាស់រោគសញ្ញាចំនួន២ ក្នុងចំណោមរោគសញ្ញាខាងក្រោមនឹងកើតមានយ៉ាងហោចណាស់រយៈពេល២សប្តាហ៍៖
· អារម្មណ៍ក្រៀមក្រំខុសពីធម្មតា
កើតមានជាប់ជាប្រចាំ
· បាត់បង់ចំណង់ចំណូលចិត្ត
និងភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់ចូលចិត្តពីមុន
· បាត់បង់ថាមពល
និងគ្មានកំលាំងកំហែង
លើសពីនេះ
រោគសញ្ញាបន្ទាប់បន្សំដទៃទៀត អាចកើតមានឡើង៖
· បាត់បង់ការជឿជាក់លើខ្លួនឯង
ឬឲ្យតម្លៃខ្លួនទាប
· មានអារម្មណ៍បន្ទោសខ្លួនឯងដែលមិនមែនជាកំហុសពិតប្រាកដ
· មានបំណងចង់ស្លាប់
· ពិបាកផ្ចង់អារម្មណ៍
ឬធ្វើការសម្រេចចិត្ត
· មានចលនាយឺត ឬជូនកាលបែរជាឡេះឡះហើយមិនអាចសំរួលវាបាន
· ពិបាកក្នុងការគេង
ឬជូនកាលគេងច្រើនជ្រុល
· បាត់បង់ចំណង់បរិភោគ
ឬជូនកាលហូបច្រើនជ្រុល។ ការផ្លាស់ប្តូរទម្លាប់ហូបអាហារ
អាចនាំទៅរកការស្រកទំងន់
ឬធាត់។
No comments:
Post a Comment