Friday, December 21, 2018

រោគសញ្ញាចម្បងៗនៃការថប់បារម្ភ


ការថប់បារម្ភលេចចេញនូវរោគសញ្ញាលើផ្នែកផ្លូវកាយ ផ្លូវចិត្ដ និងអាកប្បកិរិយា

១. ផ្នែកផ្លូវកាយ

·         បេះដូងលោតញាប់ ឈឺទ្រូង
·         ដកដង្ហើមខ្លាំងជ្រុល ហើយខ្លីៗ
·         វិលមុខ ឈឺក្បាល បែកញើស ស្ពឹក
·         អួលដើមក ស្ងួតមាត់ ចង់ក្អួត រាគ នោមញឹក
·         ឈឺសាច់ដុំ (ក ស្មា និង ចង្កេះ)
·         ក្តៅក្រហល់ក្រហាយ និងញ័រៗ
·         ឆាប់ចេញទឹកកាម លឹង្គមិនឡើងរឹង

២. ផ្នែកផ្លូវចិត្ដ

·         ភ័យខ្លាចឬព្រួយបារម្ភហួសហេតុ
·         មានអារម្មណ៍ញ័រ តានតឹង
·         រសាប់រសល់ នៅមិនស្រណុកឬមិនអាចនៅនឹងមួយកន្លែង
·         ការផ្ទង់អារម្មណ៍និងការចងចាំចុះខ្សោយ
·         អល់អែករារែក
·         ឆាប់ខឹង
·         មិនមានការអត់ធ្មត់
·         ច្របូកច្របល់

៣. ផ្នែកអាកប្បកិរិយា

·         គេចចេញពីស្ថានភាព
·         អាកប្បកិរិយាបែបគិតនិងធ្វើដដែលៗ
·         ពិបាកក្នុងការចូលរួមក្នុងសង្គម
·         អាកប្បកិរិយាភ័យខ្លាច

No comments:

Post a Comment