យោងតាមចិត្តសាស្រ្ត កូនសោរបេីកបេះដូងមនុស្សស្រីស្ថិតក្នុងដៃមនុស្សប្រុស ឯកូនសោរបេីកបេះដូងមនុស្សប្រុស គឺស្ថិតក្នុងដៃមនុស្សស្រី បែបនេះខ្លួនឯងមិនចេះចាក់សោរបេះដូង បែរជាបន្ទោសដៃគូខ្លួនថា "ភិតក្បត់" ទៅវិញ។
ការស្ទង់មតិមួយជាមួយមេធាវីដែលធ្វើការងារជាមួយអតិថិជនដែលមានបញ្ហាលែងលះគ្នា នៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ 2008 បានបង្ហាញឲ្យដឹងដូចតទៅ៖ហេតុផលទូទៅ១០ចំណុចដែលនារីភិតក្បត់ចិត្តស្វាមីឬដៃគូរបស់ខ្លួនក្នុងទំនាក់ទំនងស្នេហាគឺ៖
1. ភាពឯកោ (បញ្ហាទូទៅបំផុតសម្រាប់ស្ត្រីដែលនៅតែផ្ទះ)
2. មិនអាចប្រាស្រ័យទាក់ទងជាមួយដៃគូរបស់ពួកគេអំពីបញ្ហា
3. មិនបានធ្វើឱ្យមានការចង់បានឱ្យបានគ្រប់គ្រាន់
4. កង្វះនៃការលើកតម្កើងពីស្វាមី
5. ស្វាមីគិតតែពីអារម្មណ៍និងគំនិតខ្លួនឯងខ្លាំងពេក និងពោរពេញដោយបញ្ហារំជួលចិត្ត
6. កង្វះនៃភាពរ៉ូមែនទិក និងអារម្មណ៍រំភើបនៅពេលរួមរស់ជាមួយគ្នា
7. ត្រូវការគេចចេញពីសកម្មភាពច្រំដែលៗនៅក្នុងជីវិតរស់នៅរបស់ខ្លួន
8. ចង់មានអារម្មណ៍ពោរពេញដោយអំណាចនៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួន ដូចនៅខាងក្រៅផ្ទះ
9. ធុញទ្រាន់នឹងទម្លាប់ច្រំដែលៗ
10. មានឱកាសនៅពេលវេលាសមស្របណាមួយ
ហេតុផលទូទៅ១០ចំណុចដែលបុរសភិតក្បត់ចិត្តភរិយាឬដៃគូរបស់ខ្លួនក្នុងទំនាក់ទំនងស្នេហាគឺ៖
1. កាមតណ្ហា
2. ការបាត់បង់ភាពទាក់ទាញរបស់ភរិយា/ដៃគូរបស់ខ្លួន
3. មានបញ្ហាផ្លូវភេទ៖ ពួកគេមានតម្រូវការរួមភេទច្រើនឬចង់ផ្លាស់ប្តូរ ឬមានបញ្ហាញៀននឹងរួមភេទ
4. ភរិយាយកជីវិតគ្រួសារមកគាបសង្កត់ផ្លូវចិត្តស្វាមី និងការទាមទាររបស់កូន
5. នារីដទៃល្បួងពោរពេញដោយកិច្ចកលមារយារ
6. ភរិយា/ដៃគូមានកង្វះកិច្ចកលមារយារល្បួងស្វាមី/ដៃគូ
7. ការរំភើបនិងរីករាយចិត្តដោយសារការទាក់ស្រីបាន
8. ភរិយាពូកែឈ្លោះឬរករឿង
9. ការបរាជ័យក្នុងការប្រាស្រ័យទាក់ទងជាមួយភរិយា/ដៃគូអំពីបញ្ហា
10. បុរសមើលឃើញពីរូបសម្បត្តិល្អរបស់ខ្លួន៖ សង្ហារ មានការទាក់ទាញផ្នែកផ្លូវភេទ នៅក្មេង ងាយស្រួលការជំរុញឲ្យបំពេញតាមតម្រេកដ៏ងាយស្រួល។
No comments:
Post a Comment