ព្រះពុទ្ធទ្រង់មានពុទ្ធដិកាថា: "សេចក្តីស្រលាញ់ពិត កេីតចេញពីការយល់គ្នា"
មានអ្នកលេងហ្វេសបុកជាច្រេីនបានបញ្ចេញអារម្មណ៍ ដោយបានសរសេរសារបង្ហោះថា ចិត្តមនុស្សគ្មានអីវាស់បាន គ្មានអ្នកយល់ចិត្ត លេីលោកមានមនុស្សស្មោះដែរឬទេ។ ពាក្យសំដីទាំងនេះផុសចេញបន្ទាប់ពីមានអារម្មណ៍ខកចិត្ត (Frustrated) និងអារម្មណ៍តែលតោល (Helpless) បណ្តាលមកពីស្នេហារបស់ខ្លួនត្រូវបានគំរាមគំហែង ឬដល់ពេលប្រេះឆា។តាមពិត ពាក្យថា"ស្មោះ" គឺគ្រាន់តែជាសោភ័ណ ឬជាគ្រឿងលំអនៃក្តី ស្រលាញ់ ពីព្រោះពាក្យ"ស្មោះ"កេីតចេញពីចិត្ត ឯចិត្តមនុស្សគឺផ្លាស់ប្តូរគ្រប់វិនាទី តេីអោយមានស្មោះមកពីណា។ ពេលមនុស្សស្រលាញ់គ្នាថ្មោងថ្មី តែងស្បថសច្ចាថាស្មោះនឹងគ្នាលុះក្ស័យ ស្តាប់ទៅហាក់ដូចជាមានមនុស្សស្មោះ តែតាមពិតពាក្យស្មោះដែលនិយាយនោះ គឺគ្រាន់តែជាការតាំងចិត្តឬប្តេជ្ញាចិត្តប៉ុណ្ណោះ។ ជាឧទាហរណ៍: នាងបដាចារ បានស្បថសច្ចាស្មោះស្ម័គ្រប្តូរផ្តាច់នឹងគូសង្សារ សុខចិត្តចាកចោលឪពុកម្តាយទៅតាមសង្សារបណ្តូលចិត្ត។ ក្រោយមក នាងបានសម្រេចចិត្តចាកចោលប្តីមួយលេីកជាពីរលេីក។ ឯណាទៅពាក្យស្បថសច្ចារស្រលាញ់ប្តូរផ្តាច់ និងស្ម័គ្រស្មោះលុះក្ស័យនោះ?
លេីសពីនេះ ការពិតចិត្តស្រលាញ់គឺមិនទៀងទាត់ឡេីយ តែចិត្តអ្នកដែលកំពុងមានស្នេហាគិតថា គឺវាទៀងទាត់។ ពាក្យ"ទោះមេឃរលំ ភ្នំរលាយ ក៏អូន(ឬបង)នៅតែស្រលាញ់បង(ឬអូន) អូន(ឬបង)សុខចិត្តស្លាប់បេីគ្មានរូបបង(ឬអូន)។ ពាក្យស្បថសច្ចារទាំងនេះស្តាប់១ភ្លែត ដូចអ្នកនិយាយស្បថនឹងមានការលះបង់សម្បេីមសម្រាប់បុគ្គលនោះ។ ពេលឮបែបនោះបុគ្គលនោះសែនរំភេីបនិងត្រេកអរ។ តែបេីវិភាគឱ្យស៊ីជំរៅវិញ ពាក្យស្បថនោះគឺជាចំណងផ្លូវចិត្តដ៏រឹងមាំ ដោយចងភ្ជាប់បុគ្គលនោះមិនអោយទៅណារួចពីកណ្តាប់ដៃខ្លួនឡេីយ។
តាមពិតស្នេហាឬក្តីស្រលាញ់ គឺមានរូបមន្តដូចគីមីវិទ្យាចឹង ឧទាហរណ៍: អ៊ីដ្រូសែន(H2)+ អុកស៊ីសែន(O2) = ទឹក (H2O)។ ស្នេហាគឺដូចគ្នាចឹង បេីមិនយល់ពីរូបមន្តស្នេហា គឺស្នេហាអាចងាយបែកបាក់ ដល់ចុងបញ្ចប់ តែងត្អូញត្អែរថា ចិត្តមនុស្សមិនអាចវាស់បាន។ ក្តីស្រលាញ់រវាងបុរសនារីក្នុងសេចក្តីស្នេហា គឺប្រៀបដូចជាការដាំផ្កា១ដេីម គឺត្រូវការមនុស្សទាំង២នាក់មេីលថែទាំដូចជា: ស្រោចទឹក ដាក់ជីរ ជ្រោយដីអោយជាប់ជាប្រចាំ បេីភាគីណា១ហ៊ានឈប់ថែទាំ ផ្កានោះនឹងប្រែជារោយមិនខាន។ បែបនេះគឺស្នេហាត្រូវការការតាំងចិត្តឬការប្តេជ្ញាចិត្តខ្ពស់ ការព្យាយាម ការអត់ធ្មត់ឬខន្តី និងការទទួលខុសត្រូវពីភាគីទាំង២ បេីមិនដូច្នោះ ស្នេហានោះគឺប្រឈមនឹងបញ្ហាមិនខាន។
សរុបទៅ មនុស្សមានបញ្ហាឬវិបត្តិក្នុងរឿងស្នេហា ពីព្រោះតែការប្រឆាំងនឹងតថភាពជាក់ស្តែង៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment