ស្នេហា! រសជាតិយ៉ាងណា ឮតែចាស់ថា អោយជៀសចេញឆ្ងាយ...
ជាធម្មតា មនុស្សប្រុសក៏ដូចគ្នានឹងមនុស្សស្រីដែរ ពេលដែលឈានចូលវ័យពេញកម្លោះ ឬគ្រប់ការ ឯនារីគឺការចាប់ផ្តេីមមានឈាមរដូវ មនោសញ្ចេតនាស្នេហាចាប់ផ្តេីមបដិសន្ធិហេីយ។ ទាំង២ភាគីចាប់ផ្តេីមត្រៀមរៀប ឬកពារ ដេីម្បីស្វាគមន៍ស្នេហា។បន្ទាប់ពីស្គាល់ចិត្តស្គាល់ថ្លេីម រហូតឈានដល់ទំនាក់ទំនងស្នេហាស៊ីជំរៅរួចមក ស្នេហាតិចតួចដែលបានសម្រេចបំំណង ក្រៅពីនេះបញ្ហានៃទំនាក់ទំនងរបស់គូស្នេហ៍ចាប់ផ្តេីមកេីតមាន។ ពេលនោះការឈឺចាប់ពោរពេញដោយគំនុំផ្តេីមផុសក្នុងសន្តាន ជារឿយៗធ្វេីអោយលេចចេញគំនិតមួយថា: "បុរសតែងតែចង់បានខ្លួនប្រាណនារីប៉ុណ្ណោះក្នុងទំនាក់ទំនងស្នេហានោះ"។
ចិត្តសាស្រ្តបុរសនិងចិត្តសាស្រ្តក្នុងសេចក្តីស្នេហា ហាក់ប្លែកគ្នាបន្តិច បេីទោះបីជាគោលដៅចុងក្រោយស្រដៀងគ្នាក៏ដោយ។
អារម្មណ៍ស្រលាញ់ គឺពិតជាវិសេសវិសាលសម្រាប់នារី។ វាគឺជាបំណងប្រាថ្នាដ៏ធំធេងដំបូងបំផុតក្នុងជីវិតស្នេហា គឺការទទួលបានគូស្នេហ៍ដែលខ្លួនស្រលាញ់។ សម្រាប់នារី តម្រូវការផ្លូវភេទគឺចាប់ផ្តេីមកេីតមាននៅពេលបានជួបប្រាស្រ័យជាមួយគូស្នេហ៍របស់ខ្លួនក្នុងបរិយាកាសរ៉ូមែនទិក អាស្រ័យហេតុនេះហេីយទេីបអ្នកចិត្តសាស្រ្តឯកទេសស្នេហាបច្ចឹមប្រទេសកំណត់ថា: "នារីគឺត្រូវការសេចក្តីស្រលាញ់ ដេីម្បីបេីកចំហរសម្រាប់ផ្លូវភេទ (Women need love to open up to sex)"។ ផ្ទុយបន្តិចពីនារី នៅក្នុងខួរក្បាលបុរស កាលណានិយាយអំពីស្នេហា គឺមានការលាយឡំបញ្ចូលគ្នាទាំងក្តីស្រលាញ់ ព្រមទាំងផ្លូវភេទ។ សម្រាប់បុរស ពេលសម្លឹងឃេីញនារីដែលមានភាពទាក់ទាញ និងស្រេីបស្រាល គឺរមែងនឹកមមៃចង់បានមកបំពេញចំណង់ផ្លូវភេទរបស់ខ្លួន សូម្បីតែមិនមានចិត្តស្រលាញ់ក៏ដោយ។ ហេតុនេះហេីយទេីបអ្នកចិត្តសាស្រ្តឯកទេសស្នេហាកំណត់ថា: "បុរសត្រូវការផ្លូវភេទដេីម្បីបេីកចំហរទៅរកក្តីស្រលាញ់ (Men need sex to open up to love)"។
រឿងអទិភាពក្នុងសេចក្តីស្នេហាសម្រាប់បុរសគឺការបំពេញតម្រូវការផ្លូវភេទ
(ចង់បានខ្លួនប្រាណ) ដែលចំណុចនេះគឺជាលក្ខណៈពិសេសនៃចិត្តសាស្រ្តរបស់បុរសក្នុងសេចក្តីស្នេហាប៉ុណ្ណោះ។
ជាធម្មតា មិនថាបុរសឬនារី គឺតែងព្យាយាមលាក់បាំងចំណង់ផ្លូវភេទរបស់ខ្លួន។ បុគ្គលខ្លះដោយសារមានការជឿជាក់លេីខ្លួនឯង(Self confident) និងមានអារម្មណ៍សុវត្ថិភាពក្នុងការបញ្ចេញ ហ៊ានលាតត្រដាងវាជាមួយគូស្នេហ៍ ឯបុគ្គលវិញគឺមិនហ៊ានឡេីយ។
សរុបសេចក្តីមក ជាលក្ខណៈចិត្តសាស្រ្តក្នុងសេចក្តីស្នេហាសម្រាប់ គឺស្នេហា= ផ្លូវភេទ + ក្តីស្រលាញ់ ដែលចំណុចនេះគឺជាកត្តាធម្មតា ដោយគ្រាន់តែបុគ្គលខ្លះហ៊ានទាមទារឬស្តែងចេញ ឯបុគ្គលខ្លះទៀតគឺខិតខំខាំមាត់សង្កត់ចិត្តឬបិទបាំងប៉ុណ្ណោះ។ បែបនេះវាគឺជារឿងដែលត្រូវទទួលយកនៅពេលដែលនារីផ្តេីមប្រឡូកក្នុងស្នេហាជាមួយបុរសនោះ។
ចំណុចគ្រឹះចំនួនបួន(៤)ដែលបុរសតែងតែចង់បានពីនារីគឺ៖
1. ការរួមភេទ (Sex)
2. សេវាកម្មជាមូលដ្ឋានដូចជា អាហារ, ដុសលាង, បង្កើតកូន…
3. ទទួលបានក្តីស្រឡាញ់ និងក្លាយជាមនុស្សសំខាន់បំផុត
4. ពេលវេលាស្ងប់ស្ងាត់គ្មានការរំខាន
No comments:
Post a Comment