Saturday, December 22, 2018

ការចង់បានរបស់បុរសនារីពីគ្នាទៅវិញទៅមក

តើបុរសចង់បានអ្វីដ៏ពិតប្រាកដពីនារី?

ចំណុចគ្រឹះចំនួនបួន(៤)ដែលបុរសតែងតែចង់បានពីនារីគឺ៖
1. ការរួមភេទ (Sex)
2. សេវាកម្មជាមូលដ្ឋានដូចជា អាហារ, ដុសលាង, បង្កើតកូន…
3. ទទួលបានក្តីស្រឡាញ់ និងក្លាយជាមនុស្សសំខាន់បំផុត
4. ពេលវេលាស្ងប់ស្ងាត់គ្មានការរំខាន

តើនារីចង់បានអ្វីដ៏ពិតប្រាកដពីបុរស?

ចំណុចគ្រឹះចំនួនប្រាំ(៥)ដែលនារីតែងតែចង់បានពីបុរសគឺ៖
1. ក្តីស្រឡាញ់ (Love)
2. ការស្មោះស្ម័គ្រ
3. ចិត្តសណ្តោសប្រណី
4. ការប្តេជ្ញាចិត្ត
5. មានការសិក្សារអប់រំ និងប្រាជ្ញាវាងវៃ

សេចក្តីស្នេហា ឬសេចក្តីស្រឡាញ់ជាអ្វី?

សេចក្តីស្រលាញ់គឺជាការដោះដូរតម្រូវការផ្នែកអារម្មណ៍។ វាគឺជាកិច្ចសន្យាអារម្មណ៍ តែមានលក្ខណៈផុយស្រួយ ដ្បិតអីអារម្មណ៍របស់មនុស្សផ្លាស់ប្តូរគ្រប់វិនាទី។ ស្នេហាប្រៀបដូចជាការដាំរុក្ខជាតិមួយដើមដែលទាមទារការថែទាំជាប់ជាប្រចាំ។ រុក្ខជាតិនៃក្តីស្រលាញ់នេះគឺងាយនឹងស្រពោន បើមានភាគីណាមួយបោះបង់ការថែទាំ សូម្បីតែការថែទាំដិតដល់ តែបរិយាកាសមិនល្អ ក៏នៅតែអាចបំផ្លាញរុក្ខជាតិនៃក្តីស្រលាញ់នេះផងដែរ។ ដូច្នេះវាត្រូវការការតាំងចិត្តខ្ពស់ សេចក្តីព្យាយាម និងមានឆន្ទ:ចង់អោយរុក្ខជាតិនៃក្តីស្រលាញ់លូតលាស់ល្អ ថែមទាំងបុគ្គលទាំងពីរមានលក្ខណៈប្រកបដោយសេចក្តីស្រលាញ់ពិត។ បើមិនដូច្នោះទេ គឺស្នេហ៍ប្រែជាទុក្ខហើយ។
ពាក្យកុនភាគចិន១ឃ្លាពោលថា «ទាល់តែផឹកស្រាស្រវឹង បានដឹងថាស្រានោះខ្លាំង ទាល់តែស្រលាញ់ខ្លាំង ទើបដឹងថាស្នេហានោះសំខាន់»។ ស្រលាញ់ជាអារម្មណ៍ដែលបានជាប់ជំពាក់ចិត្តលើនរណាម្នាក់។ ពេលខ្លះស្មានចិត្តខ្លួនឯងមិនត្រូវ ហេតុអ្វីស្រលាញ់គេ ពេលនៅឆ្ងាយពីគេ ហេតុអ្វីនឹកគេខ្លាំងម្លេះ? ទោះបីមាត់ខំប្រាប់ខ្លួនឯងថា កាត់ចិត្តពីគេ តែការពិតចិត្តនៅជាប់ជំពាក់ដដែល ទីបំផុតនៅតែនឹកគេដដែល។ នេះហើយគេហៅថាស្នេហា។ ស្នេហាគឺរកស្មានមិនត្រូវ ពីព្រោះវាទាក់ទងនឹងអារម្មណ៍៕

សេចក្តីស្រលាញ់គឺជាជំរេីស

សេចក្តីស្រលាញ់ ឬស្នេហា គ្មានលក្ខខណ្ឌឡេីយ ដោយមិនប្រកាន់ថាមនុស្សនោះមានឬគ្មានគូ មានឬគ្មានប្តី/ប្រពន្ធ សឬខ្មៅ ខ្ពស់ឬទាប ស្អាតឬមិនស្អាត មានឬក្រ ចាស់ឬក្មេងនោះទេ។ យេីងស្រលាញ់មនុស្សម្នាក់ មិនមែនព្រោះតែអ្នកនឹងជានរណាឡេីយ ឧ. អ្នកនឹងជាគ្រូពេទ្យ ជាសេដ្ឋី ជាមេធាវី ជាវេជ្ជបណ្ឌិត....។ សេចក្តីស្រលាញ់អាចកេីតមានដោយមិនដឹងខ្លួន ដូចពាក្យ១ថា "ជួបភក្ត្រ ជំពាក់ស្នេហ៍" ក៏ព្រោះតែម្នាក់នោះមានលក្ខណៈត្រូវទៅនឹងគំនិតខ្លួន បំណងប្រាថ្នារបស់ខ្លួន និងលក្ខខណ្ឌរបស់ខ្លួន។
ស្នេហាជាអារម្មណ៍ដែលមិនអាចគ្រប់គ្រងបាន ដែលសន្ធប់មកលេីខ្លួនយេីង។ ទោះជាយ៉ាងនេះក្តី ស្នេហាគឺជាជំរេីស: អ្នកជ្រេីសរេីសដោយបេីកចំហរចិត្តជូននរណាម្នាក់ អ្នកជ្រេីសរេីសដេីម្បីទទួលយករូបគេ ហេីយការបេីកចំហរចិត្ត និងការទទួលយកនេះ អនុញ្ញាតអោយមានលំហូរនៃអារម្មណ៍ស្រលាញ់។ ការប្រព្រឹត្តទៅនៃអារម្មណ៍ស្រលាញ់នេះ គឺកេីតមានឡេីងដោយមិនដឹងខ្លួន ថាយេីងកំពុងស្រលាញ់គេឡេីយ។ ពេលនោះ ស្មានចិត្តខ្លួនឯងមិនត្រូវ ឆ្ងល់សួរខ្លួនឯងថា ខ្លួនស្រលាញ់គេមែនអត់។ ជាក់ស្តែង ពេលមិនបានឆាត ឬផ្ញេីសារ ឬជជែកតាមទូរសព្ទឬអ៊ិនធឺណេត កុំថាឡេីយការជួបមុខនិង/ឬជជែកទល់មុខ ក្នុងអារម្មណ៍ហាក់រសាប់រសល់ ហេងហាង នៅមិនស្រណុក។ ពេលនឹងហេីយដែលចាប់ផ្តេីមដឹងប្រាកដក្នុងចិត្តថា ខ្លួនកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយពេញចិត្តនឹងបណ្តោយខ្លួនអោយលង់ថែមទៀត។ ហេតុអ្វីទៅបានដូច្នេះ?
ពីព្រោះពេលបានប្រាស្រ័យទាក់ទងមិនថាតាមសារ ឬជជែកនោះទេ អារម្មណ៍សោមនស្ស ត្រេកអរ កំពុងកេីតមានឡេីង ឯក្នុងចិត្តពោរពេញដោយសេចក្តីសុខ ដោយសារមនុស្សម្នាក់នឹងចេះធ្វេីអោយរីករាយ ភ្លេចអស់ទុក្ខកង្វល់ ផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺគ្មានការភ័យខ្លាច និងមានភាពកក់ក្តៅ ទទួលអារម្មណ៍ថា មានការយល់ចិត្ត ការគាំទ្រផ្លូវចិត្ត និងផ្តល់តម្លៃ។ ចំណុចទាំងអស់នឹងហេីយ គឺជាអ្វីដែលគូស្នេហ៍ត្រូវការដេីម្បីបង្កេីតអោយមានសេចក្តីស្រលាញ់ ដែលជាតម្រូវការដ៏ចាំបាច់នៃផ្លូវចិត្តនោះ៕

តេីក្នុងកម្មវិធីនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ ពិធីមួយណាដែលសំខាន់ជាងគេ?

សម្លេងភ្លេងខ្មែរលាន់ឮរងំ ញាតិមិត្តចាស់ទំចូលរួមអបអរ
ជួយផ្តល់សិរីមង្គលបវរ អារម្មណ៍ត្រេកអរក្រាបផ្ទឹមសំពះ។

មុនពេលរៀបការ ញាតិមិត្តចាស់ទុំខិតខំទៅជួបគ្រូហោរដេីម្បីរកវេលាដែលផ្តល់សិរីមង្គល។ ពេលនិយាយពីពិធីផ្សំដំណេក ម្នាក់ៗហាក់អស់សំណេីងផង រំភេីបផង ភ្ញាក់ផ្អេីលផង តែមិនសូវបានចាប់អារម្មណ៍និងគិតពីសារសំខាន់នៃពិធីនេះប៉ុន្មានទេ។ ពិធីផ្សំដំណេកគឺជាពិធីចាំបាច់បំផុតដែលទាក់ទងនឹងសិរីមង្គលដល់គូស្វាមីភរិយា ភាពសុខសាន្ត សេចក្តីសុខនិងសេចក្តីចម្រុងចម្រេីននៃគ្រួសារ ពោលគឺជាប់ទាក់ទងនឹងជោគវាសនាអនាគត។
ជាក់ស្តែងតាមបទពិសោធន៍ដែលទទួលបានពីគូស្វាមីភរិយា ដែលប្រឈមនឹងបញ្ហាមិនចុះសម្រុង រកាំរកូស ដែលចុងបញ្ចប់រហូតដល់ឈានចែកផ្លូវឬលែងលះ គឺសុទ្ធតែមានពិធីផ្សំដំណេកខុសវេលាទាំងអស់។ គូស្វាមីភរិយាខ្លះ មិនអាចផ្សំដំណេកបាន ព្រោះតែកូនកម្លោះផឹកស្រវឹងធ្លាក់ភ្នែកលែងដឹងខ្លួន ខ្លះទៀតហត់នឿយខ្លាំងពេក ខ្លះទៀតកេីតមានរឿងអន់ចិត្តឬកេីតមានទំនាស់ក្នុងពិធី និងគូស្វាមីភរិយាខ្លះទៀត មិនអាចផ្សំដំណេកបានព្រោះកូនក្រមុំមិនស្ម័គ្រចិត្ត ដ្បិតការរៀបការធ្វេីឡេីងដោយការចាប់បង្ខំ គ្មានចិត្តស្រលាញ់ ឬមានម្ចាស់ស្នេហ៍ជាមុនរួចទៅហេីយ។
ទីបំផុត ពិធីផ្សំដំណេកនៅតែកេីតមានឡេីង តែខុសវេលា ដោយសារមានអន្តរាគមន៍ពីចាស់ទុំ ឬព្រួយបារម្ភអំពីរឿងប្តឹងផ្តល់សងថ្លៃបណ្តាការ។ ការខកខានឬខុសវេលាផ្សំដំណេក គឺជាតម្រុយឬសញ្ញាមិនល្អ ឬអពមង្គលប្រាប់អោយដឹងថា គូស្វាមីភរិយាទាំងនេះ គឺប្រឈមនឹងបញ្ហាក្នុងការរៀបចំគ្រួសារមួយដែលប្រកបដោយសេចក្តីសុខចម្រេីនឬសុភមង្គល។
បែបនេះពិធីផ្សំដំណេកគឺជាពិធីសំខាន់ចាំបាច់ជាងគេក្នុងកម្មវិធីនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ ដែលត្រូវគិតគូរនិងយកចិត្តទុកដាក់ ពីព្រោះវាជាប់ទាក់ទងនឹងជោគវាសនាទៅថ្ងៃអនាគត៕

តេីនរណាជាអ្នកកំណត់អោយមានបញ្ហាផ្លូវចិត្ត?


មនុស្សភាគច្រេីនរមែងបន្ទោសអ្នកដទៃ ឬបញ្ហាដែលបង្កឡេីងដោយអ្នកដទៃ តែពុំបានគិតថា វាពាក់ព័ន្ធនឹងខ្លួនឯងដែលជាអ្នកកំណត់សោះ។
ខ្ញុំលេីកបទពិសោធន៍មួយមកជូនពិចារណាងាយយល់: ខ្ញុំបានស្គាល់នារីម្នាក់ដែលមានវិបត្តិស្នេហា។ នាងបានប្រាប់ខ្ញុំថា ក្រោយបែកបាក់ស្នេហា នាងមានអារម្មណ៍ថា ខ្លួនមិនស្អាត ខ្លួនមិនល្អ មិនបានសាច់ការ ខ្លួនឯងអន់ បានត្រូវសង្សារបោះបង់ចោល។ នាងឈឺចាប់ជាខ្លាំង ឯកោ និងអស់សង្ឃឹមក្នុងជីវិត។
ខ្ញុំបានឆ្លេីយតបទៅកាន់នាងថា ខ្ញុំមានសំណាងណាស់ដែលបានស្គាល់នាង។ នាងប្រតិកម្មតបវិញថា អូហ៍! អញ្ចឹងសំណាង(ជាធម្មតា សំណាងមានន័យថា ទទួលបានអ្វី១ តែសម្រាប់ខ្ញុំ នាងគិតថា មិនបានអ្វីពីនាងសោះ មានតែខាតពេលវេលា បែរជាខ្ញុំនិយាយថាសំណាង)។ ខ្ញុំបានសាកសួរនាងភ្លាមថា បេីមិនអោយខ្ញុំគិតថា សំណាង គឺខ្ញុំមានតែនិយាយថា ជាកម្ម ឬអភ័ព្វ ឬស៊យ ដែលបានស្គាល់គាត់ ពីព្រោះពាក្យគូនឹងសំណាង គឺកម្ម ឬអភ័ព្វ ឬស៊យ ឬចង្រៃ។ បន្ទាប់ពីខ្ញុំសាកសួរ និងលេីកហេតុផលដូច្នេះ គាត់នៅស្ងៀមដោយត្រិះរិះគិត។ ខ្ញុំបន្តសួរគាត់ទៀតថា បេីខ្ញុំគិតថា ខ្ញុំសំណាងដែលបានស្គាល់គាត់ តេីខ្ញុំមានអារម្មណ៍ដូចម្តេច? តែបេីខ្ញុំគិតថា កម្មឬស៊យ ដែលបានស្គាល់គាត់ តេីខ្ញុំមានអារម្មណ៍ដូចម្តេចវិញ? គាត់ក៏ឆ្លេីយតបថា គិតថាសំណាង គឺមានអារម្មណ៍ល្អ គិតថា កម្មឬស៊យ គឺមានអារម្មណ៍មិនល្អ។ ខ្ញុំក៏សួរគាត់បន្ថែមថា ហេតុអីបានខ្ញុំលេីកពីចំណុចនេះមកជជែកជាមួយគាត់? គាត់ឆ្លេីយតបថា អត់ដឹង។ ខ្ញុំក៏បញ្ជាក់ប្រាប់គាត់ថា អ្វីដែលជជែកគឺមានពាក្យគន្លឹះ២ពាក្យគឺ: សំណាង និង កម្ម។ ខ្ញុំសួរបន្តថា តេីអ្នកណាជាអ្នកកំណត់ថា សំណាង ឬកម្ម? គាត់ក៏ឆ្លេីយតបថា គឺខ្លួនយេីង។ ខ្ញុំក៏ថា ប្រពៃណាស់ដែលគាត់បានទទួលស្គាល់ថា គឺខ្លួនយេីងជាអ្នកកំណត់ មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍ល្អឬផ្លូវចិត្តល្អ គឺខ្លួនយេីងជាអ្នកកំណត់ ធ្វេីអោយខ្លួនឯងមានអារម្មណ៍មិនល្អ ឬផ្លូវចិត្តមិនល្អ ក៏ខ្លួនយេីងជាអ្នកកំណត់។ ខ្ញុំក៏លេីកឡេីងពីបញ្ហារបស់គាត់ដែលគិតថា ខ្លួនអន់ មិនល្អ មិនស្អាត គឺខ្លួនគាត់ជាអ្នកកំណត់។ នៅពេលគិតអញ្ចឹង អារម្មណ៍ក៏មិនល្អតាមនឹងដែរ។ គាត់ក៏យល់ពីចំណុចនេះដែលជាគន្លឹះជួយគាត់អោយឆាប់ធូរស្បេីយពីបញ្ហាផ្លូវចិត្តរបស់គាត់ដែលបណ្តាលមកពីការបាក់បែកស្នេហា។
ក្នុងជីវិតរស់នៅ មនុស្សយេីងប្រឈមបញ្ហាមិនចេះចប់ បញ្ហាខ្លះដោះស្រាយចេញ បញ្ហាខ្លះដោះស្រាយមិនចេញ។ បញ្ហាដែលដោះស្រាយមិនចេញ ធ្វេីអោយបុគ្គលមានបញ្ហាផ្លូវចិត្ត។ តាមពិត បញ្ហាផ្លូវចិត្តឬមិនមានបញ្ហាផ្លូវចិត្ត គឺខ្លួនយេីងជាអ្នកកំណត់។ បញ្ហាក្នុងជីវិតកេីតមានឡេីងមែន តែសំខាន់តេីយេីងអនុញ្ញាតអោយបញ្ហានោះមានឥទ្ធិពលមកលេីផ្លូវចិត្តយេីងកម្រិតណា។ វាប្រៀបជាម៉ាញ៉េឡាន ពេលយេីងចាក់ចម្រៀង គឺប្រៀបដូចជីវិតយេីងមានបញ្ហា។ ទោះជាចម្រៀងកំពុងចាក់ តែខ្លួនយេីងជាអ្នកមូលvolume ចង់អោយវាឮខ្លាំងគឺឮខ្លាំង ឮមធ្យមគឺឮមធ្យម ឮតិចគឺឮតិច មិនអោយឮសម្លេងក៏បាន ទោះបីឌីសចម្រៀងកំពុងplay ក៏ដោយ។
សរុបមក បញ្ហាផ្លូវចិត្តគឺខ្លួនយេីងជាអ្នកកំណត់ដោយខ្លួនឯង អញ្ចឹងកុំតូចចិត្ត ឬបន្ទោសអ្នកផ្សេងថាធ្វេីអោយខ្លួនយេីងមានបញ្ហានោះ៕

ប្រតិកម្មនៃផ្លូវចិត្ត

ជាធម្មតា នៅពេលមនុស្សយើងប្រឈមនឹងហេតុការណ៍/ស្ថានភាព និងមនុស្សជុំវិញដែលមានលក្ខណៈគំរាមគំហែង ផ្លូវចិត្តរបស់យើងតែងតែប្រតិកម្មទៅតាមជំរើសបីយ៉ាងគឺ៖ (១) ការប្រឆាំងតបត (២) ការរត់គេច (៣) ការជាប់គាំងឬភាំង ។

ខណៈពេលមានប្រតិកម្មបែបប្រឆាំងតបត យើងអាចជ្រើសយកជំរើស៖
• ឈ្លោះប្រកែក
• ទិតៀន/រិះគន់
• វិនិច្ឆ័យ
• ត្អូញត្អែរ
• ស្តីបន្ទោស
• ស្តែងចេញនូវទង្វើបែបការពារខ្លួនឬបំពាន ឬមានកំហឹង
• មានលក្ខណៈថប់បារម្ភ ឬខកចិត្ត
ខណៈពេលមានប្រតិកម្មបែបរត់គេច យើងអាចជ្រើសយកជំរើសគេចចេញពីស្ថានភាពដោយ៖
• ចាកចេញ
• បដិសេធ ឬមិនអើពើនឹងវា
• អាចព្រួយបារម្ភ
• មានអារម្មណ៍សន្ធប់
• សង្ស័យពីខ្លួនឯង
• មានវិប្បដិសារី
ខណៈពេលមានប្រតិកម្មបែបភាំង យើងអាច៖
• តក់ស្លុត និងមិនធ្វើអ្វីទាល់តែសោះ
• បណ្តោយតាមដំណើរ
• ឈឺចាប់បណ្តាលមកពីការធ្លាក់ទឹកចិត្ត
• ស្តែងចេញនូវទង្វើដូចជនរងគ្រោះ
(Reference: Mary J. Lore, Managing Thought, 2010, Page 18.)

Friday, December 21, 2018

ប្រច័ណ្ឌ # ស្រលាញ់

ប្រច័ណ្ឌជាសត្រូវនឹងស្នេហា។ ប្រច័ណ្ឌដុតបំផ្លាញសេចក្តីស្រលាញ់ ពោលគឺវារុញច្រានសេចក្តីស្រលាញ់របស់ដៃគូ អោយចេញកាន់តែឆ្ងាយ។

បញ្ហាត្រង់ថា ចេះតែស្រលាញ់គេ តែមិនចេះធ្វេីអោយគេស្រលាញ់។ ខ្វះការជឿជាក់លេីខ្លួនឯង និងការមិនអោយតម្លៃខ្លួនជាមូលហេតុនៃការប្រច័ណ្ឌ។

ជាធម្មតាបុគ្គលខ្លះតែងនិយាយថាខ្លួនស្រលាញ់ប្រពន្ធ ខ្លួនស្រលាញ់ប្តី តែការពិតផ្ទុយស្រលះ។ រឿងស្រលាញ់មិបខុសពីការងារចុងភៅនោះទេ ពោលគឺមិនមែនអ្នកចម្អិនឬស្លថាឆ្ងាញ់ ប្រាកដថា សម្លនោះឆ្ងាញ់ឡេីយ គឺចម្លេីយស្ថិតលេីអ្នកភ្លក្ស បេីអ្នកភ្លក្សថាឆ្ងាញ់ ទេីបយកជាការបាន។ ដូច្នេះការនិយាយថាខ្លួនស្រលាញ់គឺមិនអាចយកជាការបានទេ ដេីម្បីយកជាការបាន គឺត្រូវយកចម្លេីយពីដៃគូ ដោយសួរដៃគូថា "តេីគាត់ទទួលបានអារម្មណ៍ស្រលាញ់ពីខ្លួនយេីងប៉ុនណា?" បេីគេថាអត់ទទួលបាន ចម្លេីយត្រឹមត្រូវគឺស្មេីនឹងមិនស្រលាញ់។

ប្រសិនបេីអ្នកទទួលអារម្មណ៍ថា ខ្លួនមានអារម្មណ៍ប្រច័ណ្ឌដៃគូ សូមស្វែងរកការជួយពីអ្នកជំនាញចិត្តសាស្រ្ត ដេីម្បីបង្ការភយន្តរាយឬបំផ្លាញសេចក្តីសុខនៃគ្រួសារ។

ស៊ាង លាប

រោគសញ្ញានៃជំងឺមេនៀ


·      មានថាមពលកើនឡើង និងសកម្មភាពខ្លាំងជ្រុល
·      អារម្មណ៍សប្បាយ(ខ្ពស់ សប្បាយពោរពេញដោយថាមពល ស្ថិតនៅចំណុច​កំពូល​នៃពិភពលោក មិនចេះចាញ់)
·      មានតម្រូវការគេងតិចតួចជាងធម្មតា (អាចមាន​ជាច្រើនថ្ងៃ)
·      ឆាប់ម៉ួរម៉ៅ (ពេលអ្នកដទៃមិនយល់ស្របនឹងគំនិតឬផែនការមិនពិតរបស់​ខ្លួន)
·      គិតនិងនិយាយច្រើន (និយាយច្រើនជ្រុល រហ័សជ្រុល និងផ្លាស់ប្តូរប្រធានបទ)
·      កង្វះខាតការទប់ចិត្ត (ធ្វេសប្រហែសចំពោះស្ថានភាពគ្រោះថ្នាក់ចំណាយប្រាក់​កាសផ្តេសផ្តាស មានចំណង់ផ្លូវភេទខ្លាំងក្លា)
·      ភ័ន្តគំនិតដ៏សម្បើម(ឲ្យតម្លៃខ្លួនឯងដ៏សំបើម ជឿជាក់ថា គេជាមនុស្សអស្ចារ្យ គ្មាននរណាដូច ជាពិសេសភាពវៃឆ្លាត)
·      កង្វះខាតផ្នែកសតិ(អ្នកជំងឺមានជំនឿថា គំនិតមេនៀរបស់ខ្លួនគឺជា​​ការពិត និងពួកគេមិនទទួលស្គាល់ថា ខ្លួនមានជំងឺឡើយ)

រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត


·    


ប្រសិនបើបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត យ៉ាងហោចណាស់រោគសញ្ញាចំនួន២ ក្នុងចំណោមរោគ​សញ្ញាខាង​ក្រោម​នឹងកើតមានយ៉ាងហោចណាស់​រយៈពេល២សប្តាហ៍៖
·      អារម្មណ៍ក្រៀមក្រំខុសពីធម្មតា កើតមានជាប់ជាប្រចាំ
·      បាត់បង់ចំណង់ចំណូលចិត្ត និងភាពរីករាយនៅក្នុង​សកម្មភាព​ដែល​​ធ្លាប់ចូល​ចិត្តពីមុន
·      បាត់បង់ថាមពល និងគ្មានកំលាំងកំហែង
លើសពីនេះ រោគសញ្ញាបន្ទាប់បន្សំដទៃទៀត អាចកើតមានឡើង៖
·      បាត់បង់ការជឿជាក់លើខ្លួនឯង ឬឲ្យតម្លៃខ្លួនទាប
·      មានអារម្មណ៍បន្ទោសខ្លួនឯងដែលមិនមែនជាកំហុសពិតប្រាកដ
·      មានបំណងចង់ស្លាប់
·      ពិបាកផ្ចង់អារម្មណ៍ ឬធ្វើការសម្រេចចិត្ត
·      មានចលនាយឺត ឬជូនកាលបែរជាឡេះឡះហើយមិនអាចសំរួលវាបាន
·      ពិបាកក្នុងការគេង ឬជូនកាលគេងច្រើនជ្រុល
·      បាត់បង់ចំណង់បរិភោគ ឬជូនកាលហូបច្រើនជ្រុល។ ការផ្លាស់ប្តូរ​ទម្លាប់​ហូបអាហារ អាចនាំទៅរកការស្រកទំងន់ ឬធាត់។