Thursday, May 31, 2018

ខ្ញុំរៀបការជាមួយគាត់ដោយសារការអាណិត...

ពាក្យចាស់ចែងថា "ធ្វេីស្រែខុស១ឆ្នាំត្រូវ១ឆ្នាំ តែការរៀបការវិញ បេីខុសម្តងហេីយ គឺខុស១ជីវិត"។

អ្នកខ្លះទទួលយកការរៀបការដោយបង្ខំចិត្ត ព្រោះតែការអាណិត មុខមាត់និងកិត្តិយស តម្រូវចិត្តឪពុកម្តាយ  អំណាចទឹកប្រាក់ ... ចុងបញ្ចប់ទទួលបានការខកចិត្ត និងស្តាយក្រោយ។

មានពាក្យមួយឃ្លាដែលឮតៗគ្នាថា «ការអាណិតធំជាងស្រលាញ់»។

  • តើការអាណិតធំជាងស្រលាញ់មែនដែរឬទេ?
  • តើការអាណិតជាប្រភពនៃសេចក្តីសុខឬសុភមង្គលមែនឬទេ?

ពាក្យ«អាណិត»ជាអារម្មណ៍សង្វេកឬអាណោចអាធម ដែលបណ្តាលមកពីការឈឺចាប់ និងសំណាងអាក្រក់របស់នរណាម្នាក់។

ឯពាក្យ«ស្រលាញ់» សំដៅលើអារម្មណ៍នៃការទាក់ទាញដ៏ខ្លាំងក្លា និងការជាប់ជំពាក់ចិត្ត(ឧបាទាន)។ស្រលាញ់ជាការដោះដូរតម្រូវការផ្នែកអារម្មណ៍ គឺមានការផ្តល់ជូន និងការទទួលមកវិញ។

អាណិតនិងស្រលាញ់ជាអារម្មណ៍ដែលមិនមានឧបករណ៍អ្វីយកមកវាស់កេីត បែបនេះគឺមិនអាចដឹងថាមួយណាធំជាងមួយណាឡេីយ។

  • តើយើងត្រូវការគូស្នេហ៍ឬគូស្រករដែលជាមនុស្សទន់ខ្សោយឬអន់ មនុស្សទន់ជ្រាយមែនឬទេ?

ចម្លើយគឺតែងឆ្លើយថា៖ «មិនយកទេមនុស្សទន់ខ្សោយឬអន់ មនុស្សទន់ជ្រាយធ្វើជាគូស្នេហ៍ឬគូស្រករ» គឺ«យកមនុស្សខ្លាំងពូកែ មនុស្សរឹងមាំធ្វើជាគូស្នេហ៍ឬគូស្រករ»។ នៅពេលយើងមានអារម្មណ៍អាណិតនរណាម្នាក់ មានន័យថា យើងគិតពីបុគ្គលនោះ។ ជាទូទៅ ប្រភេទមនុស្សដែលយើងអាណិត គឺយើងមិនដែលអាណិតមនុស្សខ្លាំងពូកែ មនុស្សរឹងមាំនោះទេ ពោលគឺយើងអាណិតមនុស្សទន់ខ្សោយឬអន់ មនុស្សទន់ជ្រាយ។

ខ្ញុំបានជួបនិងព្យាបាលមនុស្សជាច្រើនទាំងបុរសនិងនារីដែលមានវិបត្តិគ្រួសារ ពួកគាត់សម្តែងចេញអារម្មណ៍ខកចិត្ត និងស្តាយក្រោយ ឬវិប្បដិសារី ដោយសារពួកគាត់សម្រេចចិត្តជ្រើសយកមនុស្សដែលគាត់អាណិត ធ្វើជាគូស្នេហ៍ឬគូស្រករ។

  • តើហេតុអ្វីបានជាការជ្រើសរើសមនុស្សដែលយើងអាណិតយកមកធ្វើជាគូស្នេហ៍ឬគូស្រករ ជាលទ្ធផលទទួលបានអារម្មណ៍ខកចិត្ត និងស្តាយក្រោយ?

អារម្មណ៍ស្រលាញ់ជាតម្រូវការចាំបាច់នៃផ្លូវចិត្ត ជាប្រភពនៃកម្លាំងចិត្តនិងសេចក្តីសុខក្នុងជីវិតរស់នៅ។ រាងកាយមនុស្សត្រូវការអាហារសម្រាប់ទ្រង់ទ្រង់ ផ្លូវចិត្តមនុស្សក៏ត្រូវការអាហារសម្រាប់ទ្រទ្រង់ដែរ។ អាហារសម្រាប់ផ្លូវចិត្តគឺការស្រលាញ់ គឺមិនមែនជាការអាណិតទេ។ ស្រលាញ់ជាអារម្មណ៍ ឯអាណិតក៏ជាអារម្មណ៍ ដែលវាផុសចេញនៅពេលយើងជួបនរណាម្នាក់។ អារម្មណ៍អាណិតបានផុសក្នុងចិត្តគឺដោយសារ បុគ្គលនោះមិនមានសមត្ថភាពបំពេញតម្រូវការអារម្មណ៍ជូនយើងបាន។ ឯអារម្មណ៍ស្រលាញ់បានផុសក្នុងចិត្ត ដោយសារបុគ្គលនោះអាចឆ្លើយតបទៅនឹងតម្រូវការអារម្មណ៍របស់យើង។

តម្រូវការអារម្មណ៍ ឬអាហារបេះដូងមាន៥គឺ
  1. ការឱ្យតម្លៃ
  2. ការយល់ចិត្ត
  3. ការគិតគូពីសុខទុក្ខឬយកចិត្តទុកដាក់
  4. ការផ្តល់អារម្មណ៍សុវត្ថិភាព
  5. ការផ្តល់អារម្មណ៍ត្រេកអរ

បេះដូងយើងត្រូវការអាហារទាំង៥ខាងលើជាប់ជាប្រចាំ។ នៅពេលខ្លួនយើងទទួលបាននូវចំណុចទាំង៥នៅក្នុងចិត្ត អារម្មណ៍ស្រលាញ់បានផុសឡើង។ ក្នុងវេលានេះ វាជាអារម្មណ៍ដ៏អស្ចារ្យ ក្នុងចិត្តពោរពេញដោយសេចក្តីសុខ។ ប៉ុន្តែនៅពេលយើងទទួលបានអារម្មណ៍អាណិត គឺបេះដូងយើងមិនទទួលបានអាហារនោះទេ ដួងចិត្តប្រឈមនឹងគ្រាំគ្រា និងរីងរៃ។ ពេលនោះអារម្មណ៍ខកចិត្ត និងស្តាយក្រោយចាប់ផ្តើមកើតមាន។ នៅពេលការខិតខំតស៊ូ និងរកដំណោះស្រាយដើម្បីទាមទារអាហារបេះដូង មិនទទួលបានលទ្ធផល អារម្មណ៍តែលតោល(មិនមានអីជួយបាន) និងកម្លាំងចិត្តកាន់តែដាប ក៏កើតមានឡើង ព្រមទាំងបន្ទោសខ្លួនឯង និងមានអារម្មណ៍តូចចិត្ត។ ចុងបញ្ចប់ ជីវិតរស់នៅស្ថិតក្នុងសភាពអស់សង្ឃឹម។

បែបនេះការជ្រើសរើសគូស្នេហ៍ឬគូស្រករព្រោះតែការអាណិត គឺប្រឈមនឹងការខកចិត្ត និងស្តាយក្រោយ ធ្វើឲ្យជីវិតរស់នៅខ្វះក្តីសុខ។ ពីព្រោះតែមិនទបានវែកញែកឲ្យបានច្បាស់លាស់ងមពីពាក្យអាណិត ធ្វើឲ្យបុរសនារីដែលសម្រេចចិត្តជ្រើសយកគូស្រករដោយសារការអាណិត រីងរៃនិងគ្រាំគ្រាដួងចិត្ត ដ្បិតអីបេះដូងមិនត្រូវការការអាណិតនោះទេ តែបេះដូងត្រូវការការស្រលាញ់។ អ្នកដែលគេអាណិតគឺទទួលបានអារម្មណ៍សង្វេក និងអ្នកអាណិតគេគឺទទួលបានអារម្មណ៍វេទនាចិត្ត៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

Monday, May 28, 2018

តើបុរសឬនារី ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាដោយរបៀបណា?

ស្នេហាអាចកេីតមានឡេីងដោយមិនរេីសវ័យឬអាយុ ពណ៌សំបុរ ... អាចនឹកស្មានមិនដល់ និងខ្លួនយេីងមិនអាចបញ្ជាចិត្តស្រលាញ់បានឡេីយ។

ពេលបានជួបជជែកជាមួយម្នាក់ហ្នឹង ហាក់មានអារម្មណ៍សប្បាយរីករាយ និងរំភើបក្នុងចិត្ត ភ្លេចអស់ទុក្ខកង្វល់ ពេលបាននៅក្បែរ ឬបានប្រាស្រ័យទាក់ទងជាមួយម្នាក់ហ្នឹង អារម្មណ៍សុវត្ថិភាព បានកើតមានឡើង មាន ន័យថា លែងមានអារម្មណ៍ភ័យខ្លាច និងហាក់មានទីបង្អែកដ៏រឹងមាំ មានអារម្មណ៍ថា ទទួលបានការយល់ចិត្ត ទទួលបានភាពកក់ក្តៅ។ ពេលហ្នឹងហើយដែលខ្លួនត្រូវបានធ្លាក់ក្នុងអន្លង់ស្នេហ៍ ដែលជូនកាលថែមទាំងមិនដឹងខ្លួន មិនបានប៉ងប្រាថ្នា។

បន្ទាប់ពីសារភាពស្នេហ៍ ហើយបានបង្កើតអនុស្សាវរិយ៍ស្នេហាផ្អែមល្អែមយ៉ាងច្រើនមក គោលដៅចុងក្រោយនៃស្នេហា គឺការសម្រេចចិត្តរៀបការ។ ភាគច្រើនលើសលប់នៃបុរសនារី តែងធ្លាប់ខកចិត្តឬខកបំណងក្នុងរឿងស្នេហា យ៉ាងហោចម្តងនៅមុនពេលរៀបការ។ យើងសង្កេតឃើញថា ទោះបីជាគូស្នេហ៍នីមួយៗស្រលាញ់គ្នាល្អូកល្អឺន ស្នេហាផ្អែមល្អែម តែមិនសូវមានគូស្នេហ៍ច្រើនដែលឈានដល់ជីវិតរៀបការនោះឡើយ មានន័យថា ថ្ងៃរៀបការបែរជាអ្នកផ្សេងទៅវិញដែលជាកូនកម្លោះ ឬកូនក្រមុំ។ ស្នេហានិងផ្លូវភេទគឺជាប់ទាក់ទងគ្នាជាខ្លាំង ប្រៀបដូចជាសុរានិងការស្រវឹង បេីផឹកស្រា គឺប្រឈមនឹងការស្រវឹង បេីខ្លាចស្រវឹង សូមកុំផឹកស្រា។ ម្យ៉ាងទៀត ក្នុងខួរក្បាលបុរស ស្រលាញ់និងផ្លូវភេទគឺលាយឡំគ្នា ហេីយផ្លូវភេទគឺជាអទិភាព សម្រាប់បុរស។ ឯនារីវិញ ក្រោយទទួលបានអារម្មណ៍ស្រលាញ់ផុសក្នុងចិត្ត អារម្មណ៍ផ្លូវភេទប្រៀបដូចអង្គរក្ស វាផុសដោយឯកឯង។ ហេតុនេះហេីយ ការរៀបការគឺគ្រាន់តែធ្វើឲ្យចំណងស្នេហ៍មានភាពស្របច្បាប់ បើមិនដូច្នេះទេ បញ្ហាប្រឈមផ្សេងៗអាចកើតមានឡើង ពោលគឺវាមិនខុសពីអ្នកបើកបរដែលគ្មានប័ណ្ណបើកបរចឹង គឺនគរបាលអាចចាប់ដាក់ទណ្ឌកម្មបានគ្រប់វេលា រាល់ពេលធ្វើចរាចរ។

គោលបំណងចម្បងនៃការស្រលាញ់ គឺបានរួមរស់ជាមួយគ្នា និងផ្តល់ឬបំពេញសេចក្តីសុខឲ្យគ្នា។ ដើម្បីបានរួមរស់ជាមួយគ្នាដោយស្របច្បាប់ គឺមានតែសម្រេចចិត្តរៀបការ។ មិនមានគូស្នេហ៍ ច្រើនទេ ដែលស្រលាញ់គ្នាខ្លាំងហើយឈានដល់ការជជែកគ្នាពីរឿងរៀបការនោះ ពីព្រោះតែភាពមិនច្បាស់លាស់ក្នុងចិត្តចំពោះភាគីណា១ក្នុងចំណោមភាគីទាំង២។ បែបនេះហើយ កំហកចិត្តដោយសារស្នេហាឃើញកើតមានច្រើន។ ការដោះសារ ឬរកលេសគឺជាជម្រើសដើម្បីយកមកបកស្រាយ ឬលុបលាងខ្លួនឯង ដើម្បីការពារខ្លួនឯងកុំឲ្យគេដៀលថា៖«មនុស្សបោកប្រាស់» ឬ«មនុស្សសាវ៉ា»។ បែបនេះ មានន័យថា សេចក្តីស្រលាញ់របស់គេចំពោះគូស្នេហ៍ បានកាន់តែធ្លាក់ចុះហើយ។

តើក្តីស្រលាញ់ពិតដែលអាចឈានក្លាយជាគូស្វាមីភរិយា មានលក្ខណៈដូចម្តេចទៅ?
យោងតាមចិត្តសាស្រ្តស្នេហា សេចក្តីស្រលាញ់ពិត មានធាតុ5ដូចតទៅ៖
  ១. ការអោយតម្លៃ
  ២. ការយល់ចិត្ត
  ៣. ការគិតគូរយកចិត្តទុកដាក់
  ៤. ការផ្តល់អារម្មណ៍សុវត្ថិភាព
  ៥. ការធ្វេីអោយរំភេីបរីករាយចិត្ត

ក្នុងរឿងទុំទាវ ពេលដែលទុំបានជួបនាងទាវ គឺទុំបានធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ទាវទៅហើយ នេះគេហៅថា «ជួបភក្ត្រ ជំពាក់ស្នេហ៍»។ ជាមួយគ្នានេះដែរ ទុំក៏មានមន្តស្នេហ៍ពិសេសដែលអាចធ្វើឲ្យនាងទាវធ្លាក់ក្នុងអន្លង់ស្នេហ៍វិញដែរ ទោះបីជាក្នុងភាពជាសមណេក៏ដោយ។ ក្តីស្រលាញ់ពិតរបស់ទុំចំពោះ ទាវ ពិតជាមហាធំធេង ដែលគ្មានឧបសគ្គអ្វីអាចមករារាំងស្នេហារបស់ទុំបានឡើយ សូម្បីគ្រូហាមមិន ទាន់ឲ្យលាចាសិក្ខាបទក៏ដោយ ក៏ទុំសម្រេចចិត្តធ្វើដោយចិត្តឯង ដើម្បីសេចក្តីស្នេហាចំពោះទាវ។ក្នុងរឿងនាងបដាវារ ក៏ស្រដៀងគ្នាដែរ នាងបដាចារសុខចិត្តលះបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីម្ចាស់ស្នេហ៍របស់ខ្លួន។ នាងសុខចិត្តប្រែក្លាយជីវិតនាងពីកូនអ្នកមាន មកធ្វើជាកូនអ្នកក្រ ដើម្បីបានមករួមរស់ជាមួយបុរសដែលខ្លួនស្រលាញ់។

នេះឆ្លុះបញ្ចាំងឲ្យឃើញថា ពេលមានអារម្មណ៍ស្រលាញ់ គឺបុរសឬនារីអាចធ្វើអ្វីគ្រប់យ៉ាង អាចលះបង់អ្វីគ្រប់យ៉ាង ដើម្បីស្នេហារបស់ខ្លួន តួយ៉ាងដូចទុំនិងទាវ ឬនាងបដាចារ។ គូស្នេហ៍ទាំង២បាន សម្រេចបំណង គឺរួមរស់ជា១គ្នាជាប្តីប្រពន្ធ តែស្នេហារបស់ពួកគេ គឺប្រឈមនឹងឧបសគ្គធំធេង ចុងបញ្ចប់គឺវិនាសព្រាត់ប្រាស់រហូតស្លាប់បាត់បងជីវិត។ តើបញ្ហានេះបណ្តាលមកពីអ្វី?

តាមកត្តាចិត្តសាស្រ្ត បុគ្គលគ្រប់គ្រងខ្លួនឯងបានតែពីរភាគ(២/៣) ឯមួយភាគ(១/៣) គឺអាស្រ័យ លើអ្នកដទៃ។ មានន័យថា តើអ្នកដទៃផ្តល់តម្លៃឲ្យខ្លួនយើងដែរឬទេ? បែបនេះ ការគៀងគរឲ្យមានការគាំទ្រពីមនុស្សជុំវិញខ្លួន និងអ្នកដទៃផ្សេងទៀត ក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីជួយធានាពី និរន្តរភាពនៃសេចក្តីស្នេហារបស់ខ្លួន។ ប៉ុន្តែមិនមែនមានន័យថា ទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន ហើយ ស្នេហាប្រាកដជាមាននិរន្តរភាពនោះឡើយ ពីព្រោះស្រលាញ់ជាអារម្មណ៍ដែលផ្លាស់ប្តូរគ្រប់ វិនាទី ពោលគឺអាចមានភាគីណា១ក្នុងចំណោមគូស្នេហ៍ទាំង២ អាចអស់អារម្មណ៍ស្រលាញ់។ ដូច្នេះ ការរំពឹងទុក ឬការជឿជាក់ជ្រុលពេកចំពោះនិរន្តរភាពនៃស្នេហារបស់ខ្លួន គឺជាហានិភ័យខ្ពស់ប្រឈមនឹង ជំងឺស្នេហា(Love trauma syndromes)មិនបាន៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: អ្នកជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

នឹក... គេមិននឹកខ្ញុំទេ

គេមិននឹកខ្ញុំទេ... ការពិត ការនឹកឬមិននឹកគឺអាស្រ័យនរណា? គេនឹកឬមិននឹកគឺអាស្រ័យលេីខ្លួនឯងសុទ្ធសាធ។

សូមកុំរំពឹងថា "គេនឹក...ឬស្រលាញ់ខ្លួននោះ..." បេីខ្លួនយេីងមិនបានធ្វេីខ្លួនគួរអោយ "នឹក...ឬស្រលាញ់..."ទេនោះ ពីព្រោះពាក្យថា "នឹក... ឬ ស្រលាញ់..." ជាវាចាចេញពីអារម្មណ៍ឬបេះដូង។

វាប្រៀបដូចជាអំបិលដែលត្រៀមចាំបញ្ចេញជាតិប្រៃប៉ុណ្ណោះ។ កាលណាដាក់អំបិលចូលមាត់ បរិមាណតិច ប្រៃតិច បរិមាណមធ្យម ប្រៃមធ្យម បរិមាណច្រេីន ប្រៃខ្លាំង។

យ៉ាងណាមិញ នឹកក៏ដូចគ្នា បេីយេីងសម្តែងកាយវាចាចិត្តអោយគេនឹកតិច គឺគេនឹកតិច បេីយេីងសម្តែងកាយវាចាចិត្តអោយគេនឹកមធ្យម គឺគេនឹកមធ្យម បេីសម្តែងកាយវាចាចិត្តអោយគេនឹកខ្លាំង គឺគេនឹកខ្លាំង តែបេីយេីងសម្តែងកាយវាចាចិត្តមិនអោយគេនឹក គឺគេមិននឹកកេីតឡេីយ។

ដូច្នេះត្រូវមានកាយវាចាចិត្តគួរអោយនឹក ទេីបគេនឹក។ បែបនេះសូមកុំស្រែកដង្ហោយអោយគេនឹក ពីព្រោះមនុស្សដែលត្រូវអ្នកនឹក គឺមិនអាចបញ្ជាអារម្មណ៍នឹករបស់ខ្លួនបានឡេីយ។

ធាតុនៃតម្រូវការបេះដូងទាំង៥ដែលធ្វេីអោយគេនឹកគឺ:
 1. ការឱ្យតម្លៃ
 2. ការយល់ចិត្ត
 3. ការគិតគូរយកចិត្តទុកដាក់
 4. ការផ្តល់អារម្មណ៍សុវត្ថិភាព
 5. ការធ្វេីឱ្យត្រេកអរ

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

តេីស្នេហាធ្វេីអោយយុវវ័យមានបញ្ហាមែនឬទេ?

មនុស្សភាគច្រេីនខ្លាចស្នេហា ទាំងមិនទាន់យល់ថាស្នេហាជាអ្វី ហេីយគិតថាស្នេហាធ្វើឲ្យមានបញ្ហា។ ជាការពិត ស្នេហាគឺជាតម្រូវការផ្លូវចិត្តដ៏សំខាន់បំផុតមិនអាចខ្វះបាន ជាប្រភពផ្តល់កម្លាំងចិត្តមហាសាល។

ទាំងបុរសនិងនារី កាលណាចម្រើនវ័យដល់គ្រប់ការ ការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្ត ជាពិសេសអារម្មណ៍ស្រលាញ់ឬស្នេហា នឹងត្រូវអភិវឌ្ឍដែរ។ កាលណាអារម្មណ៍ស្នេហាកើតមាន គ្រប់បុគ្គលរមែងត្រូវការវា យ៉ាងហោចណាស់ក៏មានក្នុងចិត្តដែរ។ ព្រោះតែសំពាធសង្គម បានដាក់គំនាមបុគ្គលអោយលាក់អារម្មណ៍ពិត ដែលបណ្តាលមកពីការថប់បារម្ភ ដូចជា ការភ័យខ្លាច និងការព្រួយបារម្ភ។ ពេលដែលបុគ្គលមិនទទួលបាននូវការស្រលាញ់ អារម្មណ៍តូចចិត្ត និងមិនអោយតម្លៃខ្លួននឹងប្រឈមឡើង ដែលអាចនាំឆ្ពោះទៅរកជំងឺធ្លាក់ទឹកចិត្តមិនខាន។ ស្នេហាគឺជាផ្នែក១នៃការជំរុញទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ហើយវាជួយបំពេញតម្រូវការផ្លូវចិត្តផ្នែកសេចក្តីស្រលាញ់។ មាត់បុគ្គលខ្លះហារស្តីថា ខ្លួនមិនត្រូវការសេចក្តីស្នេហាឬក្តីស្រលាញ់ឡើយ ព្រោះនៅក្មេងឬនៅរៀន តែធាតុពិតក្នុងចិត្តក៏ចង់បានដែរ ពី ព្រោះវាគឺជាសុភាវគតិរបស់មនុស្ស បែបនេះគឺមិនខុសអីនឹងរឿងនិទានកញ្រ្ជោងនិងផ្លែទំពាំងបាយជូរ របស់កវីឡាហ្វុងតែនឡើយ។

ការទប់សង្កត់ចិត្ត ក៏ជាមូលហេតុនាំឲ្យបុគ្គលមានបញ្ហាផ្លូវចិត្តដែរ ពេលដែលក្នុងចិត្តត្រូវការសេចក្តីស្នេហា ហើយបែរជាខំទប់សង្កត់ ឯមាត់ព្យាយាមបដិសេធឲ្យល្អមើល ថ្ងៃក្រោយអាចប្រឈមនឹងការបន្ទោសខ្លួនឯង។ ពេលដែលបុគ្គលសម្លឹងមើលតែក្នុងផ្លូវអាក្រក់ អំពីសេចក្តីស្នេហានោះ គឺជាបញ្ហាសម្រាប់បុគ្គលនឹងហើយ។ បុគ្គលពេលដែលទទួលបាននូវការស្រលាញ់ ក្នុងចិត្តគឺវិជ្ជមានដូចជា ការឲ្យតម្លៃខ្លួនខ្ពស់ ការជឿជាក់លើខ្លួនឯង មានមោទនភាព និងជាពិសេសធ្វើឲ្យផ្លូវចិត្តកាន់តែរឹងមាំ។

ជាធម្មតា មនុស្សភាគច្រើនយល់ឃើញថា អាណិតធំជាងស្រលាញ់ តែការពិតវាមិនដូច្នោះទេ។ អាណិតក៏ពាក់ព័ន្ធនឹងអារម្មណ៍ ឯស្រលាញ់ក៏ពាក់ព័ន្ធនឹងអារម្មណ៍។ ចំណុចទាំង២មិនអាចប្រៀបធៀបកើតឡើយ ដ្បិតអីវាមានគោលដៅផ្សេងគ្នា។ អាណិតមានន័យថា យើងគិតពីគេ ឯការការស្រលាញ់ គឺយើងគិតពីខ្លួនឯង។ ពេលដែលទទួលយកមនុស្សម្នាក់ ព្រោះការអាណិត បុគ្គលដែលយើងទទួលនោះ នឹងក្លាយទៅជាអ្នកសុំទានស្នេហាហើយ ហើយអ្នកនឹងមានវិប្បដិសារីទៅថ្ងៃក្រោយ ពីព្រោះតម្រូវការផ្នែកអារម្មណ៍ដែលអ្នកចង់បាន គឺមិនត្រូវបានបំពេញនោះទេ ឬក៏បំពេញមិនគ្រប់គ្រាន់ ដូច្នេះការខកចិត្តនឹងកើតមានឡើងមិនខាន។

ស្នេហាពិតជាធំធេងមហិមាសម្រាប់ទាំងបុរសនិងស្រ្តី។ នៅពេលគ្រប់គ្រងវាបាន អារម្មណ៍រំភើបនិងរីករាយ ព្រមទាំងមានក្តីសុខគ្មានអ្វីប្រៀបបាន តែពេលគ្រប់គ្រងវាមិនបានវិញ ទុក្ខសោកសង្រែងក៏ធំមហិមាគ្មានអ្វីប្រៀបបានដូចគ្នា។ ស្រលាញ់ជាអារម្មណ៍ ដែលវាប្រែប្រួលគ្រប់វិនាទី។ មនុស្សយើងមានបញ្ហាស្នេហាក៏ព្រោះចង់អោយភាពប្រែប្រួលនៅនឹងស្ថិតស្ថេរទៅវិញ។ តាមពិត គ្រប់បុគ្គលដឹងពីសច្ចភាពនេះ តែព្យាយាមចាប់បង្ខំទោះបីដឹងថាវាមិនអាចឋិតឋេរក៏ដោយ ក៏ព្រោះតែអំណាចនៃសុភាវគតិ គឺសេចក្តីលោភ។
ផ្ទុយទៅវិញ មិនមែនបុគ្គលចូលដល់វ័យចេះស្រលាញ់ តែគ្មានស្នេហា ថាមិនចង់បានស្នេហានោះទេ។ តាមពិត គ្មានស្នេហាក៏ព្រោះតែខ្វះខាតជំនាញស្នេហា គួបផ្សំនឹងខ្វះជំនឿចិត្តលើខ្លួនឯង បណ្តាលមកពីកង្វះខាតការគាំទ្រផ្លូវចិត្ត ព្រោះតែកត្តាគ្រួសារនិងកត្តាសង្គមនិងវប្បធម៌។ ណាមួយស្នេហាក៏ធ្វើឲ្យបុគ្គលឈឺចាប់ផងដែរ គឺនៅពេលដែលស្នេហានោះបរាជ័យ ដែលអាចក្លាយជាទៅមានជំងឺស្នេហា (Love Trauma Syndrome) ដែលបញ្ហានេះហើយដែលដាក់កំហិតបុគ្គលខ្លះមិនទាន់ចង់អោយមានស្នេហានោះ៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

ស្មោះត្រង់មានន័យដូចម្តេច?

មនុស្សភាគច្រេីនលេីសលប់រមែងប្រាថ្នារកដៃគូជីវិតដែលស្មោះត្រង់ និងស្មោះស្ម័គ្រ ស្រលាញ់មិនប្រួលប្រែ។

ស្មោះត្រង់ ក្នុងន័យចិត្តសាស្រ្ត មានន័យថា កាយ វាចា និងចិត្តគឺដូចគ្នាឬស្របគ្នា។ ឧទាហរណ៍: ពេលមាត់ហារស្តីនូវពាក្យថា ស្រលាញ់ ពាក្យនេះគឺឆ្លុះបញ្ចាំងចេញពីចិត្ត ហើយទង្វើដែលស្តែងចេញ គឺបង្ហាញពីការស្រលាញ់ដូចជា អោបឬថើបជាដើម។

ឯពាក្យ"ស្មោះស្ម័គ្រ" គឺគ្រាន់តែជាលំអឬជាសោភ័ណនៃសេចក្តីស្នេហាប៉ុណ្ណោះ ជាក់ស្តែងមិនមានឡើយ ដ្បិតអីស្រលាញ់គឺជាអារម្មណ៍ដែលផ្លាស់ប្តូរគ្រប់វិនាទី សូម្បីតែខ្លួនយើងពេលខ្លះស្មានចិត្តខ្លួនឯងមិនត្រូវ មិនយល់ពីអារម្មណ៍ខ្លួនឯងផង តើទៅរកការស្ម័គ្រស្មោះពីណាមកបាន ពេលអស់អារម្មណ៍ស្រលាញ់ហើយនោះ។

ស្មោះត្រង់គឺជាចំណុចគន្លឹះនៃការប្រាស្រ័យទាក់ទង ដែលបង្កើតអោយមានទំនុកចិត្ត។ ដូច្នេះការស្មោះត្រង់គឺគ្រាន់តែជាច្រកឆ្ពោះទៅរកការបង្កើតឲ្យមានទំនាក់ទំនងល្អរវាងដៃគូប៉ុណ្ណោះ។ ឯធាតុបង្កើតអោយមានសុភមង្គល គឺពាក់ព័ន្ធនឹងកត្តាដទៃទៀតជាច្រើន។

ដើម្បីធានាពីសុភមង្គលក្នុងគ្រួសារ ទាំងបុរសនិងនារី តម្រូវឲ្យមានចរិតលក្ខណៈ
ទាំង៧ចំណុចដូចតទៅ៖
  ១. គិតពីអ្នកដែលខ្លួនស្រលាញ់ច្រើនជាងខ្លួនឯង
  ២. ត្រូវមានការលះបង់
  ៣. គោរពដោយមិនយកជាកម្មសិទ្ធិរបស់ខ្លួន
  ៤. ហ៊ានទទួលយកដោយស្មោះ(ទាំងគុណសម្បត្តិនិងគុណវិបត្តិ)
  ៥. ចេះយល់ចិត្ត
  ៦. ចេះផ្តល់អភ័យ
  ៧. ចេះលើកតម្កើង

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

វិធីបង្កេីតឱ្យមានសុភមង្គលគ្រួសារ

តម្រូវការអារម្មណ៍ទាំង១០ ដែលគូស្នេហ៍ត្រូវបំពេញអោយគ្នា ដេីម្បីបង្កេីតឱ្យមានសុភមង្គលគ្រួសារ


នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកនិងគូស្នេហ៍សន្យាស្រលាញ់ថ្នាក់ថ្នមគ្នា។ វិធីដ៏ល្អបំផុតដេីម្បីផ្តល់នូវរូបមន្តស្នេហាទាំងនោះគឺត្រូវបំពេញតម្រូវការផ្នែកអារម្មណ៍ដ៏សំខាន់បំផុតទៅវិញទៅមក។ អ្នកចិត្តវិទ្យាអាមេរិកបានស្រាវជ្រាវរកឃេីញថា មានតម្រូវការផ្នែកអារម្មណ៍ចំនួន១០ ដែល៥មានសារសំខាន់បំផុតចំពោះបុរស និង៥ទៀតមានសារសំខាន់បំផុតចំពោះនារី។ តម្រូវការផ្នែកអារម្មណ៍ទាំងនោះមានដូចតទៅ:

១. ការសម្តែងចេញនូវក្តីស្រឡាញ់: យោងតាមចិត្តសាស្រ្តស្នេហា សេចក្តីស្រលាញ់មានធាតុសំខាន់5គឺៈ
     - ទី១ ការអោយតម្លៃ: ភាពសំខាន់ ភាពពិសេស
     - ទី២ ការយល់ចិត្ត: យល់ពីអារម្មណ៍
     - ទី៣ ការគិតគូរយកចិត្តទុកដាក់ៈ សុខទុក្ខទាំងកាយ ចិត្ត ផ្លូវភេទ
     - ទី៤ ការផ្តល់អារម្មណ៍សុវត្ថិភាព: មិនខ្លាច ភ័យ ព្រួយ គឺពោរពេញដោយភាពជឿជាក់
     - ទី៥ ការផ្តល់អារម្មណ៍ត្រេកអរៈ ធ្វើឱ្យរំភើបរីករាយចិត្ត

ការស្រលាញ់គឺជាសម្តែងចេញនូវមនោសញ្ចេតនាស្នេហា។ ក្តីស្រលាញ់អាចសម្តែងចេញតាមពាក្យសំដី អាកប្បកិរិយាមិនចេញស្តី និងវិធីផ្សេងៗ។ ពាក្យថា "បងស្រលាញ់អូន" គឺជាឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅចំពោះបេះដូងនារី ដែលគាត់តែងតែចង់ឮជាប្រចាំ រៀងរាល់ថ្ងៃ រាល់វេលា ពីមាត់គូស្នេហ៍របស់ខ្លួន។

២. ការបំពេញតម្រូវការផ្លូវភេទៈ នៅពេលអ្នករៀបការ អ្នកនិងគូស្នេហ៍ស្មោះស្ម័គ្រចំពោះគ្នាអស់១ជីវិត បានន័យថា អ្នកបានព្រមព្រៀងធ្វេីជាដៃគូរួមរ័ក្សគ្នា រហូតដល់សេចក្តីស្លាប់ចូលមកបំបែក។ អ្នកបានប្តេជ្ញាចិត្តបែបនេះ ក៏ព្រោះអ្នកមានទំនុកចិត្តលេីគ្នា ក្នុងការបំពេញតម្រូវការកាមគុណ ដែលអាចឆ្លេីយតប និងផ្តល់ជូនអោយគ្នាបាន។

៣. ការសន្ទនា: ការសន្ទនាល្អត្រូវមានចរិតលក្ខណៈដូចតទៅ: (1) ប្រេីប្រាស់វាដេីម្បីបញ្ជូនព័ត៌មាននិងសាកសួរគ្នាទៅវិញទៅមក (2) ផ្តោតយកចិត្តទុកដាក់លេីប្រធានបទដែលមានផលប្រយោជន៍ទាំងសងខាង (3) ធ្វេីអោយការសន្ទនាមានតុល្យភាព លៃយ៉ាងណាអោយមានឱកាសនិយាយស្មេីគ្នា និង(4) ផ្តោតអារម្មណ៍លេីគ្នាទៅវិញទៅមកនៅពេលជជែក។
ការបរាជ័យក្នុងការបំពេញតម្រូវការនេះ គឺនៅពេលដែល(1) គិតតែពីតម្រូវការខ្លួនឯង (2) ការមិនគោរពគ្នាបានស្តែងចេញ (3) មានអារម្មណ៍ខឹង និង (4) នៅពេលការសន្ទនាត្រូវបានប្រេីដេីម្បីគិតពីកំហុសពីអតីតកាលឬបច្ចុប្បន្នកាល។

៤. គូកនកំសាន្ត: ដៃគូដំណេីរកំសាន្តគឺជាកត្តាចម្បងមួយដេីម្បីបង្កេីតឱកាសនិងទាក់ទាញអោយគូស្នេហ៍នៅជួបជុំគ្នា។ វាគឺជាអ្វីដែលទទួលបានរួមគ្នា ហេីយវាជួយអ្នកទាំងពីរកាន់តែចាប់ចិត្តប្រតិព័ទ្ធចំពោះគ្នា។ ដៃគូដំណេីរកំសាន្តជារឿយៗអាចបង្កេីតបានគ្រប់គ្រាន់នូវសមាសភាពស្នេហា ដេីម្បីធ្វេីអោយកេីតមានឡេីងនូវស្នេហារ៉ូមែនទិក។

៥. ការស្មោះត្រង់និងការបេីកចំហ: ការស្មោះត្រង់និងការបេីកចំហ ផ្តល់នូវអត្ថន័យមួយពីសុវត្ថិភាព ហេីយជួយអោយគូស្នេហ៍មានចំណងផ្នែកអារម្មណ៍ដ៏រឹងមាំរវាងគ្នាដែលបំពេញតម្រូវការនោះ។ ការស្មោះត្រង់និងការបេីកចំហ ជួយបង្កេីតការស្រុះស្រួលគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍។

៦. ការទាក់ទាញផ្នែករូបសម្បត្តិ: មនុស្សដែលគួរអោយលង់ស្នេហ៍ម្នាក់ មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេ គឺថែមទាំងអាចបង្វែរអារម្មណ៍របស់អ្នកពីអ្វីៗដែលអ្នកកំពុងធ្វេី។ បែបនេះការថែរក្សារូបសម្បត្តិឬសម្រស់ ក៏ជាកត្តាចាំបាច់ ដេីម្បីទាក់ទាញចំណាប់អារម្មណ៍គូស្នេហ៍ និងលេីកកិត្តិយសនិងគុណតម្លៃនៃគ្រួសារ។

៧. ការផ្គត់ផ្គង់ហិរញ្ញវត្ថុ: ការរកប្រាក់ចំណូលសម្រាប់គ្រួសារគឺជាប្រការចាំបាច់បំផុត។ ការចំណាយចេះតែកេីនឡេីងជាលំដាប់ជាពិសេសគឺនៅពេលដែលមានបុត្រធីតា។ លេីសពីនេះ ការចេះគ្រប់គ្រងការចំណាយគឺកាន់តែសំខាន់ថែមទៀត បែបនេះហេីយបានជាពាក្យចាស់ចែងថា "សក់១សរសៃរច្រៀកជា១០"  រួមមានត្រូវចំណាយ១០មុខដូចជា: ការរៀនសូត្រ សុខភាព គ្រឿងសំអាង ការសងគុណ ការធ្វេីទាន ពេលស្លាប់ រក្សាភ្នក់ភ្លេីង៣ ការសន្សំ ដេីមទុន ការអោយខ្ចី និងការចំណាយប្រចាំថ្ងៃ។

៨. ការជួយកិច្ចការក្នុងផ្ទះៈ ការជួយកិច្ចការក្នុងផ្ទះសំដៅធានាដល់ការបង្កេីតបរិយាកាសដ៏សុខដុមរម្យនាក្នុងផ្ទះសម្បែង និងរៀបចំចាត់ចែងយ៉ាងល្អដូចជា: ចំអិនអាហារ បោកអ៊ុតសំលៀកបំពាក់ បោស លាង សំអាត និងថែទាំបុត្រធីតា។ នៅពេលគូស្នេហ៍របស់អ្នក បានបំពេញកិច្ខការទាំងនេះ អ្នកទទួលអារម្មណ៍ពេញចិត្ត។ ជាធម្មតាអាពាហ៍ពិពាហ៍ប្រារព្វឡេីងដោយសុឆន្ទៈនៃគូស្នេហ៍ ដេីម្បីចែករំលែកការទទួលខុសត្រូវកិច្ចការក្នុងផ្ទះ។

៩. ការប្តេជ្ញាចិត្តដេីម្បីគ្រួសារ: វត្តមាននៃបុត្រធីតា ធ្វេីអោយកេីតមានការផ្លាស់ប្តូរ វាគឺជាបំណងប្រាថ្នាទាំងអស់គ្នាទាក់ទងនឹងការចិញ្ចឹមបីបាច់អប់រំបុត្រធីតា។ នៅពេលគូស្នេហ៍របស់ខ្លួនជួយបីបាច់អប់រំបុត្រធីតា ដែលធ្វេីអោយពួកគេមានការអភិវឌ្ឍបានល្អ អ្នកទទួលអារម្មណ៍ពេញចិត្តជាខ្លាំង។

១០. ការសរសេីរលេីកទឹកចិត្ត: គ្រប់មនុស្សតែងមានបំណងប្រាថ្នាចង់អោយមានការគោរព ផ្តល់តម្លៃ និងកោតសរសេីរ ពីគូស្នេហ៍របស់ខ្លួន។ ការសរសេីរគឺជាតម្រូវការមួយ ដែលងាយស្រួលបំពេញបំផុត ត្រឹមតែពាក្យសរសេីរយ៉ាងខ្លី ធ្វេីអោយគូស្នេហ៍អ្នកមានអារម្មណ៍ល្អ។

ជាក់ស្តែង បុរសនារីខ្មែរច្រេីនមានអារម្មណ៍ខ្មាសអៀន អំពីការសម្តែងចេញនូវក្តីស្រលាញ់ និងរឿងផ្លូវភេទ។ ការលាក់អារម្មណ៍ពិតគឺជាការខាតប្រយោជន៍ខ្លួនឯងទៅវិញទេ។ ចំពោះបញ្ហានេះគឺបណ្តាលមកពីកត្តាវប្បធម៌ និងការមិនផ្តល់អារម្មណ៍សុវត្ថិភាពពីគូស្នេហ៍របស់ខ្លួន។ បែបនេះ គូស្នេហ៍ត្រូវផ្តល់អារម្មណ៍សុវត្ថិភាពអោយគ្នាទៅវិញទៅមក ដេីម្បីជួយសម្រួលដល់ការបំពេញតម្រូវការផ្នែកអារម្មណ៍អោយបានគ្រប់គ្រាន់និងពេញលេញ។

សរុបមក គូស្នេហ៍នីមួយៗគួរគិតពិចារណាអំពីការបំពេញតម្រូវការផ្នែកអារម្មណ៍ទាំង១០នេះ ដេីម្បីធានាពីសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារ៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ផ្តល់ប្រឹក្សាវិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: ផ្តល់ប្រឹក្សាវិបត្តិផ្លូវចិត្ត

វ័យសិក្សា មិនត្រូវការទេស្នេហា

ខ្ញុំជាសិស្ស/និស្សិត(វ័យរៀនសូត្រ) ខ្ញុំមិនត្រូវការស្នេហាទេ!!!
ខ្ញុំរង់ចាំរៀនចប់សិន និងមានការងារ ទេីបខ្ញុំគិតគូរពីស្នេហា!!!


ខ្ញុំតែងឮពាក្យសំដីបែបនេះចេញពីមាត់សិស្ស/និស្សិតមួយចំនួន តេីនេះជាសំដីពិតចេញពីចិត្តពិតប្រាកដរបស់ពួកគាត់មែនឬទេ?

ទាក់ទងនឹងចំណុចនេះ ខ្ញុំធ្លាប់អានរឿងនិទានមួយរបស់កវីឡាហ្វុងតែន ដែលជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញ គឺរឿង"កញ្ជ្រោងនិងផ្លែទំពាំងបាយជូរ"។ រឿងនិទាននេះដំណាលថា: មានសត្វកញ្ជ្រោងមួយ បានដេីរមកដល់ដេីមទំពាំងបាយជូរ ពេលក្រឡេកឃេីញផ្លែទំពាំងបាយជូរភ្លាម ចង់ស៊ីឡេីងស្រក់ទឹកមាត់។ ដ្បិតតែផ្លែទំពាំងបាយជូរនៅខ្ពស់ពេក សត្វកញ្ជ្រោងខំលោតហក់អស់ទំហឹង ក៏នៅតែបេះផ្លែទំពាំងបាយជូរមិនបាន ចុងបញ្ចប់ក៏ដេីរចេញធ្វេីឫកយ៉ាងឡូយ ហេីយពោលថា ផ្លែទំពាំងបាយជូរនេះ គ្មានរសជាតិឆ្ងាញ់ មិនគួរអោយចង់ស៊ីទេ។ រឿងនិទានអាចជាគតិជូនមិត្តត្រិះរិះពិចារណាបាន សម្រាប់ជាគន្លឹះរកចម្លេីយទៅនឹងចំណោទសួរខាងលេីបាន។

តេីអ្វីគឺជាអត្ថន័យពិតប្រាកដនៃឃ្លាខាងលេីទៅ?

តាមការវិភាគផ្នែកចិត្តសាស្រ្ត ឃ្លាខាងលេីនេះ គឺជាពាក្យសំដីរបស់បុគ្គលដែលពុំទាន់ស្គាល់រសជាតិស្នេហា ឬក៏ជាពាក្យសំដីរបស់បុគ្គលដែលរាងចាល/បាក់ស្បាតដោយសារស្នេហាខុសបំណង។ ជាលក្ខណៈធម្មជាតិ មនុស្សយេីងកាលណាឈានចូលវ័យគ្រប់ការហេីយ គឺផ្តេីមអភិវឌ្ឍអារម្មណ៍ស្រលាញ់/ស្នេហា។ ពេលនោះតម្រូវការនៃក្តីស្រលាញ់បែបស្នេហាក៏ត្រូវបានចាប់ផ្តេីមទាមទារដោយឯកឯង។
តាមបទពិសោធន៍ជាក់ស្តែងដែលបានជួបសម្ភាសន៍អ្នកដែលបានចេញវាចានូវពាក្យសំដីខាងលេី ចុងបញ្ចប់គឺពួកគាត់ទទួលស្គាល់ថា ពួកគាត់ក៏ត្រូវការស្នេហាដែរ ប៉ុន្តែការនិយាយបែបនេះគឺជាយន្តការការពារផ្លូវចិត្តខ្លួនឯង ពីព្រោះខ្លួនមិនទាន់មាននរណាចាប់អារម្មណ៍ឬមកសុំស្នេហ៍នៅឡេីយ ឬក៏មិនទាន់បានជួបបុរស/នារីក្នុងសុបិននៅឡេីយ។ លេីសពីនេះ កត្តាខ្វះខាតនូវជំនាញទាក់ទងស្នេហា(ញ៉ែ) និងខ្វះជំនឿចិត្តលេីខ្លួនឯងទាក់ទងនឹងស្នេហាផងនោះ ក៏សុខចិត្តបណ្តោយអោយបេះដូងទ្រាំនៅកំព្រារងារបែបនេះទៅ ដូចពាក្យចាស់ពោលថា: "ដេកផ្សំដួល រមួលផ្សំគ្រិច"។ ឯបុគ្គលខ្លះវិញ គឺព្រោះតែមេីលឃេីញបទពិសោធន៍ឈឺចាប់ផ្លូវចិត្តក្រោយទំនាក់ទំនងស្នេហាមានបញ្ហា សុខចិត្តសង្កត់ចិត្ត សង្កត់អារម្មណ៍ពិតខ្លួនឯង ដោយសម្តែងចេញអោយអ្នកដទៃដឹងថា ខ្លួនមិនត្រូវការស្នេហាស្នេហិតអីឡេីយ ដែលធាតុពិតក្នុងបេះដូង គឺត្រូវការតាំងពីយូរយារមកហេីយ។
មានបុគ្គលខ្លះបន្ទាប់ពីបេះដូងរងរបួសប្រេះស្រាំ ក៏សម្រេចចិត្តបិទទ្វារបេះដូង ដែលសភាពបែបនេះគឺត្រូវចាត់ជាជំងឺស្នេហា ដែលទាមទារការព្យាបាលដេីម្បីអោយបេីកទ្វារបេះដូងវិញ។

ដូច្នេះអារម្មណ៍ពិតរបស់ពួកគាត់គឺត្រូវការមានស្នេហាដូចអ្នកដទៃអញ្ចឹងដែរ ពោលគឺគ្រាន់តែពួកគាត់ព្យាយាមលាក់អារម្មណ៍ពិតប៉ុណ្ណោះ ដេីម្បីការពារផ្លូវចិត្តកុំអោយដុនដាបខ្លាំងពេក៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

ស្នេហាមានច្រេីនឈុតឆាក និងច្រេីនរសជាតិ

ភាពរ៉ូមែនទិកផ្អែមល្ហែម សាកសងនែបនិត្យកាយា គឺបង្កេីតអារម្មណ៍អស្ចារ្យ តែជាទូទៅវាគឺជាស្នេហាទេីបចាប់ផ្តេីម តែអ្វីៗគឺមិនទៀងទាត់ បរិយាកាសប្រែជាអាប់រស្មីក្នុង១ប៉ព្រិចភ្នែក។

អារម្មណ៍ល្អ ដូចជារំភេីប រីករាយនិងសប្បាយគ្មានអ្វីប្រៀបបាន ខណៈពេលស្នេហាចាប់ផ្តេីមកេីតមានក្នុងចិត្តមិនថាបុរសឬនារី។ នៅខណៈនោះជីវិតពោរពេញដោយសេចក្តីសុខ អារម្មណ៍អស្ចារ្យបានផុសឡេីង ហាក់បីដូចខ្លួនឯងកំពុងស្ថិតនៅឯឋានសួគ៌ដែលមនុស្សលោកតែងប្រាថ្នា។ គូស្នេហ៍ខ្លះព្យាយាមសាងនូវអនុស្សាវរិយ៍ជាច្រេីនដូចជា: ថតរូបបង្ហោះក្នុងហ្វេសបុក បេីជាតារាវិញគឺត្រូវបានរំលេចក្នុងទស្សនាវដ្តី ឬទូរទស្សន៍ថែមទៀត។ ជាក់ស្តែងគូស្នេហ៍១គូដែលសុទ្ធជាតារា បានបង្ហាញវត្តមានតាមទូរទស្សន៍ ដេីម្បីបង្ហាញភក្តីភាពចំពោះគូស្នេហ៍របស់ខ្លួន។ ពេលស្តាប់ឮការស្បថសច្ចា និងសម្តែងភក្តីភាពចំពោះគ្នា វាហាក់ដូចជាអស្ចារ្យ ឧទាហរណ៍: "ទោះបីជាបងអត់មានទ្រព្យច្រេីនដូចគេ បងមិនពូកែរកស៊ីដូចគេ តែបងមានជឿជាក់ថា បងធ្វេីអោយអូនសេីចច្រេីនជាងយំ ហេីងនិងមានក្តីសុខច្រេីនជាងកេីតទុក្ខ"។ ក្រោយស្តាប់ឮនូវពាក្យទាំងនេះ កុំថាឡេីយសាមីខ្លួន សូម្បីតែទស្សនិកជនក៏រំភេីបចិត្តជំនួសដែរ។ អនុស្សាវរិយ៍រ៉ូមែនទិកត្រូវបានរំលេចជារូបភាព តាមហ្វេសបុក/internet ឬក៏បណ្តាញសង្គមនានា។ ទាំងនេះគឺជាឈុតឆាកផ្អែមល្ហែម អមដោយរសជាតិគួរអោយចង់ក្រេប។ ជាក់ស្តែងមានគូស្នេហ៍ជាច្រេីន បានយករូបភាពផ្អែមល្ហែមមកផុសព្រោងព្រាត ចង់បង្អួតភ្នែកសាធារណជនតាមហ្វេសបុក។

ក្តីស្រលាញ់គឺគ្មានដែនកំណត់ ជួនកាលនឹកស្មានមិនដល់ ហេីយប្រែប្រួលមិនទៀងទាត់ដូចធាតុអាកាស ជួនមេឃស្រលះល្អ ប៉ុន្មាននាទីក្រោយប្រែជាងងឹតភ្លាម។

ផុតពីឈុតឆាកផ្អែមល្ហែម ដែលមានឱជារសគួរអោយចង់ភ្លក្សនោះ តែមួយប៉ព្រិចភ្នែក ឈុតឆាកថ្មីបានកេីតឡេីង គឺឈុតឆាក"ទ្រង់ព្រះកន្សែង"។ តាមពិត ឈុតឆាករ៉ូមែនទិកជារូបភាពនៅព្រោងព្រាតនៅឡេីង ហេីយវាថែមទាំងនៅដក់ជាប់ក្នុងចិត្តទស្សនិកជននៅឡេីយ។ មេឃប្រែជាបិតបាំងដោយពពកខ្មៅ បានបង្អុរព្រះភិរុណអោយជោគថ្ពាល់ ក្នុងចិត្តពោរពេញដោយអារម្មណ៍ខកចិត្ត និងឈឺចាប់ផ្លូវចិត្តហួសប្រមាណ រហូតមនុស្សខ្លះតាំងចិត្តស្បថសច្ចាស្មាលាស្នេហ៍ឬបិទទ្វារបេះដូង។ ជាក់ស្តែងរឿងរ៉ាវតារាមួយគូដែលរួចផុតពីស្នេហារ៉ូមែនទិកផ្អែមល្ហែម រំភេីបញាប់ញ័រមិនទាន់បាន១ភ្លេីងទៀនផង ប្រែជាលែងមានរសជាតិរហូតប្រកាសសុំចែកផ្លូវគ្នា។ ជាក់ស្តែងគូស្នេហ៍ខ្លះយំទួញសោក ធ្វេីទារុណកម្មលេីខ្លួនឯងដូចជាអារដៃ ជេរប្រទេចផ្តាសាចំពោះមនុស្សក្បត់ចិត្ត រហូតដល់បុគ្គលខ្លះធ្លាក់ខ្លួនមានជំងឺផ្លូវចិត្តថែមទៀត។

ស្នេហាឬក្តីស្រលាញ់គឺប្រែប្រួលនឹកស្មានមិនដល់ មិនទៀងទាត់ ទៅតាមធម្មជាតិនៃចិត្ត។ ដូច្នេះដេីម្បីប្រការក្រែងរឿងហេតុខុសបំណងណាមួយដែលអាចកេីតមាន ដែលអាចធ្វេីអោយអាម៉ាស់ឬស្អុយអាសោជន៍ជាមួយមហាជននោះ សូមគូស្នេហ៍ដែលបានសាងអនុស្សាវរិយ៍រ៉ូមែនទិកផ្អែមល្ហែមមានជារូបភាព សូមលាក់បាំងខ្លះទៅ កុំខ្លាចគេមិនដឹង ដ្បិតអីពាក្យចាស់មួយឃ្លាចែងថា: "ស្រលាញ់គ្នាក៏ល្បីសុះសាយ ឈ្លោះគ្នាឬបែកបាក់ក៏ល្បីសុះសាយដែរ"៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

Thursday, May 24, 2018

ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌

កូនៗមិនអាចទទួលបានក្តីស្រលាញ់ ប្រសិនបេីឪពុកនិងម្តាយមិនបានទទួលអារម្មណ៍ស្រលាញ់រវាងគ្នាទេនោះ


ព្រហ្មវិហារធម៌ជាគ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងសង្គមខ្មែរ។ ព្រហ្មវិហារធម៌ជារាសី១ក្នុងចំណោមរាសីទាំង១២ក្នុងជំនឿដូនតាបុព្វបុរសខ្មែរ។ ចំពោះទំនាក់ទំនងស្នេហាវិញ ព្រហ្មវិហារធម៌ជាកូនសោរបេីកបេះដូងបុរសនារី ពោលគឺវាធ្វេីអោយធ្លាក់ក្នុងអន្លង់ស្នេហ៍រវាងគ្នា។

- តេីឪពុកម្តាយធ្វេីដូចម្តេចទេីបក្លាយជា: "ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌"?
- តេីធ្វេីដូចម្តេចទេីបកូនៗទទួលបានអារម្មណ៍ស្រលាញ់ពិតប្រាកដពីឪពុកម្តាយ?

ព្រហ្មវិហារធម៌ជាធម៌ដ៏ផូរផង់ ហេីយវាមិនអាចកេីតមានចំពោះមនុស្សមិនបរិសុទ្ធនោះឡេីយ ពោលគឺកេីតមានលេីមនុស្សដែលប្រកាន់ខ្ជាប់នូវកាយសុច្ចរិត វិចីសុច្ចរិតនិងមនោសុច្ចរិត។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។    ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត  ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។

ឪពុកឬម្តាយគ្រប់រូបខំធ្វេីពលីកម្មនិងលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដេីម្បីភាពរីកចម្រេីននិងអនាគតបវររុងរឿងនៃកូនៗរបស់ខ្លួន។ រីឯទឹកចិត្តឪពុកម្តាយចំពោះកូនពិតជាធំធេងនិងជ្រាលជ្រៅមិនអាចវាស់បាន។

"ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីម៉ែ(ម៉ាក់)ទេ... ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីពុក(ប៉ា)ទេ..." នេះជាសំដីរបស់បុត្រធីតាដែលរស់នៅខ្វះភាពកក់ក្តៅ ខ្វះសេចក្តីស្រលាញ់ពិត។ នៅពេលឮសំដីរបស់បុត្រធីតាដែលអធិប្បាយថា "កូនមិនទទួលបានក្តីស្រលាញ់ពីខ្លួន" ឪពុកឬម្តាយស្ទេីរគាំងបេះដូង និងស្លុតចិត្តជាខ្លាំង ដែលមានន័យផ្ទុយស្រឡះពីទឹកចិត្តរបស់ខ្លួនចំពោះកូន។

តេីហេតុអ្វីបានជាបុត្រធីតាមិនអាចទទួលបានអារម្មណ៍ស្រលាញ់ពីឪពុកម្តាយ?

ការយល់ដឹងពីអត្ថន័យនិងធាតុនៃក្តីស្រលាញ់គឺជារឿងចាំបាច់។ ពាក្យថា"ស្រលាញ់ៗ..." គឺមនុស្សគ្រប់រូបនិយាយយ៉ាងងាយស្រួល។ កាយ វាចា និងចិត្ត ជាធាតុសំខាន់បំផុតដែលត្រូវរួមបញ្ចូលគ្នា ដេីម្បីបង្ហាញក្តីស្រលាញ់បានពិតប្រាកដ។ ក្តីស្រលាញ់គឺប្រៀបដូចជាផ្ទះ ពេលក្រលេកមេីលពីចម្ងាយ យេីងអាចចង្អុលផ្ទះបាន តែពេលចូលទៅដល់កៀក ពេលយេីងចង្អុលទៅគឺជាទ្វារ ជញ្ជាំង បង្អួច សរសរ...។ ក្តីស្រលាញ់គឺដូចគ្នា ពីព្រោះវាជាអារម្មណ៍ដែលផុសឡេីង ដោយខ្លួនយេីងមិនអាចបញ្ជានឹងបានឡេីយ។ យោងតាមផ្នែកចិត្តសាស្រ្ត ធាតុនៃក្តីស្រលាញ់គឺត្រូវការបំពេញអារម្មណ៍5គឺៈ
  - មានតម្លៃ
  - យល់ចិត្ត
  - គិតគូរពីសុខទុក្ខ
  - ផ្តល់អារម្មណ៍សុវត្ថិភាព
  - ផ្តល់អារម្មណ៍ត្រេកអរ

ធាតុនៃក្តីស្រលាញ់ខាងលេីអាចផ្តល់ជូនទៅអ្នកដទៃបាន លុះត្រាតែវាមានសម្រាប់ខ្លួនឯងជាមុនសិន។ យេីងមិនអាចផ្តល់ក្តីសុខទៅអ្នកដទៃនៅពេលដែលខ្លួនគ្មានក្តីសុខនោះទេ យេីងមិនអាចផ្តល់ក្តីស្រលាញ់ទៅអ្នកដទៃបានទេ នៅពេលដែលយេីងខ្វះក្តីស្រលាញ់សម្រាប់ខ្លួនឯងនោះ។

ឪពុកម្តាយខ្លះយល់ថា ការលះបង់ឬពលីកម្មរបស់ខ្លួនគឺកូនៗបានទទួល ក្តីស្រលាញ់ដែលមានក្នុងចិត្តគឺកូនៗបានទទួល។ ក្តីស្រលាញ់ពិត គឺជាសភាវ:ដ៏ពិសិដ្ឋដែលអាចផ្តល់ទៅអ្នកដទៃបានលុះត្រាតែបុគ្គលនោះប្រកបដោយសុច្ចរិត ពោលគឺ: កាយ វាចា និងចិត្តត្រូវតែមួយ មានន័យថា ពាក្យសំដី និងទង្វេី គឺឆ្លុះបញ្ចាំងពីចិត្តឬការគិតរបស់ខ្លួនដែលហៅថាមានភាពស្មោះត្រង់។

បែបនេះ​ ចង់អោយកូនទទួលបានក្តីស្រលាញ់ពិត គឺត្រូវខ្លួនឯងប្រកាន់ខ្ជាប់នូវការស្មោះត្រង់ គឺកាយ វាចា និងចិត្តជាធ្លុងតែមួយ ហេីយត្រូវមានសេចក្តីស្រលាញ់ចំពោះខ្លួនឯង និងបង្កេីតក្តីស្រលាញ់សម្រាប់ខ្លួនឯងជាមុនសិនរវាងឪពុកនិងម្តាយ ទេីបអាចផ្តល់ក្តីស្រលាញ់ដល់កូនៗបាន។ នៅពេលអ្នកទទួលបានក្តីស្រលាញ់សម្រាប់ខ្លួនឯងហេីយ អ្នកនឹងអាចផ្តល់ក្តីស្រលាញ់ពិតដល់កូនបាន ពេលនោះអ្នកនឹងក្លាយជា"ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

តើប្រច័ណ្ឌក្នុងសេចក្តីសេ្នហា ព្រោះតែស្រលាញ់មែនឬទេ?

ការប្រច័ណ្ឌជាអារម្មណ៍រំជួលចិត្ត ដែលសំដៅលើគំនិតនិងអារម្មណ៍មិនមាន សុវត្ថិភាព ភ័យខ្លាច ព្រួយបារម្ភ និងថប់បារម្ភ ចំពោះការបាត់បង់ដែលប្រមើ មើលទុកមុនពីអ្វីមួយ ឬពីនរណាមួយ ដែលមានគុណតម្លៃឬសារសំខាន់ ផ្ទាល់ខ្លួនដ៏សម្បើម ជាពិសេសក្នុងទំនាក់ទំនងស្នេហា។


មានមនុស្សជាច្រើនតែងយល់ថា "ប្រចណ័្ឌគឺព្រោះតែស្រលាញ់"

តើការយល់ឃើញបែបនេះ ត្រឹមត្រូវដែរឬទេ?

យោងតាមចិត្តសាស្រ្តស្នេហា បេះដូងបុរសនារី គឺត្រូវការអោយបំពេញ5ចំណុចជូនគ្នាទៅវិញទៅមកដូចខាងក្រោម:

ទី១ ឱ្យតម្លៃ

ធ្វេីឱ្យដៃគូទទួលអារម្មណ៍ថាមានតម្លៃ មានន័យថាទាំងសំដីនិងទង្វេីគឺបង្ហាញអោយដៃគូទទួលអារម្មណ៍ថា គោរពខ្លួននិងអោយតម្លៃខ្លួន។

ទី២ យល់ចិត្តឬយល់អារម្មណ៍

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា "យល់ចិត្តឬយល់អារម្មណ៍របស់ខ្លួន" មានន័យថា ដៃគូនោះតែងស្វែងយល់ពីចិត្តឬអារម្មណ៍របស់ខ្លួន ហេីយឆ្លេីយតបត្រូវនឹងតម្រូវការអារម្មណ៍ដែលខ្លួនកំពុងមាន។

ទី៣ យកចិត្តទុកដាក់ (Care)

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា មានមនុស្សយកចិត្តទុកដាក់ចំពោះខ្លួន មានន័យថា គឺគិតគូអំពីសុខទុក្ខផ្លូវកាយ អំពីសុខទុក្ខផ្លូវចិត្ត និងអំពីសុខទុក្ខផ្លូវភេទរបស់ដៃគូនោះ ធ្វេីអ្វីគ្រប់យ៉ាងដេីម្បីធានាថាដៃគូដែលខ្លួនស្រលាញ់គឺទទួលបានតម្រូវការទាំង៣។

ទី៤ ផ្តល់អារម្មណ៍សុវត្ថិភាព

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា "មានសុវត្ថិភាព" ពោលគឺពេលនៅក្បែរ ធ្វេីអោយមានអារម្មណ៍ស្រស់ថ្លា ជឿជាក់ សុខស្ងប់ មានន័យថាមិនមានអារម្មណ៍ព្រួយ ភ័យ ឬខ្លាចនោះឡេីយ។

ទី៥ ធ្វេីអោយរំភេីបរីករាយចិត្ត

ចេះធ្វេីអោយដៃគូរំភេីបនិងរីករាយ តាមរយ:ការនិយាយស្តីឬទង្វេី ឬព្រឹត្តការណ៍នានា តែអ្វីសំខាន់គឺការនិយាយស្តី។

បន្ទាប់ពីទទួលបាន5ចំណុចខាងលេីគ្រប់គ្រាន់ តម្រូវការផ្លូវភេទកេីតមានដោយស្វ័យប្រវត្តិ ហេីយក៏ទាមទារអោយបំពេញតម្រូវការផ្លូវភេទជូនគ្នាទៅវិញទៅមក។ ទោះជាយ៉ាងនេះក្តី ផ្លូវភេទគឺជាអទិភាពសម្រាប់បុរស ឯសេចក្តីស្រលាញ់គឺជាអទិភាពសម្រាប់នារី។

យោងតាមទ្រឹស្តីចិត្តសាស្រ្តស្នេហាខាងលេី គឺមិនមានធាតុណាមួយអធិប្បាយអំពីពាក្យប្រច័ណ្ឌឡេីយ។ ដូច្នេះ ប្រច័ណ្ឌគឺជាសត្រូវនៃក្តីស្រលាញ់ ពោលគឺកាន់តែប្រចណ័្ឌ គឺកាន់តែធ្វើអោយដៃគូអស់អារម្មណ៍ស្រលាញ់ មានន័យថា វត្តមាននៃការប្រចណ័្ឌគឺកំពុងតែដុតកំឡោចសេចក្តីស្នេហាទៅវិញទេ។ បែបនេះប្រចណ័្ឌគឺមិនមែនព្រោះស្រលាញ់ឡើយ។

សរុបមក "ប្រចណ័្ឌ" គឺបណ្តាលមកពីការខ្លាចបាត់បង់ប៉ុណ្ណោះ។ តាមផ្នែកចិត្តសាស្រ្ត មូលហេតុនៃការប្រចណ័្ឌ គឺជាប់ទាក់ទងនឹងការខ្វះជំនឿចិត្តលើខ្លួនឯង និងការអោយតម្លៃខ្លួនទាប។ ឧទាហរណ៍៖ គូសង្សារឬប្តីប្រពន្ធមួយគូ បើភាគីបុរសប្រចណ័្ឌភាគីនារី មានន័យថា គាត់ខ្លាចនារីបោះបង់ខ្លួនចោល បែបនេះគាត់ខំព្យាយាមហួងហែង និងដាក់គំនាបផ្លូវចិត្ត ដែលជំរុញអោយក្តីស្នេហ៍ក្នុងបេះដូងនារី ធ្លាក់ចុះយ៉ាងគំហុក ព្រោះតែរបៀបគិត និងទង្វើប្រច័ណ្ឌរបស់បុរសនោះ។ បុរសនោះគិត និងប្រព្រឹត្តដូច្នោះ ក្នុងគោលបំណងរារាំង ហួងហែងមិនអោយនារីនោះចេញពីខ្លួនឡើយ តែគាត់មិនបានចាប់អារម្មណ៍ថា គំនិត និងទង្វើប្រច័ណ្ឌ គឺកំពុងតែបំផ្លាញក្តីស្នេហារបស់ខ្លួននោះទេ។ បុរសនេះគឺមានការអោយតម្លៃខ្លួនទាប និងខ្វះការជឿជាក់លើខ្លួនឯង ពីព្រោះបើគាត់មានជំនឿចិត្តថា គាត់មានសមត្ថភាពធ្វើអោយដៃគូជានារីរបស់ខ្លួន ស្រលាញ់ឬលង់ស្នេហ៍ និងគាត់គិតថា គាត់ជាមនុស្សដ៏មានតម្លៃ និងសំខាន់បំផុតក្នុងជីវិតនាងនោះ គឺធ្វើអោយគាត់មានការជឿជាក់លើខ្លួនឯង ព្រមទាំងជឿជាក់លេីនាង ធ្វេីអោយលែងមានអារម្មណ៍ប្រចណ័្ឌមិនខាន។

ជាក់ស្តែង ព្រោះតែការប្រចណ័្ឌ វាបង្កើតអោយមានអារម្មណ៍អវិជ្ជមានដែលមានលក្ខណៈបង្កជាវិនាសសកម្មហួសការស្មាន ដូចជាការបាញ់ ឬចាក់សម្លាប់ភាគីនារី រួចធ្វើអត្តឃាតខ្លួនឯង ការចាក់ទឹកអាស៊ីតលើភាគីបុរសឬនារីជាដើម។

ដូច្នេះការរក្សាអារម្មណ៍ប្រចណ័្ឌក្នុងចិត្ត គឺប្រៀបដូចជាយកភ្លើងមកដុតបំផ្លាញស្នេហារបស់ខ្លួនអញ្ចឹង។

បើដឹងថា ខ្លួនមានអារម្មណ៍ប្រចណ័្ឌ សូមប្រញ៉ាប់ស្វែងរកការជួយពីអ្នកជំនាញចិត្តសាស្រ្ត ដើម្បីរិះរកវិធីជួយឬដំណោះស្រាយ ក្នុងគោលបំណងធ្វេីអោយមានទំនាក់ទំនងស្នេហាល្អប្រសើរធម្មតាវិញ សម្រាប់សេចក្តីសុខ និងសុភមង្គលក្នុងគ្រួសាររបស់ខ្លួន៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: អ្នកជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

តេីក្នុងទំនាក់ទំនងបែបស្នេហា បុរសតែងតែចង់បានខ្លួន ប្រាណរបស់នារីមែនឬទេ?

ស្នេហា! រសជាតិយ៉ាងណា ឮតែចាស់ថា អោយជៀសចេញឆ្ងាយ...

ជាធម្មតា មនុស្សប្រុសក៏ដូចគ្នានឹងមនុស្សស្រីដែរ ពេលដែលឈានចូលវ័យពេញកម្លោះ ឬគ្រប់ការ ឯនារីគឺការចាប់ផ្តេីមមានឈាមរដូវ មនោសញ្ចេតនាស្នេហាចាប់ផ្តេីមបដិសន្ធិហេីយ។ ទាំង២ភាគីចាប់ផ្តេីមត្រៀមរៀប ឬកពារ ដេីម្បីស្វាគមន៍ស្នេហា។

បន្ទាប់ពីស្គាល់ចិត្តស្គាល់ថ្លេីម រហូតឈានដល់ទំនាក់ទំនងស្នេហាស៊ីជំរៅរួចមក ស្នេហាតិចតួចដែលបានសម្រេចបំំណង ក្រៅពីនេះបញ្ហានៃទំនាក់ទំនងរបស់គូស្នេហ៍ចាប់ផ្តេីមកេីតមាន។ ពេលនោះការឈឺចាប់ពោរពេញដោយគំនុំផ្តេីមផុសក្នុងសន្តាន ជារឿយៗធ្វេីអោយលេចចេញគំនិតមួយថា: "បុរសតែងតែចង់បានខ្លួនប្រាណនារីប៉ុណ្ណោះក្នុងទំនាក់ទំនងស្នេហានោះ"។
ចិត្តសាស្រ្តបុរសនិងចិត្តសាស្រ្តក្នុងសេចក្តីស្នេហា ហាក់ប្លែកគ្នាបន្តិច បេីទោះបីជាគោលដៅចុងក្រោយស្រដៀងគ្នាក៏ដោយ។

អារម្មណ៍ស្រលាញ់ គឺពិតជាវិសេសវិសាលសម្រាប់នារី។ វាគឺជាបំណងប្រាថ្នាដ៏ធំធេងដំបូងបំផុតក្នុងជីវិតស្នេហា គឺការទទួលបានគូស្នេហ៍ដែលខ្លួនស្រលាញ់។ សម្រាប់នារី តម្រូវការផ្លូវភេទគឺចាប់ផ្តេីមកេីតមាននៅពេលបានជួបប្រាស្រ័យជាមួយគូស្នេហ៍របស់ខ្លួនក្នុងបរិយាកាសរ៉ូមែនទិក អាស្រ័យហេតុនេះហេីយទេីបអ្នកចិត្តសាស្រ្តឯកទេសស្នេហាបច្ចឹមប្រទេសកំណត់ថា: "នារីគឺត្រូវការសេចក្តីស្រលាញ់ ដេីម្បីបេីកចំហរសម្រាប់ផ្លូវភេទ (Women need love to open up to sex)"។ ផ្ទុយបន្តិចពីនារី នៅក្នុងខួរក្បាលបុរស កាលណានិយាយអំពីស្នេហា គឺមានការលាយឡំបញ្ចូលគ្នាទាំងក្តីស្រលាញ់ ព្រមទាំងផ្លូវភេទ។ សម្រាប់បុរស ពេលសម្លឹងឃេីញនារីដែលមានភាពទាក់ទាញ និងស្រេីបស្រាល គឺរមែងនឹកមមៃចង់បានមកបំពេញចំណង់ផ្លូវភេទរបស់ខ្លួន សូម្បីតែមិនមានចិត្តស្រលាញ់ក៏ដោយ។ ហេតុនេះហេីយទេីបអ្នកចិត្តសាស្រ្តឯកទេសស្នេហាកំណត់ថា: "បុរសត្រូវការផ្លូវភេទដេីម្បីបេីកចំហរទៅរកក្តីស្រលាញ់ (Men need sex to open up to love)"។

រឿងអទិភាពក្នុងសេចក្តីស្នេហាសម្រាប់បុរសគឺការបំពេញតម្រូវការផ្លូវភេទ
(ចង់បានខ្លួនប្រាណ) ដែលចំណុចនេះគឺជាលក្ខណៈពិសេសនៃចិត្តសាស្រ្តរបស់បុរសក្នុងសេចក្តីស្នេហាប៉ុណ្ណោះ។
ជាធម្មតា មិនថាបុរសឬនារី គឺតែងព្យាយាមលាក់បាំងចំណង់ផ្លូវភេទរបស់ខ្លួន។ បុគ្គលខ្លះដោយសារមានការជឿជាក់លេីខ្លួនឯង(Self confident) និងមានអារម្មណ៍សុវត្ថិភាពក្នុងការបញ្ចេញ ហ៊ានលាតត្រដាងវាជាមួយគូស្នេហ៍​ ឯបុគ្គលវិញគឺមិនហ៊ានឡេីយ។
សរុបសេចក្តីមក ជាលក្ខណៈចិត្តសាស្រ្តក្នុងសេចក្តីស្នេហាសម្រាប់ គឺស្នេហា= ផ្លូវភេទ + ក្តីស្រលាញ់ ដែលចំណុចនេះគឺជាកត្តាធម្មតា ដោយគ្រាន់តែបុគ្គលខ្លះហ៊ានទាមទារឬស្តែងចេញ ឯបុគ្គលខ្លះទៀតគឺខិតខំខាំមាត់សង្កត់ចិត្តឬបិទបាំងប៉ុណ្ណោះ។ បែបនេះវាគឺជារឿងដែលត្រូវទទួលយកនៅពេលដែលនារីផ្តេីមប្រឡូកក្នុងស្នេហាជាមួយបុរសនោះ។

ចំណុចគ្រឹះចំនួនបួន(៤)ដែលបុរសតែងតែចង់បានពីនារីគឺ៖
1. ការរួមភេទ (Sex)
2. សេវាកម្មជាមូលដ្ឋានដូចជា អាហារ, ដុសលាង, បង្កើតកូន…
3. ទទួលបានក្តីស្រឡាញ់ និងក្លាយជាមនុស្សសំខាន់បំផុត
4. ពេលវេលាស្ងប់ស្ងាត់គ្មានការរំខាន

ការរំពឹងទុកចំពោះស្នេហា ដោយមិនយល់ច្បាស់ពី សេចក្តីពិតនៃក្តីស្រលាញ់ គឺប្រឈមនឹងវិបត្តិផ្លូវចិត្ត

ព្រះពុទ្ធទ្រង់មានពុទ្ធដិកាថា: "សេចក្តីស្រលាញ់ពិត កេីតចេញពីការយល់គ្នា"

មានអ្នកលេងហ្វេសបុកជាច្រេីនបានបញ្ចេញអារម្មណ៍ ដោយបានសរសេរសារបង្ហោះថា ចិត្តមនុស្សគ្មានអីវាស់បាន គ្មានអ្នកយល់ចិត្ត លេីលោកមានមនុស្សស្មោះដែរឬទេ។ ពាក្យសំដីទាំងនេះផុសចេញបន្ទាប់ពីមានអារម្មណ៍ខកចិត្ត (Frustrated) និងអារម្មណ៍តែលតោល (Helpless) បណ្តាលមកពីស្នេហារបស់ខ្លួនត្រូវបានគំរាមគំហែង ឬដល់ពេលប្រេះឆា។

តាមពិត ពាក្យថា"ស្មោះ" គឺគ្រាន់តែជាសោភ័ណ ឬជាគ្រឿងលំអនៃក្តី ស្រលាញ់ ពីព្រោះពាក្យ"ស្មោះ"កេីតចេញពីចិត្ត ឯចិត្តមនុស្សគឺផ្លាស់ប្តូរគ្រប់វិនាទី តេីអោយមានស្មោះមកពីណា។ ពេលមនុស្សស្រលាញ់គ្នាថ្មោងថ្មី តែងស្បថសច្ចាថាស្មោះនឹងគ្នាលុះក្ស័យ​​ ស្តាប់ទៅហាក់ដូចជាមានមនុស្សស្មោះ តែតាមពិតពាក្យស្មោះដែលនិយាយនោះ គឺគ្រាន់តែជាការតាំងចិត្តឬប្តេជ្ញាចិត្តប៉ុណ្ណោះ។ ជាឧទាហរណ៍​​: នាងបដាចារ បានស្បថសច្ចាស្មោះស្ម័គ្រប្តូរផ្តាច់នឹងគូសង្សារ សុខចិត្តចាកចោលឪពុកម្តាយទៅតាមសង្សារបណ្តូលចិត្ត។ ក្រោយមក នាងបានសម្រេចចិត្តចាកចោលប្តីមួយលេីកជាពីរលេីក។ ឯណាទៅពាក្យស្បថសច្ចារស្រលាញ់ប្តូរផ្តាច់ និងស្ម័គ្រស្មោះលុះក្ស័យនោះ?

លេីសពីនេះ ការពិតចិត្តស្រលាញ់គឺមិនទៀងទាត់ឡេីយ តែចិត្តអ្នកដែលកំពុងមានស្នេហាគិតថា គឺវាទៀងទាត់។ ពាក្យ"ទោះមេឃរលំ ភ្នំរលាយ ក៏អូន(ឬបង)នៅតែស្រលាញ់បង(ឬអូន) អូន(ឬបង)សុខចិត្តស្លាប់បេីគ្មានរូបបង(ឬអូន)។  ពាក្យស្បថសច្ចារទាំងនេះស្តាប់១ភ្លែត ដូចអ្នកនិយាយស្បថនឹងមានការលះបង់សម្បេីមសម្រាប់បុគ្គលនោះ។ ពេលឮបែបនោះបុគ្គលនោះសែនរំភេីបនិងត្រេកអរ។ តែបេីវិភាគឱ្យស៊ីជំរៅវិញ ពាក្យស្បថនោះគឺជាចំណងផ្លូវចិត្តដ៏រឹងមាំ ដោយចងភ្ជាប់បុគ្គលនោះមិនអោយទៅណារួចពីកណ្តាប់ដៃខ្លួនឡេីយ។

តាមពិតស្នេហាឬក្តីស្រលាញ់ គឺមានរូបមន្តដូចគីមីវិទ្យាចឹង ឧទាហរណ៍: អ៊ីដ្រូសែន(H2)+ អុកស៊ីសែន(O2) = ទឹក​​ (H2O)។ ស្នេហាគឺដូចគ្នាចឹង បេីមិនយល់ពីរូបមន្តស្នេហា គឺស្នេហាអាចងាយបែកបាក់ ដល់ចុងបញ្ចប់ តែងត្អូញត្អែរថា ចិត្តមនុស្សមិនអាចវាស់បាន។ ក្តីស្រលាញ់រវាងបុរសនារីក្នុងសេចក្តីស្នេហា គឺប្រៀបដូចជាការដាំផ្កា១ដេីម គឺត្រូវការមនុស្សទាំង២នាក់មេីលថែទាំដូចជា: ស្រោចទឹក ដាក់ជីរ ជ្រោយដីអោយជាប់ជាប្រចាំ បេីភាគីណា១ហ៊ានឈប់ថែទាំ ផ្កានោះនឹងប្រែជារោយមិនខាន។ បែបនេះគឺស្នេហាត្រូវការការតាំងចិត្តឬការប្តេជ្ញាចិត្តខ្ពស់ ការព្យាយាម ការអត់ធ្មត់ឬខន្តី និងការទទួលខុសត្រូវពីភាគីទាំង២ បេីមិនដូច្នោះ ស្នេហានោះគឺប្រឈមនឹងបញ្ហាមិនខាន។

សរុបទៅ មនុស្សមានបញ្ហាឬវិបត្តិក្នុងរឿងស្នេហា ពីព្រោះតែការប្រឆាំងនឹងតថភាពជាក់ស្តែង៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ហេតុអ្វីបានជាការភិតក្បត់ចិត្តកើតមានឡើង?

យោងតាមចិត្តសាស្រ្ត កូនសោរបេីកបេះដូងមនុស្សស្រីស្ថិតក្នុងដៃមនុស្សប្រុស ឯកូនសោរបេីកបេះដូងមនុស្សប្រុស គឺស្ថិតក្នុងដៃមនុស្សស្រី បែបនេះខ្លួនឯងមិនចេះចាក់សោរបេះដូង បែរជាបន្ទោសដៃគូខ្លួនថា "ភិតក្បត់" ទៅវិញ។

ការស្ទង់មតិមួយជាមួយមេធាវីដែលធ្វើការងារជាមួយអតិថិជនដែលមានបញ្ហាលែងលះគ្នា នៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ 2008 បានបង្ហាញឲ្យដឹងដូចតទៅ៖
ហេតុផលទូទៅ១០ចំណុចដែលនារីភិតក្បត់ចិត្តស្វាមីឬដៃគូរបស់ខ្លួនក្នុងទំនាក់ទំនងស្នេហាគឺ៖
1. ភាពឯកោ (បញ្ហាទូទៅបំផុតសម្រាប់ស្ត្រីដែលនៅតែផ្ទះ)
2. មិនអាចប្រាស្រ័យទាក់ទងជាមួយដៃគូរបស់ពួកគេអំពីបញ្ហា
3. មិនបានធ្វើឱ្យមានការចង់បានឱ្យបានគ្រប់គ្រាន់
4. កង្វះនៃការលើកតម្កើងពីស្វាមី
5. ស្វាមីគិតតែពីអារម្មណ៍និងគំនិតខ្លួនឯងខ្លាំងពេក និងពោរពេញដោយបញ្ហារំជួលចិត្ត
6. កង្វះនៃភាពរ៉ូមែនទិក និងអារម្មណ៍រំភើបនៅពេលរួមរស់ជាមួយគ្នា
7. ត្រូវការគេចចេញពីសកម្មភាពច្រំដែលៗនៅក្នុងជីវិតរស់នៅរបស់ខ្លួន
8. ចង់មានអារម្មណ៍ពោរពេញដោយអំណាចនៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួន ដូចនៅខាងក្រៅផ្ទះ
9. ធុញទ្រាន់នឹងទម្លាប់ច្រំដែលៗ
10. មានឱកាសនៅពេលវេលាសមស្របណាមួយ

ហេតុផលទូទៅ១០ចំណុចដែលបុរសភិតក្បត់ចិត្តភរិយាឬដៃគូរបស់ខ្លួនក្នុងទំនាក់ទំនងស្នេហាគឺ៖
1. កាមតណ្ហា
2. ការបាត់បង់ភាពទាក់ទាញរបស់ភរិយា/ដៃគូរបស់ខ្លួន
3. មានបញ្ហាផ្លូវភេទ៖ ពួកគេមានតម្រូវការរួមភេទច្រើនឬចង់ផ្លាស់ប្តូរ ឬមានបញ្ហាញៀននឹងរួមភេទ
4. ភរិយាយកជីវិតគ្រួសារមកគាបសង្កត់ផ្លូវចិត្តស្វាមី និងការទាមទាររបស់កូន
5. នារីដទៃល្បួងពោរពេញដោយកិច្ចកលមារយារ
6. ភរិយា/ដៃគូមានកង្វះកិច្ចកលមារយារល្បួងស្វាមី/ដៃគូ
7. ការរំភើបនិងរីករាយចិត្តដោយសារការទាក់ស្រីបាន
8. ភរិយាពូកែឈ្លោះឬរករឿង
9. ការបរាជ័យក្នុងការប្រាស្រ័យទាក់ទងជាមួយភរិយា/ដៃគូអំពីបញ្ហា
10. បុរសមើលឃើញពីរូបសម្បត្តិល្អរបស់ខ្លួន៖ សង្ហារ មានការទាក់ទាញផ្នែកផ្លូវភេទ នៅក្មេង ងាយស្រួលការជំរុញឲ្យបំពេញតាមតម្រេកដ៏ងាយស្រួល។

Monday, May 21, 2018

គន្លឹះបេីកសោរបេះដូងនារី

យោងតាមចិត្តសាស្រ្ត កូនសោរបេីកបេះដូងមនុស្សស្រីស្ថិតក្នុងដៃមនុស្សប្រុស ឯកូនសោរបេីកបេះដូងមនុស្សប្រុស គឺស្ថិតក្នុងដៃមនុស្សស្រី បែបនេះការរៀនចេះចាក់សោរបេះដូងគឺជារឿងចាំបាច់សម្រាប់សេចក្តីសុខនិងសុភមង្គលគ្រួសារ។

ស្នេហាធ្វេីឱ្យមនុស្សមានអារម្មណ៍អស្ចារ្យ។ បុគ្គលខ្លះបង្ហាញការប្តេជ្ញាចិត្តថា នឹងខំដាក់ចិត្តស្រលាញ់ដៃគូរបស់ខ្លួន រីឯខ្លះទៀតនិយាយថា បងឬអូននឹងស្រលាញ់បេីកែប្រែឬផ្លាស់ប្តូរចំណុចអវិជ្ជមានឬកំហុសឆ្គង។ ពេលឮវាចាដូច្នេះ សាមីខ្លួនហាក់សែនត្រេកអរ និងសប្បាយចិត្តឥតឧបមា។

តេីការពិតវាអញ្ចឹងមែនដែរឬទេ?

ការពិត ស្នេហាគឺគ្មានលក្ខខណ្ឌ(Love has no condition)។ អារម្មណ៍ ស្រលាញ់គឺអស្ចារ្យណាស់ នឹក១​ ស្រលាញ់១ គឺសុទ្ធតែជាអារម្មណ៍ដែលមិនអាចបញ្ជាវាបានឡេីយ​​ ពោលគឺវាចង់ទៅឬមក ស្រេចលេីវា។ ការស្វែងយល់ ពីចិត្តសាស្រ្តនារីក្នុងសេចក្តីស្នេហាគឺជាប្រការចាំបាច់ដែលអាចជួយបុរស បេីកសោរបេះដូងរបស់នារីបាន។

មានគូស្វាមីភរិយាជាច្រេីនបានរស់នៅជាគ្នាដែលខ្លះរហូតដល់រាប់សិបឆ្នាំ តែហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ដោយមិនដឹងច្បាស់ពីក្តីស្រលាញ់របស់ខ្លួនចំពោះដៃគូ ឯខ្លះទៀតសុខចិត្តស៊ូទ្រាំនិងខាំមាត់សង្កត់ចិត្តដោយមិនដែលស្គាល់អ្វីជាក្តីសុខនោះទេ។ សេចក្តីស្រលាញ់ដែលខ្វះការយល់ចិត្តគឺមិនមែនជាក្តីស្រលាញ់ពិតប្រាកដឡេីយ ឯសេចក្តីស្នេហាដែលមិនមានអារម្មណ៍សុវត្ថិភាពគឺជាគូស្នេហ៍ដែលមិនមានសុភមង្គលនោះដែរ។

ដូច្នេះដេីម្បីបេីកសោរបេះដូងនារីបាន គឺបុរសត្រូវបំពេញ5ចំណុចដូចខាងក្រោម:

ទី១ ឲ្យតម្លៃៈ
តម្លៃមានន័យថា ភាពសំខាន់ ភាពពិសេស។ ការឲ្យតម្លៃមានន័យថា កាយ វាចា និងចិត្តរបស់ខ្លួន ធ្វើអោយដៃគូទទួលអារម្មណ៍ថា គាត់សំខាន់ គាត់ពិសេស មិនអាចរស់នៅដោយមិនមានគាត់ឡើយ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា ខ្លួនមានតម្លៃ។

ទី២ យល់ចិត្តឬយល់អារម្មណ៍ៈ 
យល់ចិត្តមានន័យថា ជាសមត្ថភាពនៃការយល់អារម្មណ៍ដៃគូរបស់ខ្លួន ជាការដាក់ខ្លួនយើងទៅក្នុងស្ថានភាពដៃគូ តាមទស្សនៈយល់ឃើញរបស់ដៃគូ តើដៃគូមានអារម្មណ៍ដូចម្តេច? ឧ. ពេលដៃគូមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការងាររួច ការនិយាយទៅកាន់គាត់បែបយល់ចិត្តគឺ មើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំងថ្ងៃនេះ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកយល់ចិត្ត។

ទី៣ គិតគូរយកចិត្តទុកដាក់ៈ 
ការគិតគូរយកចិត្តទុកដាក់ មានន័យថា គិតគូរពីសុខទុក្ខផ្លូវកាយ សុខទុក្ខផ្លូវចិត្ត និងសុខទុក្ខផ្លូវភេទរបស់ដៃគូខ្លួន ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកគិតគូរយកចិត្តទុកដាក់។

ទី៤ អារម្មណ៍សុវត្ថិភាពៈ 
អារម្មណ៍សុវត្ថិភាព មានន័យថា មិនធ្វើឲ្យដៃគូមានអារម្មណ៍ខ្លាច ភ័យ ព្រួយ បារម្ភ គឺធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សុខស្ងប់ ពោរពេញដោយភាពជឿជាក់។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានសុវត្ថិភាព។

ទី៥ អារម្មណ៍ត្រេកអរ 
ក្នុងជីវិតមនុស្ស សុខនិងទុក្ខជាគូនឹងគ្នា ដូច្នេះត្រូវធ្វើឲ្យដៃគូទទួលអារម្មណ៍រំភើបរីករាយចិត្ត ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានក្តីរីករាយនិងរំភើបចិត្ត។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

មិត្តកុហក និងការនិយាយកុហក

ការនិយាយកុហក និងមនុស្សនិយាយកុហកគឺខុសគ្នា ក្នុងកាល: ទេសៈមិនមានសុវត្ថិភាព សូម្បីខ្លួនយេីងក៏និយាយកុហកដែរ លេីសពីនេះមិនត្រឹមតែកុហកអ្នកដទៃ ថែមទាំងកុហកខ្លួនឯងទៀតផង


ជាធម្មតា ដោយសារសម័យនេះជាសម័យបច្ចេកវិជ្ជាទំនេីប មនុស្សភាគច្រេីនពេលខឹងសម្បារ តែងតែបញ្ចេញអារម្មណ៍តាមហ្វេសបុក។ ថ្ងៃមួយ ខ្ញុំបានជួបប្រាស្រ័យនឹងស្រ្តីម្នាក់ដែលមានអារម្មណ៍ខឹងសម្បារនឹងមិត្តម្នាក់ដែលនិយាយកុហកជាមួយខ្លួន។ គាត់ប្រាប់ថា គាត់ខឹងខ្លាំងណាស់ គឺខឹងចំពោះមិត្តនោះដែលរូបគាត់ខំទុកចិត្តនិងជឿជាក់  បែរជាកុហករូបគាត់។ ស្រ្តីនោះបញ្ជាក់ថា  គាត់មានអារម្មណ៍ស្អប់មិត្តនោះជាខ្លាំង មិនគួរណាមកធ្វេីបែបនេះដាក់គាត់សោះ។

ខ្ញុំក៏ឆ្លេីយតបទៅកាន់ស្រ្តីនោះដ៏ទន់ភ្លន់ថា "ស្តាប់ទៅហាក់កំពុងមានអារម្មណ៍ខកចិត្តនិងខឹងជាខ្លាំងចំពោះមិត្តនោះ"។ គាត់តបដោយទទួលស្គាល់ថា "ពិតជាខកចិត្តនិងខឹងខ្លាំងមែន"។

បន្ទាប់មកខ្ញុំក៏និយាយថា "ការនិយាយកុហក គឺធ្វេីឱ្យមិត្តនោះធ្លាក់ចុះតម្លៃ"។ គាត់ក៏ទទួលស្គាល់ថា "ត្រឹមត្រូវណាស់"។

ក្រោយពីគាត់យល់ស្រប ខ្ញុំក៏បញ្ជាក់បន្ថែមថា "បេីគិតវិភាគឱ្យជ្រៅ គឺមិត្តនោះជាមនុស្សគួរឱ្យអាណិត"។ ស្រ្តីនោះឆ្លេីយតបបែបចម្ងល់ថា "ម្តេចបានត្រូវអាណិតគេវិញ បេីគេកុហកយេីងនោះ"។ ខ្ញុំក៏តបថា "ការនិយាយកុហក គឺធ្វេីឱ្យគាត់ធ្លាក់ចុះតម្លៃ បែបនេះគឺគាត់ប្រឈមនឹងការលំបាកក្នុងការធ្វេីអ្វី១ ពីព្រោះអ្នកដែលគាត់ធ្លាប់កុហកអស់ការជឿទុកចិត្ត​។ ការស្មោះត្រង់គឺជាគ្រឹះនៃទំនាក់ទំនងឬការរាប់អាន កាលណាបុគ្គលនោះនិយាយកុហក គឺធ្វេីអោយយេីងដកទំនុកចិត្តនិងការជឿជាក់ ដូចពាក្យចាស់ពោលថា ភូតច្រេីនចាញ់អាត្មា"។

គាត់ក៏ឆ្លេីយតបដោយម៉ឺងម៉ាត់ថា "សម្រាប់ខ្ញុំគឺស្អប់មនុស្សអញ្ចឹងហ្មង"។ ខ្ញុំក៏ពោលទៅកាន់ស្រ្តីនោះថា "អ្នកអាចស្អប់ទង្វេីគាត់បាន តែកុំស្អប់មិត្តនោះ ពីព្រោះពេលយេីងស្អប់គេ រមែងមានការខាតបង់។ ទង្វេីគេអញ្ចឹង គឺជួយយេីងអោយគ្រប់គ្រងគេបាន។ មនុស្សនិយាយកុហកគឺគេមានអារម្មណ៍រអៀសខ្លួនជាមួយយេីង ពោលគឺគេមានអារម្មណ៍ភ័យខ្លាចយេីង។ យ៉ាងណាមិញ ស្អប់គេគឺយេីងកំពុងយកទោស:ដាក់ខ្លួន ដែលប្រការនេះគឺបំផ្លាញសេចក្តីសុខក្នុងចិត្តយេីងជាខ្លាំង។

មនុស្សនិយាយកុហកគឺតែងមានហេតុផលផ្ទាល់ខ្លួន ត្រង់ថាហេតុផលខ្លះនិយាយចេញបាន ហេតុផលខ្លះនិយាយចេញមិនបាន ដោយសារមិនមានអារម្មណ៍សុវត្ថិភាព។ យេីងខាតបង់ត្រង់យេីងបាត់បង់មិត្តម្នាក់ បែបនេះគឺយេីងបាត់បង់កម្លាំងគាំទ្រយេីងម្នាក់ ពីព្រោះបុគ្គលនោះនឹងមិនហ៊ានប្រឆាំងយេីងឡេីយ ដោយខ្លាចយេីងលេីកពីចំណុចខ្សោយគេ(កុហក) ធ្វេីឱ្យគេបាក់មុខក្នុង ចំណោម។ លេីសពីនេះ យ៉ាងហោចណាស់មិត្តម្នាក់ហ្នឹងគឺអាចជាប្រយោជន៍នៅពេលណា១សម្រាប់យេីង សមដូចពាក្យចាស់ចែងថា "ឈេីវៀចធ្វេីកង់ ឈេីត្រង់ធ្វេីកាំ"។

បេីត្រឹមការនិយាយកុហក យេីងស្អប់បុគ្គលនោះតែម្តង ចុះទង្វេីល្អដែលគេធ្លាប់ធ្វេីនោះរលាយបាត់ទៅណា ដូចពាក្យចាស់១ឃ្លាចែងថា ធ្វេីបុណ្យ១សំពៅ ទោស១ចូលទៅរលាយសូន្យ។ ស្អប់មនុស្សមានន័យថា គឺយេីងកំពុងបង្កេីតសត្រូវ តែបេីស្អប់ទង្វេីរបស់មនុស្ស គឺយេីងនៅអាចរក្សាក្តីរាប់អាន ដោយត្រឹមតែគូសចំណាំទុកថា កុំឱ្យរឿងបែបហ្នឹងកេីតមានជាលេីកទី2 ជាការស្រេច។

បេីឆ្លុះបញ្ចាំងបន្តិចទៀត ខ្លួនយេីងក៏ធ្លាប់កុហកដែរ ដោយមិនត្រឹមកុហកអ្នកដទៃ សូម្បីខ្លួនឯងក៏យេីងកុហកដែរ។ បែបនេះការអត់ឱនឱ្យមិត្តរបស់យេីង គឺទុកដូចយេីងអត់ឱនឬអភ័យអោយខ្លួនឯង ដែលជាប្រការដ៏ល្អសម្រាប់សុខភាពផ្លូវចិត្តរបស់ខ្លួន។

បន្ទាប់ពីជជែកជាមួយស្រ្តីនោះចប់សព្វគ្រប់ គាត់អាចយល់បាន ហេីយក៏លែងខឹងនិងស្អប់មិត្តនោះ។ សេចក្តីស្ងប់ក្នុងចិត្តកេីតមានជាធម្មតាវិញ។

នេះជាបទពិសោធន៍១ជូនជាគតិសម្រាប់ពិចារណា ជាផលប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្តរបស់ខ្លួន៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ចង្កៀងអុចបំភ្លឺនៅផ្ទះណា គឺភ្លឺតែក្នុងផ្ទះនោះ

ជីវិតគ្រួសារគឺមិនខុសពីកសិករទេ ផលទទួលបានគឺពឹងផ្អែក លេី ចំណេះដឹងឬបច្ចេកទេស។ គ្រួសារខ្លះបង្ហាញទិដ្ឋភាពខាងក្រៅដ៏ល្អឯក គឺលំអភ្នែកសម្រាប់ញាតិ តែធាតុពិតគឺមិនមានសុខសុភមង្គលនោះឡេីយ។

ពាក្យនេះតាក់តែងដោយចាស់បុរាណខ្មែរ ហេីយត្រូវបានធ្លាប់ឮជាទូទៅ។
បុរសនារីខ្លះសុខចិត្តទ្រាំរួមរស់ជាមួយគ្នា បានជាកូនពូនជាចៅ តែដល់ពេលជជែកស៊ីជម្រៅទៅ ទេីបដឹងការពិតថា រូបគាត់មិនធ្លាប់ទទួលបានក្តីសុខឡេីយ។ អ្នកទាំងនោះបានរៀបរាប់ថា អ្នកផងតែងសរសេីរមិនដាច់ពីមាត់ថាខ្លួនជាមនុស្សសំណាង បានស្វាមីជាមនុស្សត្រឹមត្រូវ មិនចេះជក់-ផឹក ស្រី ល្បែង​ តេីអោយទៅរកមនុស្សល្អបែបនេះឯណាបាន។ ពេលអ្មកដទៃតែងលេីកសរសេីរនិងអបអរចំពោះសេចក្តីសុខដែលគ្រួសារខ្លួនទទួលបាន វាហាក់ចាក់ដោតក្នុងទ្រូងយ៉ាងជ្រៅ ពីព្រោះការពិតផ្ទុយស្រឡះ។ និយាយបណ្តេីរទឹកភ្នែកហូរបណ្តេីរ ត្បិតអីអារម្មណ៍ខកចិត្ត និងខ្វះក្តីសុខក្នុងចិត្តត្រូវបានបិទបាំងដោយពាក្យសរសេីររបស់អ្នកផង។ គាត់បង្ហាញអារម្មណ៍ពិតថា គាត់មិនដែលទទួលបាននូវអារម្មណ៍យ៉ាងមិចឡេីយ លេីសពីនេះទទួលបានតែពាក្យបន្ទោស។ គាត់ទទួលស្គាល់ពាក្យថា "ចង្កៀងអុចបំភ្លឺនៅផ្ទះណា គឺបំភ្លឺតែក្នុងផ្ទះនោះ"។

ពាក្យស្រឡាញ់ ពេលនិយាយគឺងាយណាស់ តែការអនុវត្តដោយកាយ-វាចា-ចិត្ត គឺពិតជាលំបាកបំផុត។ ការមិនយល់ពីចិត្តសាស្រ្តរបស់នារីក្នុងសេចក្តីស្នេហា ការមិនយល់ពីចិត្តសាស្រ្តរបស់បុរសក្នុងសេចក្តីស្នេហា និងមិនទាន់យល់ពីតម្រូវការអារម្មណ៍នៃគូស្នេហ៍ គឺជាហានិភ័យនៃការមិនចុះសម្រុងក្នុងគ្រួសារ បណ្តាលអោយគ្រួសារមិនទទួលបានក្តីសុខនិងសុភមង្គល។ ប្តីប្រពន្ធខ្លះពោលពាក្យថា "បងស្រលាញ់អូនណាស់" ឬ"អូនស្រលាញ់បងណាស់" តែការអនុវត្តគឺផ្ទុយស្រឡះ ពីព្រោះតែមិនទាន់យល់បានអំពីធាតុនៃក្តីស្រឡាញ់។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

សុភមង្គលគ្រួសារគឺកេីតចេញពីអារម្មណ៍វិជ្ជមាន

   រសជាតិផ្សេងៗនៃសុភមង្គលគ្រួសារឬជីវិតគូស្រករ


ពាក្យចាស់បុរាណបានចែងថា "ឆ្នាំងណាគ្របហ្នឹង"។ កាលណាគ្របឆ្នាំងមិន ត្រូវនឹងទំហំឆ្នាំង គឺគ្របមិនត្រូវឡេីយ វាមានន័យថា ជីវិតគូស្រករនោះ មិន ទទួលបានក្តីសុខនោះឡេីយ។


បុរសនារីមួយចំនួនដែលមានស្នេហាឬរៀបការរួច តែអ្វីៗគឺមិនដូចការរំពឹងទុក ពោលគឺមិនដែលជួបប្រសប់នឹងសេចក្តីសុខទាល់តែសោះ រមែងបន្ទោសព្រហ្មលិខិត ឬស្តីបន្ទោសខ្លួនឯងថា "នេះឬគឺជាកម្មដែលខ្ញុំសាងកាលពីជាតិមុន"។

មនុស្សខ្មែរភាគច្រេីនរមែងគិតពីពាក្យថា"កម្មផល" គឺសំដៅលេីជាតិមុនឬជាតិមុខ តែមិនសូវនឹកដល់ថា"កម្មផល" គឺកម្មពេលឥលូវនេះ និងផលពេលឥលូវនេះឡេីយ។ កម្មគឺសំដៅ"ការគិត" និង"អំពេី ឬទង្វេី" ឬ"វាចា" ទាំងនេះគឺជាធាតុនៃចិត្ត ដែលហៅថា"ហេតុ" ឯ"ផល"គឺសំដៅលេីអ្វីដែលទទួលបានមកពីការគិតនិងទង្វេីឬវាចានៅបច្ចុប្បន្នភាពនេះ។ អញ្ចឹងហេីយបានជាអ្វីៗដែលប្រព្រឹត្តទៅនៅលេីលោក គឺរមែងមាន"ហេតុនិងផល"។

សេចក្តីស្រលាញ់ឬស្នេហា គឺសុទ្ធតែជាជម្រេីស។ តែបុគ្គលខ្លះជ្រេីសរេីសតាមបេះដូងរបស់ខ្លួន ហេីយបុគ្គលខ្លះជ្រេីសរេីសតាមខួរក្បាលរបស់ខ្លួន។ សេចក្តីស្រលាញ់ជាអារម្មណ៍ ឬបេះដូង ហេីយពេលម្ចាស់ខ្លួនធ្វេីបំពេញចិត្តតាមបេះដូង ពេលនោះសេចក្តីសុខនឹងកេីតមាន។ សម្រាប់បុគ្គលខ្លះ ពេលដែលខួរក្បាលត្រូវគ្នានឹងបេះដូង មានន័យថា ខួរក្បាលយល់ស្របតាមបេះដូងត្រូវការ នេះគឺជារឿងអស្ចារ្យបំផុត ហេីយពេលនោះសេចក្តីសុខឬសុភមង្គលនៃគ្រួសារនោះនឹងទទួលបាន។

តែពេលជ្រេីសរេីសតាមខួរក្បាលវិញ ឯបេះដូងផ្ទុយស្រលះ រមែងមិនសូវមានសេចក្តីសុខនោះទេ គ្រួសារប្រភេទនេះពេលសម្លឹងសម្បកក្រៅហាក់មានសេចក្តីសុខឬសុភមង្គលណាស់ តែធាតុពិតគឺហាក់បីដូចជាសាច់រឿងកុនអញ្ចឹង តែអារម្មណ៍ពិតគឺប្រឈមនឹងការខកចិត្ត(frustrated) តែលតោលឬមិនមានអ្វីជួយបាន(helpless) និងខ្វះកម្លាំងកាយចិត្ត(powerless)។ អ្នកផងតែងលេីកសរសេីរ ឯសាមីខ្លួនវិញ ហារស្លាក់ខ្ជាក់ស្លែង។

ស្នេហាឬសេចក្តីស្រលាញ់ គឺជាតម្រូវការផ្លូវចិត្តដ៏ចាំបាច់ពីធម្មជាតិ។ វាមានរសជាតិ៧យ៉ាងដូចជា: ប្រៃ សាប ល្វីង ជូរ ចត់ ផ្អែម ហិរ។ រសជាតិទាំង៧យ៉ាងនេះគឺមានប្រភពច្បាស់លាស់:
  ១- បេីចង់បានរសជាតិប្រៃ ត្រូវបរិភោគអំបិល
  ២- បេីចង់បានរសជាតិសាប ត្រូវបរិភោគទឹកសុទ្ធ
  ៣- បេីចង់បានរសជាតិល្វីង ត្រូវបរិភោគស្តៅ
  ៤- បេីចង់បានរសជាតិជូរ ត្រូវបរិភោគអំពិល
  ៥- បេីចង់បានរសជាតិចត់ ត្រូវបរិភោគខ្វិត
  ៦- បេីចង់បានរសជាតិផ្អែម ត្រូវបរិភោគស្ករ
  ៧- បេីចង់បានរសជាតិហិរ ត្រូវបរិភោគម្ទេសឬម្រេច

ឯសន្តានរបស់បុគ្គលគឺខុសៗគ្នា ដែលវាអាស្រ័យលេីគុណតម្លៃរបស់បុគ្គលទាំងនោះ។ បុគ្គលខ្លះមានសន្តានតិច(តិចរសជាតិ) ឯបុគ្គលខ្លះមានសន្តានច្រេីន(ច្រេីនរសជាតិ)។ មនុស្សដែលមានសន្តានតិច គឺជាមនុស្សដែលមានលក្ខណៈរឹងត្អឹង ចិត្តចង្អៀត តម្កល់តែគំនិតរបស់ខ្លួនជាធំ ឯមនុស្សដែលមានសន្តានច្រេីន គឺជាមនុស្សចិត្តទូលាយ គិតទាំងខ្លួនឯងនិងអ្នកដទៃ ហេីយចេះបត់បែន។

បុគ្គលខ្លះខំត្រដររស់ជាមួយប្តីឬប្រពន្ធ គឺរំពឹងថា ក្រែងដៃគូខ្លួនមានការផ្លាស់ប្តូរ តែរង់ចាំយូរទៅកាន់តែយ៉ាប់ កាន់តែជាប់ផុងជ្រៅ រេីខ្លួនលែងរួច គិតថាគ្មានជំរេីស ផ្លាស់ប្តូរទៅខ្លាចកាន់តែយ៉ាប់ សុខចិត្តរស់នៅបៀមទុក្ខម្នាក់ឯងដែលកំរមាននរណាយល់បាន។

គុណតម្លៃទាំង៤ដែលសំខាន់បំផុតសម្រាប់បុគ្គល​ដែលត្រូវប្រកាន់ខ្ជាប់ដេីម្បីកសាងសុភមង្គលគ្រួសារគឺ:
 ១. ការព្យាយាម
 ២. ការតាំងចិត្ត
 ៣. ឆន្ទៈ
 ៤. ការទទួលខុសត្រូវ

បន្ថែមពីលេីគុណតម្លៃទាំង៤នេះ គឺបុរសនារីត្រូវចេះបំពេញតម្រូវការអារម្មណ៍(បេះដូង)ជូនគ្នាដែលមាន៥​ ចំណុចមានដូចខាងក្រោម:
  ១. ការអោយតម្លៃ
  ២. ការយល់ចិត្ត
​​​  ៣. ការគិតគូរពីសុខទុក្ខ
  ៤. អារម្មណ៍សុវត្ថិភាព
  ៥. អារម្មណ៍ត្រេកអរ
ក្រោយទទួលបាននូវអារម្មណ៍ទាំង៥ចំណុចខាងលេីរួចហេីយ អារម្មណ៍ស្រលាញ់នឹងផុសចេញដោយឯកឯងសម្រាប់នារីៗ ស្របពេលនោះ អារម្មណ៍ផ្លូវភេទក៏កេីតមាននិងត្រូវការអោយបំពេញជូនដែរ។ តែសម្រាប់បុរសវិញ គឺតម្រូវការផ្លូវភេទរត់ទៅមុនតម្រូវការបេះដូងទាំង៥។

កាលណាបរិភោគស្ករ គឺប្រាកដជាទទួលបានរសជាតិផ្អែម តែបេីមិនពេញចិត្តឬចូលចិត្តរសជាតិនឹង សូមកុំហូបស្ករ នេះគឺជាសច្ចភាព។ មានគូស្នេហ៍ខ្លះអង្គុយតូចចិត្ត ហេីយបន្ទោសព្រហ្មលិខិតឬជោគវាសនា តែនៅតែមិនទទួលស្គាល់ថា គឺខ្លួនជាអ្នកសម្រេចជ្រេីសរេីសដេីម្បីបរិភោគ ដោយជ្រេីសយកស្ករមកហូប តែមិនពេញចិត្តផ្អែមនៃរសជាតិស្ករ ចុងបញ្ចប់យកកូនមកពាំងថា ខ្លួនស៊ូទ្រាំរស់នៅជាមួយប្តីឬប្រពន្ធនោះ គឺដេីម្បីតែកូនទៅវិញ៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: https://www.facebook.com/%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%9B%E1%9F%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B9%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9C%E1%9E%B7%E1%9E%94%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%93%E1%9F%81%E1%9E%A0%E1%9E%B6-%E1%9E%94%E1%9E%89%E1%9F%92%E1%9E%A0%E1%9E%B6%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9F%E1%9E%B6%E1%9E%9A-225829781131386/

អត្ថន័យនៃពាក្យថា "បងស្រលាញ់អូន ឬអូនស្រលាញ់បង ឬ I Love You"

   ពាក្យថា "បងស្រលាញ់អូន ឬអូនស្រលាញ់បង ឬ I Love You" ជាសំដីដែលតែងតែឮពីមាត់គូស្នេហ៍យ៉ាងងាយស្រួល តែជាក់ស្តែងហាក់ពិបាកអនុវត្ត។


គូស្នេហ៍ឬគូស្វាមីភរិយាជាច្រេីនតែងចូលចិត្តប្រេីភាសាផ្អែមល្ហែមថា "បងស្រលាញ់អូន ឬអូនស្រលាញ់បង ឬ I Love You"។ តេីត្រឹមភាសានិយាយបែបនេះ ធ្វេីអោយដៃគូរបស់ខ្លួនទទួលអារម្មណ៍ឬផុសក្នុងចិត្តថា គូស្នេហ៍ឬប្តីប្រពន្ធខ្លួនស្រលាញ់ខ្លួនដែឬទេ?

ពេលសាកសួរភាគីអ្នកនិយាយ ចម្លេីយគឺតែងឆ្លេីយថា "ស្រលាញ់ពេញបេះដូង"។ បេីវិភាគអោយស៊ីជំរៅ សាមីខ្លួនអ្នកនិយាយគឺយល់ច្បាស់តែអារម្មណ៍ខ្លួនឯង ដោយមិនបានយល់ដឹងអោយទូលំទូលាយថា ចម្លេីយពិតគឺជាចម្លេីយចេញពីមាត់ដៃគូរបស់ខ្លួន តេីខ្លួនបានទទួលអារម្មណ៍ថាស្រលាញ់ផុសក្នុងចិត្តដែរឬទេ?

មានទាំងភាគីបុរស មានទាំងនារី បានសម្តែងអារម្មណ៍ខកចិត្ត(frustrated) និងតែលតោល(helpless)ជាខ្លាំងចំពោះគូស្នេហ៍ ឬប្តី/ប្រពន្ធរបស់ខ្លួន ដ្បិតអីជាក់ស្តែងមិនដែលទទួលអារម្មណ៍ថាស្រលាញ់យ៉ាងដូចម្តេចឡេីយ។

ក្តីស្រលាញ់គឺត្រូវសម្តែងចេញទាំងកាយ-វាចា-ចិត្ត។ ហេតុនេះហេីយការសម្តែងចេញត្រឹមជាពាក្យសំដីមិនគ្រប់គ្រាន់ឡេីយ បេីទោះបីជាចិត្តរបស់នារីតែងចង់ឮពាក្យថាស្រលាញ់ជាញឹកញាប់បំផុតពីគូស្នេហ៍របស់ខ្លួននោះ។

ជាការពិត ក្តីស្រលាញ់គឺប្រៀបបីដូចជាផ្ទះអញ្ចឹង។ ពេលយេីងសម្លឹងមេីលពីចម្ងាយ គឺគេចង្អុលបង្ហាញថា នោះគឺជាផ្ទះ។ តែពេលដេីរចូលដល់ផ្ទះ គឺចង្អុលលែងត្រូវ លែងចំ គឺរកផ្ទះមិនឃេីញ ពីព្រោះពេលចង្អុលទៅគឺចំតែ: សរសរ ទ្វារ ជញ្ជាំង ដំបូល...។ ក្តីស្រលាញ់គឺពិតជាធំមហិមា ដែលជាតម្រូវការផ្លូវចិត្តដែលចាំបាច់បំផុត អត់មិនបាន។

តាមចិត្តសាស្រ្ត ធាតុនៃក្តីស្រលាញ់គឺមាន5ចំណុចដូចខាងក្រោម:
   ១- ការអោយតម្លៃ(Value): ផ្តល់ភាពសំខាន់និងចាំបាច់បំផុត
   ២- ការយល់ចិត្ត(Empathy): យល់ពីអារម្មណ៍នៃដៃគូខ្លួន
   ៣- ការគិតគូរយកចិត្តទុកដាក់(Care): គិតគូរអំពីតម្រូវការទាំងបី: ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
   ៤- ការផ្តល់អារម្មណ៍សុវត្ថិភាពៈ មិនធ្វេីអោយព្រួយ ភ័យ ខ្លាច​ ពោលពេញពេញដោយការជឿជាក់។
   ៥- ការផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត

បែបនេះដេីម្បីគូស្នេហ៍ឬស្វាមីភរិយាជៀសផុតពីអារម្មណ៍ខកចិត្ត ធាតុទាំង៥ខាងលេីគឺតម្រូវអោយបំពេញជូនគ្នា។ សូមបញ្ជាក់ថា ពេលភាគីនារីទទួលបាននូវអារម្មណ៍អំពី៥ចំណុចនឹងហេីយ ចំណង់ផ្លូវភេទគឺកេីតមានដោយឯងឯង មានន័យថា នារីត្រូវការក្តីស្រលាញ់ ដេីម្បីបេីកចំហរទៅរកផ្លូវភេទ។ ផ្ទុយទៅវិញ ចំពោះបុរស ផ្លូវភេទគឺរត់ទៅមុនក្តីស្រលាញ់១ជំហាន មានន័យថា បុរសត្រូវការផ្លូវភេទ ដេីម្បីបេីកចំហរទៅរកក្តីស្រលាញ់ ពោលគឺពេលឃេីញនារីគឺបុរសនឹកឃេីញតម្រូវការផ្លូវភេទមុនការស្រលាញ់ឬស្នេហា  ឯនារីវិញពេលឃេីញបុរសគឺនឹកត្រឹមស្រលាញ់សិនប៉ុណ្ណោះ បន្ទាប់ពីទទួលបាននូវអារម្មណ៍ស្រលាញ់ហេីយ អារម្មណ៍ផ្លូវភេទគឺកេីតមានដោយឯកឯង៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ល្អ(Good) & មិនល្អ(Bad)

មនុស្សជាច្រេីនតែងជាប់ជំពាក់ចិត្តនឹងពាក្យថា"ល្អឬត្រឹមត្រូវ" តែអត្ថន័យជាក់លាក់នៃពាក្យនឹងគឺកំណត់ពុំបានឡេីយ។


តេីល្អនិងមិនល្អ វាកេីតមានយ៉ាងដូចម្តេច? តេីវាអាចកំណត់អោយជាក់លាក់បានដែរឬទេ?

ខ្ញុំសូមលេីកយកស្ថានភាពមួយដែលជួយអោយមានគំនិតសម្រាប់ត្រិះរិះពិចារណាឆ្វេងយល់ ដេីម្បីឆាប់យល់បានអំពីហេតុផលនៃពាក្យថា"ល្អ" និង "មិនល្អ"។

នារីដ៏ស្រស់សោភាម្នាក់បានធ្វេីដំណេីរតាមម៉ូតូជាមួយបុរសម្នាក់ ដោយជិះអោបចង្កេះកៀកកេីយនែបនិត្យស្អិតរមួត។ អ្នកដទៃមេីលឃេីញ ក៏មានប្រតិកម្មបែបអវិជ្ជមាន(មិនល្អ)ឬរិះគន់ថា ទង្វេីរបស់នារីនោះគឺមិនល្អទេ មិនសមជានារីខ្មែរដែលមានចរិតរមទម្យនិងថ្លៃថ្នូរនោះទេ។

ចំពោះអ្នករិះគន់ទាំងនោះ ប្រសិនបេីអ្នកឌុបនោះគឺជារូបខ្លួនវិញ តេីពាក្យថា"ល្អ"ឬ"មិនល្អ"ដែលផុសក្នុងចិត្តទៅ?

សរុបទៅពាក្យថា"ល្អ" គឺកេីតមានឡេីងនៅពេលដែលអ្វីៗកេីតមានឡេីងជាប្រយោជន៍សម្រាប់ខ្លួនឬបក្សពួកខ្លួនឬបនភឿនខ្លួន ឯពាក្យថា"មិនល្អ" គឺកេីតមានឡេីងនៅពេលដែលអ្វីៗកេីតមានឡេីងមិនជាប្រយោជន៍សម្រាប់ខ្លួនឬបក្សពួកខ្លួនឬបនភឿនខ្លួន។ បញ្ហានេះគឺកេីតឡេីងយ៉ាងច្រេីនក្នុងជីវិតរស់នៅ។

បេីបែបនេះតេីរក"ភាពល្អ"បានមកពីណាទៅ?

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ព្រហ្មវិហារធម៌

គ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងគ្រួសារខ្មែរគឺព្រហ្មវិហារធម៌។ ទាល់តែមានព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងជាមុនសិន ទេីបផ្តល់ជូនទៅអ្នកដទៃបាន។ ទាល់មនុស្សបរិសុទ្ធ ពោលគឺកាយវាចានិងចិត្តគឺតែមាន១ ទេីបព្រហ្មវិហារអាចកេីតមានបាន។ 


ក្នុងចិត្តសាស្រ្តស្នេហា បេះដូងរបស់មនុស្សគឺត្រូវការ:

  ១. ការអោយតម្លៃ
  ២. ការយល់ចិត្ត
  ៣. ការគិតគូរយកចិត្តទុកដាក់
  ៤. ការផ្តល់អារម្មណ៍សុវត្ថិភាព
  ៥. ការផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត

ចំណុចទាំង៥នេះផ្គុំចេញបានជាព្រហ្មវិហារធម៌។

ពេលយេីងចេះផ្តល់ព្រហ្មវិហារធម៌សម្រាប់ខ្លួនឯង និងផ្តល់ព្រហ្មវិហារធម៌សម្រាប់អ្នកដទៃ ពេលនោះលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រលាញ់ផុសក្នុងសន្តាន ការរស់នៅពោរពេញដោយគុណភាពជីវិត ជីវិតគ្រួសារភពប្រសប់នឹងសេចក្តីសុខចម្រេីន និងសុភមង្គល។

ព្រហ្មវិហារធម៌គឺជារូបមន្តស្នេហាសក្តិសិទ្ធិ ជារូបមន្តបេីកបេះដូងដៃគូឬគូស្នេហ៍របស់ខ្លួន។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។    ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត  ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។

សរុបសេចក្តីមក ចង់មានសិរីសួស្តីនិងសុភមង្គលក្នុងជីវិតរស់នៅ ការប្រណិបត្តិព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងនិងអ្នកដទៃគឺជារឿងចាំបាច់បំផុត។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

គន្លឹះជួយកូនឲ្យសិក្សារៀនសូត្រទទួលបានជោគជ័យ

ទោះបីជាកូនកេីតក្នុងគ្រួសារតែ១ ភាពឆ្លាតវៃឬបញ្ញាមិនដូចគ្នាឡេីយ។ ឪពុកម្តាយត្រូវមានការរំពឹងទុកអោយសមស្របនឹងភាពឆ្លាតវៃកូនម្នាក់ ជៀសវាងកូនមានភាពតានតឹងផ្លូវចិត្ត។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលនឹងជួយកូនរបស់អ្នក ធ្វើឲ្យប្រសើរនូវលទ្ធផលរៀនសូត្ររបស់ខ្លួន។ ដើម្បីជួយកូនរបស់អ្នក សិក្សាល្អប្រសើរជាងមុន ស្នើសុំកូនរបស់អ្នកអនុវត្តចំណុចទាំងនេះ៖

ក. កំណត់គោលដៅ
ជួយកូនរបស់អ្នកក្នុងការសម្រេចចិត្តឲ្យច្បាស់លាស់ អំពីចំណាត់ថ្នាក់អ្វីដែលពួកគេចង់បាន ឬពិន្ទុប៉ុន្មានដែលពួកគេចង់បាននៅការប្រលងលើកក្រោយ។ សូមឱ្យប្រាកដថា ពួកគេបានកំណត់គោលដៅនោះជាក់លាក់ និងអាចអនុវត្តបាន។ បន្ទាប់មក ស្នើពួកគេឱ្យកត់ត្រាវាក្នុងសៀវភៅ ឬកំណត់ហេតុប្រចាំថ្ងៃ។

ខ. បង្កើតកាលវិភាគសម្រាប់រៀនសូត្រ
ជួយកូនរបស់អ្នកសម្រេចចិត្តពីរយៈពេលដែលពួកគេចង់ចំណាយសម្រាប់រៀនសូត្រ តាមថ្ងៃនីមួយៗ និងជួយរៀបចំកាលវិភាគរបស់ពួកគេទៅតាមនោះ។ ណែនាំកូនរបស់អ្នកដើម្បីបង្កើតឲ្យផែនការរៀនសូត្រ ដែលនឹងជួយឱ្យពួកគេបែងចែកពេលវេលាសមស្របរបស់ខ្លួន តម្រូវទៅតាមសកម្មភាពដ៏សំខាន់ទាំងបីនេះ:
    • ការសិក្សារៀនសូត្រ
    • ការសម្រាក
    • ការលេងកំសាន្ត

គ. ផែនការសិក្សារៀនសូត្រ
ណែនាំកូនរបស់អ្នកដើម្បីបង្កើតផែនការសិក្សារៀនសូត្រមួយ ដែលនឹងជួយឱ្យពួកគេសម្រេច
គោលដៅរបស់ខ្លួនបាន។ ស្នើសុំឲ្យកូនរបស់អ្នកប្រើប្រាស់ជំហានទាំងនេះដើម្បីបង្កើតផែនការសិក្សាមួយ៖
    • មុខវិជ្ជា៖  កំណត់រកមុខវិជ្ជាដែលនឹងត្រូវបានរួមបញ្ចូលក្នុងការប្រឡង។
    • មេរៀនសំខាន់៖ កំណត់រកមេរៀនដែលសំខាន់ ដែលមេរៀននោះអាចជាវិញ្ញាសាប្រលង ឬទទួលបានពិន្ទុច្រើននៅពេលប្រឡង។ កូនរបស់អ្នកអាចដឹងពីចំណុចទាំងនេះ តាមរយៈ
         (1) ការសាកសួរគ្រូបង្រៀន
         (2) ការយកចិត្ដទុកដាក់នៅក្នុងថ្នាក់ ជាពិសេសកត់សំគាល់ពី
               សំដីគ្រូបង្រៀនដែលនិយាយថា «មេរៀននេះ
              សំខាន់ណាស់»។ " បន្ទាប់មក ត្រូវគូសចំណាំទុកដោយប៊ិច
              ព៌ណលើឯកសារ ឬសៀវភៅមេរៀននោះ។
     • ប្រភេទនៃសំណួរ៖ គិតសញ្ជឹងអំពីសំណួរអ្វីខ្លះដែលនឹងត្រូវបានលើកយកមកដាក់ក្នុងវិញ្ញាសាប្រលង។
     • វិធីល្អបំផុតដើម្បីឆ្លើយ៖ ស្វែងយល់ពីចម្លើយដែលត្រឹមត្រូវបំផុតចំពោះសំណួរ ដែលនឹងត្រូវបានលើកយកមកដាក់ក្នុងវិញ្ញាសាប្រលង។ មានវិធីបួនដើម្បីទទួលបានចម្លើយ គឺចេញពី៖
          o សាកសួរគ្រូបង្រៀនរបស់ខ្លួន
          o សាកសួរសិស្សថ្នាក់ខ្ពស់ជាង
          o សាកសួរសិស្សឆ្លាតពូកែនៅក្នុងថ្នាក់
          o តាមរយៈការអនុវត្ត

ឃ. អនុវត្តផែនការសកម្មភាព
ឥឡូវនេះ សូមជួយកូនរបស់អ្នកដាក់ផែនការរបស់ពួកគេទៅជាសកម្មភាព ដែលមានន័យថាពួកគេត្រូវអនុវត្តចំណុចទាំងបួនដូចខាងក្រោម៖
    • សិក្សារៀនសូត្រឱ្យបានទៀងទាត់៖ លើកទឹកចិត្តឱ្យកូនរបស់អ្នក សិក្សារៀនសូត្រជាប្រចាំឲ្យបានទៀងទាត់នៅឯផ្ទះ ដោយប្រើកាលវិភាគសិក្សារបស់ពួកគេដែលកំណត់ជាមួយគ្នារួចហើយនោះ។ ការបង្កើតទំលាប់សិក្សារៀនសូត្រដ៏ទៀងទាត់នេះ អាចជួយគេចផុតពីបញ្ហាជាច្រើនបាន។ សូម្បីតែពីការសិក្សារៀនសូត្រមួយថ្ងៃត្រឹមតែរយៈពេល 1-2 ម៉ោងជារៀងរាល់ថ្ងៃ គឺជារឿងប្រពៃបំផុត។
    • ការរំឮកមេរៀនឡើងវិញ៖ ជំរុញឱ្យកូនរបស់អ្នករំឮកមេរៀនរបស់ពួកគេជាញឹកញាប់។ ការរំឮកនេះមិនចាំបាច់ត្រូវការធ្វើការរំឮកយូរនោះទេ។ កូនរបស់អ្នកអាចរំឮកមេរៀនបាន យ៉ាងឆាប់រហ័សតាមរយៈការអាន/ទន្ទេញត្រង់ចំណុចសំខាន់ ជំនួសឱ្យការអានមេរៀនទាំងមូល។ ការរំឮកមេរៀនជាញឹកញាប់និងឆាប់រហ័ស ជាឱសថល្អបំផុតដើម្បីដោះស្រាយបញ្ហាត្អូញត្អែរថា «ខ្ញុំមើលមេរៀនមិនចងចាំសោះ»។
    • អនុវត្តការធ្វើលំហាត់ឬចំណោទ/សំណួរ៖ ការប្រឡងទាំងអស់ពាក់ព័ន្ធនឹងការសរសេរ។ កូនរបស់អ្នកអាចសរសេរចម្លើយយ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងការប្រឡង ប្រសិនបើពួកគេមានការអនុវត្តបានល្អក្នុងការដោះស្រាយលំហាត់ឬចំណោទ/សំណួរ ដោយការសរសេរចម្លើយទាំងនោះដ៏ឆាប់រហ័ស។ ដូច្នេះចូរលើកទឹកចិត្តកូនរបស់អ្នកឲ្យអនុវត្តដោយការសរសេរចម្លើយឬដំណោះស្រាយចំពោះសំណួរសាកល្បងឬសំណួរគំរូ។
    • ការថែសុខភាព: មានសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តល្អ គឺមានសារសំខាន់ក្នុងការធ្វើឲ្យការសិក្សារៀនសូត្របានល្អប្រសើរជាងមុន។ មានសុខភាពល្អ ត្រូវមានរបបអាហារដែលមានជីវជាតិ និងអនាម័យ រួមផ្សំជាមួយនឹងការគេងឲ្យបានគ្រប់គ្រាន់ (7-8 ម៉ោង) និង
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃរយៈពេល30នាទី គឺជារូបមន្តល្អដើម្បីរក្សាកូនរបស់អ្នកមានរាងកាយរឹងមាំនិងវាងវៃ។

វិធីសាស្រ្តខាងលើគឺមានលក្ខណៈជាក់ស្តែង និងងាយស្រួលក្នុងការអនុវត្តតាម។ ឪពុកម្តាយឬអ្នកថែទាំត្រូវជួយកូនរបស់អ្នកឱ្យសិក្សារៀនសូត្រសមស្រប ដោយប្រើពេលវេលារបស់ខ្លួនដ៏វៃឆ្លាត និងត្រៀមខ្លួនសម្រាប់ការប្រឡងឲ្យបានល្អប្រសើរ។

Reference: B.K. Narayan & Preeti Narayan (2006) Positive Parenting: Make Your Children Winners

ព្រហ្មវិហារធម៌ជាឱសថព្យាបាលផ្លូវចិត្ត

ទោះបីជាក្នុងសង្គមខ្មែរ ប្រជាពលរដ្ឋតែងមានជំនឿមុតមាំខ្លាំងលេី ឱសថ តែនៅពេលអ្នកជំងឺទទួលអារម្មណ៍បាននូវ: មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជួយអោយជំងឺផ្លូវចិត្តបានធូរស្បេីយផងដែរ។


បន្ទាប់ពីចំណាយពេលវេលាអស់រយ:ពេលជាង១០ឆ្នាំ ក្នុងការងារព្យាបាលផ្លូវចិត្តជូនអតិថិជនមានបញ្ហាឬជំងឺផ្លូវចិត្ត ខ្ញុំរៀនសូត្របានពីការងារផ្តល់ប្រឹក្សាជាមួយអ្នកជំងឺផ្លូវចិត្ត ទាក់ទងនឹងសញ្ញាណចិត្តសាស្រ្តក្នុងបរិបទខ្មែរ គឺតម្រូវការជាមូលដ្ឋាននៃផ្លូវចិត្ត(Basic Needs of Mind)។ តម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តមាន5គឺ:
  ១- "ការអោយតម្លៃ"
  ២- "ការយល់ចិត្ត"
  ៣- "ការគិតគូរយកចិត្តទុកដាក់"
  ៤- "អារម្មណ៍សុវត្ថិភាព"
  ៥- "អារម្មណ៍រំភេីបរីករាយចិត្ត"

មិនថាទីណា: នៅក្នុងគ្រួសារ នៅកន្លែងកាងារ ឬនៅក្នុងទំនាក់ទំនងស្នេហា គឺតម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តដេីរតួនាទីសំខាន់បំផុត ប៉ុន្តែក្នុងទំនាក់ទំនងស្នេហាគឺមានបន្ថែមការបំពេញតម្រូវការផ្លូវភេទជូនគ្នាមួយទៀត។ នៅពេលមិនទទួលបានតម្រូវការទាំងនេះគ្រប់គ្រាន់ទេនោះ ផ្លូវចិត្តបុគ្គលប្រឈមនឹងបញ្ហាមិនខាន។

តម្រូវការទាំង៥នេះគឺជាប្រភពនៃកម្លាំងចិត្ត ហេីយក៏ជាប្រភពនៃសេចក្តីសុខផងដែរ។ លេីសពីនេះ តម្រូវការទាំង៥នេះផ្គុំចូលគ្នា បង្កេីតបានក្តីស្រលាញ់ពិត ពោលគឺជាកូនសោរបេីកបេះដូងបុរសនារី។

នៅចុងឆ្នាំ២០១៧ ខ្ញុំបានធ្វេីវិសម្សកាលទៅទ្វីបអ៊ឺរ៉ុបជាមួយមិត្តភក្តិ ដោយសារតែការធ្វេីដំណេីរលេីយន្តហោះប្រេីពេលយូរម៉ោង ខ្ញុំបេីកបានសៀវភៅអេឡិចត្រូណិចមានចំណងជេីងថា "សេចក្តីស្រលាញ់ពិត (True Love)" របស់អ្នកនិពន្ធ ធិច ញ៉ាត់ហាញ់ ដែលអធិប្បាយលំអិតអំពី"ព្រហ្មវិហារធម៌" ពោលគឺមេត្តា ករុណា មុទិតា និងឧបេក្ខា។

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ការផ្តល់អារម្មណ៍សុវត្ថិភាព គឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច និងពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។

ខ្ញុំបានត្រិះរិះពិចារណាអំពីខ្លឹមសារនៃពាក្យព្រហ្មវិហារធម៌ ហេីយផ្គូរផ្គងគ្នាទៅនឹងតម្រូវការមូលដ្ឋាននៃផ្លូវចិត្តដែលរៀនសូត្របានពីបទពិសោធន៍ការងារផ្តល់ប្រឹក្សាជាមួយអ្នកជំងឺផ្លូវចិត្ត គឺដូចគ្នាបេះបិទ។ ការផ្គូរផ្គងអាចធ្វេីបានដូចតទៅ:

- មេត្តា < ការអោយតម្លៃ: បេីគ្មានការអោយតម្លៃទេ គឺគ្មានទេមេត្តានោះ។
- ករុណា < ការយល់ចិត្ត + ការគិតគូរយកចិត្តទុកដាក់: បេីគ្មានការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់ទេនោះ ករុណាមិនអាចកេីតមានឡេីយ។
- មុទិតា < ការធ្វេីអោយរំភេីបរីករាយចិត្ត: បេីគ្មានអារម្មណ៍រំភេីបរីករាយចិត្តទេនោះ មុទិតាមិនអាចកេីតមានឡេីយ។
- ឧបេក្ខា < អារម្មណ៍សុវត្ថិភាព: បេីគ្មានអារម្មណ៍សុវត្ថិភាពទេនោះ ឧបេក្ខាមិនអាចកេីតមានឡេីយ។

សរុបមក តម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តទាំង៥ គឺជាការប្រណិបត្តិនៃព្រហ្មវិហារធម៌។ ខ្ញុំបានប្រេីប្រាស់ព្រហ្មវិហារធម៌សម្រាប់ព្យាបាលអ្នកជំងឺផ្លូវចិត្ត(ថប់បារម្ភ ធ្លាក់ទឹកចិត្ត វិបត្តិស្នេហា វិបត្តិគ្រួសារ...) អ្នកជំងឺបានធូរស្បេីយដ៏ឆាប់រហ័ស។

ហេតុនេះការប្រណិបត្តិព្រហ្មវិហារធម៌​សម្រាប់ខ្លួនឯង គឺជួយអោយសុខភាពផ្លូវចិត្តរឹងមាំ ព្រមទាំងកេីតមានសិរីសួស្តី និងសុខសុភមង្គលក្នុងក្រុមគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ខ្លួនយេីងតម្រូវអោយប្រកាន់សុច្ចរិតភាព ពោលគឺកាយ វាចា និងចិត្តវេញជាធ្លុងតែ១៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគូស្នេហ៍ ឬគូស្រករ

ការមិនយល់ច្បាស់នៃតម្រូវការបេះដូង និងតម្រូវការខួរក្បាល គឺប្រឈមនឹងកង្វះក្តីសុខសុភមង្គលក្នុងគ្រួសារ។


ការជ្រើសរើសគូស្នេហ៍គឺផ្អែកលើមូលដ្ឋានចម្បង២គឺ ១. តម្រូវការខួរក្បាល ២. តម្រូវការបេះដូង។ ក្នុងសម័យកាលមុន ប្តីប្រពន្ធភាគច្រើនលើសលប់ គឺកើតចេញពីការរៀបចំទុកដាក់ពីឪពុកម្តាយ នៅក្នុងនោះ កូនកម្លោះក្រមុំខ្លះមិនដែលទាំងស្គាល់មុខគ្នាផង។ អាពាហ៍ពិពាហ៍បែបនេះ គឺជាការជ្រើសរើសគូស្នេហ៍ដោយប្រើតម្រូវការខួរក្បាល។ កាលពីសម័យមុន មានគូស្នេហ៍តិចតួចប៉ុណ្ណោះដែលជ្រើសរើសដោយប្រើបេះដូង ដែលគេហៅថាក្តីស្រលាញ់ចិត្តនឹងចិត្ត។ ឯសេចក្តីសុខរបស់មនុស្សយេីងគឺស្ថិតលេីបេះដូង។

សំគាល់:  អ្នកធំ               >>> អាងអំណាច
              អ្នកមាន       ​​​    >>> អាងទឹកលុយឬទ្រព្យ
              អ្នករៀនសូត្រ    >>> អាងចំណេះឬជំនាញ
ការអាងនេះជាគុណតម្លៃដែលបណ្តុះចរិតមនុស្សអោយឃ្លាតចាកឆ្ងាយពីតម្រូវការបេះដូង។

តើតម្រូវការខួរក្បាលមានអ្វីខ្លះ? តើតម្រូវការបេះដូងមានអ្វីខ្លះ?

១. តម្រូវការខួរក្បាល
ទិដ្ឋភាពនៃតម្រូវការខួរក្បាល គឺផ្តោតសំខាន់តែលើវិធីសម្រួលជីវិតរស់នៅឲ្យរលូន។ សម្រាប់តម្រូវការខួរក្បាល គឺបុរសនារីត្រូវការ៖
- រូបសម្បត្តិៈ សម្រស់យ៉ាងដូចម្តេច? ស្អាត... សង្ហារ...
- កម្រិតវប្បធម៌ៈ រៀនដល់ថ្នាក់ណា មានជំនាញវិជ្ជាជីវៈអ្វី?
- ការងារៈ ជាប្រភេទការងារល្អ? ប្រាក់ខែច្រើន?
- បុគ្គលិកលក្ខណៈ ស្លូត សុភាព រមទម្យ កាច...
- វង្សត្រកូលៈ ថ្លៃថ្នូរ? កិត្តិយស?
- កម្រិតជីវភាពៈ ជាគ្រួសារអ្នកមាន អ្នកមធ្យម?
- តួនាទីឬអំណាចៈ ឋានៈបូន្យស័ក្តិកម្រិតណា?
- វ័យៈ ក្មេង ចាស់...
- ភិនភាគៈ សម្បុរ? កំពស់?
- ។ល។ និង។ល។

២. តម្រូវការបេះដូង
តម្រូវការបេះដូងគឺមិនទាក់ទងនឹងលុយកាក់ ឬទ្រព្យសម្បត្តិ ឬរូបសម្បត្តិឡេីយ ពោលគឺបេះដូងត្រូវការក្តីស្រលាញ់ពិត។ អាហារ5យ៉ាងដែលផ្សំគ្នាធ្វេីអោយផុសអារម្មណ៍ស្រលាញ់គឺៈ

ទី១ ឲ្យតម្លៃៈ តម្លៃមានន័យថា ភាពសំខាន់ ភាពពិសេស។ ការឲ្យតម្លៃមានន័យថា កាយ វាចា និងចិត្តរបស់ខ្លួន ធ្វើអោយដៃគូទទួលអារម្មណ៍ថា គាត់សំខាន់ គាត់ពិសេស មិនអាចរស់នៅដោយមិនមានគាត់ឡើយ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា ខ្លួនមានតម្លៃ។

ទី២ យល់ចិត្តឬយល់អារម្មណ៍ៈ យល់ចិត្តមានន័យថា ជាសមត្ថភាពនៃការយល់អារម្មណ៍ដៃគូរបស់ខ្លួន ជាការដាក់ខ្លួនយើងទៅក្នុងស្ថានភាពដៃគូ តាមទស្សនៈយល់ឃើញរបស់ដៃគូ តើដៃគូមានអារម្មណ៍ដូចម្តេច? ឧ. ពេលដៃគូមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការងាររួច ការនិយាយទៅកាន់គាត់បែបយល់ចិត្តគឺ មើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំងថ្ងៃនេះ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកយល់ចិត្ត។

ទី៣ គិតគូរយកចិត្តទុកដាក់ៈ មានន័យថា គិតគូរពីសុខទុក្ខផ្លូវកាយ សុខទុក្ខផ្លូវចិត្ត និងសុខទុក្ខផ្លូវភេទរបស់ដៃគូខ្លួន ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកគិតគូរយកចិត្តទុកដាក់។

ទី៤ អារម្មណ៍សុវត្ថិភាពៈ មានន័យថា មិនធ្វើឲ្យដៃគូមានអារម្មណ៍ខ្លាច ភ័យ ព្រួយ បារម្ភ គឺធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សុខស្ងប់ ពោរពេញដោយភាពជឿជាក់។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានសុវត្ថិភាព។

ទី៥ អារម្មណ៍រំភើបរីករាយចិត្តៈ ក្នុងជីវិតមនុស្ស សុខនិងទុក្ខជាគូនឹងគ្នា ដូច្នេះត្រូវធ្វើឲ្យដៃគូទទួលអារម្មណ៍រំភើបរីករាយចិត្ត ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានក្តីរីករាយនិងរំភើបចិត្ត។

ការឲ្យអទិភាពតែលើខួរក្បាល តែបេះដូងមិនបើកទទួល >>> បេះដូងខ្វះអាហារ  >>> បេះដូងរីងរៃ និងគ្រាំគ្រា  >>> មានអារម្មណ៍ស្រណោះខ្លួន និងវិប្បដិសារី  >>> ខ្វះក្តីសុខ  >>> ជីវិតអពមង្គល។

ការឲ្យអទិភាពតែលើបេះដូង តែខួរក្បាលមិនទទួល >>> ខួរក្បាលមិនបានបំពេញតម្រូវការ  >>> ជីវិតរស់នៅលំបាកវេទនា >>> មានអារម្មណ៍ស្រណោះខ្លួន និងវិប្បដិសារី  >>> ខ្វះក្តីសុខ  >>> ជីវិតអពមង្គល។

ការឲ្យអទិភាពទាំងខួរក្បាល និងបេះដូង (មហាប្រពៃ) >>> បេះដូងនិងខួរក្បាលបានបំពេញតម្រូវការ >>> បេះដូង និងខួរក្បាល មានសុខភាពល្អ  >>> មានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ខ្លួន និងជីវិតគ្រួសារ >>> ជីវិតមានក្តីសុខ  >>> ជីវិតសុភមង្គល។

ទោះជាយ៉ាងណាក៏ដោយ ដោយសារធម្មជាតិនៃចិត្តគឺផ្លាស់ប្តូរគ្រប់វិនាទី ការពិនិត្យមេីលអំពីគុណតម្លៃស្នូលទាំង៤របស់គូស្នេហ៍ ក៏ជារឿងចាំបាច់ផងដែរ ដេីម្បីជួយធានាអំពីស្ថិរភាពនៃស្នេហាអោយកាន់តែរឹងមាំគឺ:
  - មានការទទួលខុសត្រូវរក្សាចំណងស្នេហ៍
  - មានឆន្ទៈរក្សាចំណងស្នេហ៍
  - មានការប្តេជ្ញាចិត្តឬការតាំងចិត្តខ្ពស់រក្សាចំណងស្នេហ៍
  - មានសេចក្តីព្យាយាមរក្សាចំណងស្នេហ៍

បញ្ជាក់:

*** ការអាណិតមិនមានប្រយោជន៍អីដល់បេះដូងទេ ការអាណិតបានត្រឹមតែធ្វេីអោយមានអារម្មណ៍សង្វេក អាណោចអធម និងស្លុតចិត្តប៉ុណ្ណោះ ដែលធ្វេីអោយថាមពលផ្លូវចិត្តកាន់តែស្រុតចុះថែមទៀត។ ម្យ៉ាងមនុស្សដែលគេអាណិតគឺជាមនុស្សទន់ខ្សោយឬអន់ តែគេមិនដែលចង់បានមនុស្សទន់ខ្សោយយមកធ្វេីជាគូស្នេហ៍នោទេ។ លេីសពីនេះអ្នកអាណិតគេវិញ គឺថាមពលផ្លូវចិត្តស្រុតចុះ ហេីយទទួលអារម្មណ៍ខកចិត្តនិងវិប្បដិសារី។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌


កូនៗមិនអាចទទួលបានក្តីស្រលាញ់នោះឡេីយ ប្រសិនបេីឪពុកនិងម្តាយមិនបានទទួលអារម្មណ៍ស្រលាញ់រវាងគ្នាទេនោះ


ព្រហ្មវិហារធម៌ជាគ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងសង្គមខ្មែរ។ ព្រហ្មវិហារធម៌ជារាសី១ក្នុងចំណោមរាសីទាំង១២ក្នុងជំនឿដូនតាបុព្វបុរសខ្មែរ។ ចំពោះទំនាក់ទំនងស្នេហាវិញ ព្រហ្មវិហារធម៌ជាកូនសោរបេីកបេះដូងបុរសនារី ពោលគឺវាធ្វេីអោយធ្លាក់ក្នុងអន្លង់ស្នេហ៍រវាងគ្នា។

- តេីឪពុកម្តាយធ្វេីដូចម្តេចទេីបក្លាយជា: "ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌"?
- តេីធ្វេីដូចម្តេចទេីបកូនៗទទួលបានអារម្មណ៍ស្រលាញ់ពិតប្រាកដពីឪពុកម្តាយ?

ព្រហ្មវិហារធម៌ជាធម៌ដ៏ផូរផង់ ហេីយវាមិនអាចកេីតមានចំពោះមនុស្សមិនបរិសុទ្ធនោះឡេីយ ពោលគឺកេីតមានលេីមនុស្សដែលប្រកាន់ខ្ជាប់នូវកាយសុច្ចរិត វិចីសុច្ចរិតនិងមនោសុច្ចរិត។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។    ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត  ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។

ឪពុកឬម្តាយគ្រប់រូបខំធ្វេីពលីកម្មនិងលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដេីម្បីភាពរីកចម្រេីននិងអនាគតបវររុងរឿងនៃកូនៗរបស់ខ្លួន។ រីឯទឹកចិត្តឪពុកម្តាយចំពោះកូនពិតជាធំធេងនិងជ្រាលជ្រៅមិនអាចវាស់បាន។

"ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីម៉ែ(ម៉ាក់)ទេ... ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីពុក(ប៉ា)ទេ..." នេះជាសំដីរបស់បុត្រធីតាដែលរស់នៅខ្វះភាពកក់ក្តៅ ខ្វះសេចក្តីស្រលាញ់ពិត។ នៅពេលឮសំដីរបស់បុត្រធីតាដែលអធិប្បាយថា "កូនមិនទទួលបានក្តីស្រលាញ់ពីខ្លួន" ឪពុកឬម្តាយស្ទេីរគាំងបេះដូង និងស្លុតចិត្តជាខ្លាំង ដែលមានន័យផ្ទុយស្រឡះពីទឹកចិត្តរបស់ខ្លួនចំពោះកូន។

តេីហេតុអ្វីបានជាបុត្រធីតាមិនអាចទទួលបានអារម្មណ៍ស្រលាញ់ពីឪពុកម្តាយ?

ការយល់ដឹងពីអត្ថន័យនិងធាតុនៃក្តីស្រលាញ់គឺជារឿងចាំបាច់។ ពាក្យថា"ស្រលាញ់ៗ..." គឺមនុស្សគ្រប់រូបនិយាយយ៉ាងងាយស្រួល។ កាយ វាចា និងចិត្ត ជាធាតុសំខាន់បំផុតដែលត្រូវរួមបញ្ចូលគ្នា ដេីម្បីបង្ហាញក្តីស្រលាញ់បានពិតប្រាកដ។ ក្តីស្រលាញ់គឺប្រៀបដូចជាផ្ទះ ពេលក្រលេកមេីលពីចម្ងាយ យេីងអាចចង្អុលផ្ទះបាន តែពេលចូលទៅដល់កៀក ពេលយេីងចង្អុលទៅគឺជាទ្វារ ជញ្ជាំង បង្អួច សរសរ...។ ក្តីស្រលាញ់គឺដូចគ្នា ពីព្រោះវាជាអារម្មណ៍ដែលផុសឡេីង ដោយខ្លួនយេីងមិនអាចបញ្ជានឹងបានឡេីយ។ យោងតាមផ្នែកចិត្តសាស្រ្ត ធាតុនៃក្តីស្រលាញ់មាន5ចំណុចៈ
  - អោយតម្លៃ
  - ផ្តល់ការយល់ចិត្ត
  - គិតគូរយកចិត្តទុកដាក់
  - ផ្តល់អារម្មណ៍សុវត្ថិភាព
  - ផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត

ធាតុនៃក្តីស្រលាញ់ខាងលេីអាចផ្តល់ជូនទៅអ្នកដទៃបាន លុះត្រាតែវាមានសម្រាប់ខ្លួនឯងជាមុនសិន។ យេីងមិនអាចផ្តល់ក្តីសុខទៅអ្នកដទៃនៅពេលដែលខ្លួនគ្មានក្តីសុខនោះទេ យេីងមិនអាចផ្តល់ក្តីស្រលាញ់ទៅអ្នកដទៃបានទេ នៅពេលដែលយេីងខ្វះក្តីស្រលាញ់សម្រាប់ខ្លួនឯងនោះ។

ឪពុកម្តាយខ្លះយល់ថា ការលះបង់ឬពលីកម្មរបស់ខ្លួនគឺកូនៗបានទទួល ក្តីស្រលាញ់ដែលមានក្នុងចិត្តគឺកូនៗបានទទួល។ ក្តីស្រលាញ់ពិត គឺជាសភាវ:ដ៏ពិសិដ្ឋដែលអាចផ្តល់ទៅអ្នកដទៃបានលុះត្រាតែបុគ្គលនោះប្រកបដោយសុច្ចរិត ពោលគឺ: កាយ វាចា និងចិត្តត្រូវតែមួយ មានន័យថា ពាក្យសំដី និងទង្វេី គឺឆ្លុះបញ្ចាំងពីចិត្តឬការគិតរបស់ខ្លួនដែលហៅថាមានភាពស្មោះត្រង់។

បែបនេះ​ ចង់អោយកូនទទួលបានក្តីស្រលាញ់ពិត គឺត្រូវខ្លួនឯងប្រកាន់ខ្ជាប់នូវការស្មោះត្រង់ គឺកាយ វាចា និងចិត្តជាធ្លុងតែមួយ ហេីយត្រូវមានសេចក្តីស្រលាញ់ចំពោះខ្លួនឯង និងបង្កេីតក្តីស្រលាញ់សម្រាប់ខ្លួនឯងជាមុនសិនរវាងឪពុកនិងម្តាយ ទេីបអាចផ្តល់ក្តីស្រលាញ់ដល់កូនៗបាន។ នៅពេលអ្នកទទួលបានក្តីស្រលាញ់សម្រាប់ខ្លួនឯងហេីយ អ្នកនឹងអាចផ្តល់ក្តីស្រលាញ់ពិតដល់កូនបាន ពេលនោះអ្នកនឹងក្លាយជា"ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

គតិគួរពិចារណាសម្រាប់អ្នកមិនទាន់រៀបការ

ជាធម្មជាតិរបស់មនុស្ស ពេលផ្តេីមចូលវ័យគ្រប់ការ មនោសញ្ចេតនាស្នេហាចាប់ផ្តេីមមានតម្រូវការ ឯអារម្មណ៍ផ្លូវភេទក៏ចាប់ផ្តេីមមាននិងមានតម្រូវការអោយបំពេញផងដែរ។


ជារឿងត្រឹមត្រូវ ធម្មជាតិរបស់មនុស្សបង្កេីតមកអោយជីវិតមានគូ។ បច្ចុប្បន្នដោយសារសេរីភាពបេីកទូលាយ គូស្នេហ៍មានទាំងភេទផ្ទុយគ្នា ​និងគូស្នេហ៍ភេទដូចគ្នា ពោលគឺប្រុសស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ទាំងស្រីឬប្រុស និងប្រុសស្រលាញ់ទាំងប្រុសឬស្រី។ វិបត្តិស្នេហាមិនថាគូស្នេហ៍ប្រភេទណាទេ គឺតែងកេីតមានឡេីង ដោយសារកង្វះការយល់ដឹងអំពីអត្ថន័យនៃពាក្យស្រលាញ់ និងអំពីធាតុនៃក្តីស្រលាញ់ ព្រមទាំងវិធីបំពេញក្តីស្រលាញ់ជូនគ្នា(បេីកបេះដូង)។

ជីវិតគឺជាការរៀនសូត្រ។ គ្រប់សកម្មភាពចម្បងៗក្នុងជីវិតគឺត្រូវការការរៀនសូត្រ។ ការដាំស្លក៏រៀន ការធ្វេីការងារក៏រៀន ការតុបតែងខ្លួនក៏រៀន តែជីវិតគូស្រករបែរជាមនុស្សមិនសូវចាប់អារម្មណ៍ និងរៀនសូត្រ។ យុវជន យុវនារីខ្លះក្រោយរៀនចប់មហាវិទ្យាល័យ ឬសកលវិទ្យាល័យ មានការងារធ្វេី ឯខ្លះទៀតរៀនជំនាញវិជ្ជាជីវ: ឬមានមុខរបរ គឺមនុស្សទូទៅរួមទាំងសាមីខ្លួនយល់ថា ដល់វេលាមានគូស្រករ។ ជាការត្រឹមត្រូវ គឺនេះជាវេលាដ៏ល្អសម្រាប់មានគូស្រករ ប៉ុន្តែបញ្ហាត្រង់ថា តេីពួកគេយល់ដឹងពីជីវិតគូស្រករប៉ុនណាហេីយ។ ដោយសារចំណេះដឹងអំពី
គូស្រករ គឺមិនមានសាលាណាបង្រៀនអំពីវា ភាគច្រេីនគឺរៀនតាមការសង្កេតពីមនុស្សដែលមានគ្រួសារហេីយ និងរៀនតាមការអានសៀវភៅឬឯកសារផ្សេងៗ។ ធាតុពិតឯកសារឬសៀវភៅទាំងនោះមិនសូវឆ្លុះបញ្ចាំងអំពីជីវិតជាក់ស្តែងរបស់ខ្លួនឡេីយ។

យុវជនយុវនារីដែលគ្រប់ការតែងគិតនិងយល់ឃេីញថា ជីវិតគូស្រករឬជីវិតរៀបការហាក់ងាយស្រួល ពោលគឺមានលុយកាក់ និងសម្លឹងឃេីញ កូនកម្លោះក្រមុំណាដែលសមសួននឹងខ្លួន ហេីយមានចិត្តប្រតិព័ទ្ធនឹង គ្នា ឬក៏ឪពុកម្តាយឬចាស់ទុំពេញចិត្ត គឺគ្រប់គ្រាន់ហេីយ។ ជាក់ស្តែងជីវិតគូស្រករគឺមិនងាយស្រួលដូចការគិតឡេីយ ពោលគឺស្មុកស្មាញបំផុត។ ការលះបង់ទម្លាប់នៃជីវិតខ្លួនមួយ មកទម្លាប់នៃជីវិតខ្លួនពីរ ព្រមទាំងបន្ទុកផ្សេងៗ គឺត្រូវមានការផ្លាស់ប្តូរយ៉ាងគំហុក។ បុគ្គលមួយចំនួនមានសមត្ថភាពគ្រប់គ្រងនិងដឹកនាំមនុស្សរាប់រយ រាប់ពាន់ រាប់ម៉ឺន និងរហូតរាប់លាននាក់ អាចដោះស្រាយបញ្ហាការងារគ្រប់ជំពូក តែបែរជាជាប់គាំង និយាយមិនចេញ ទល់តម្រិះចំពោះបញ្ហាក្នុងគ្រួសារខ្លួនទៅវិញ។

ជាក់ស្តែង ក្រោយរៀបការបញ្ហាមិនចុះសម្រុងកេីតមានជាហូរហែរ ប្តីប្រពន្ធខ្លះស៊ូទ្រាំមិនបាន ការបន្ទោសគ្នាកេីតមាន រកាំរកូសរកសេចក្តីសុខមិនឃេីញ ចុងបញ្ចប់គឺឆ្ពោះទៅលែងលះ។

ដេីម្បីជួយសម្រួលអោយជីវិតគូស្រករមានដំណេីរការរលូន ការស្វែងយល់និងរៀនសូត្រអំពី:
  - ចិត្តសាស្រ្តបុរសនិងនារីខ្មែរក្នុងសេចក្តីស្នេហា
  - ធាតុនៃក្តីស្រលាញ់ឬស្នេហា (រូបមន្តបេីកបេះដូង)
  - វិធីប្រណិបត្តិធាតុនៃសេចក្តីស្រលាញ់នីមួយៗ
  - វិធីផ្តល់កម្លាំងចិត្ត
  - វិធីគ្រប់គ្រងអារម្មណ៍
  - វិធីដោះស្រាយបញ្ហាក្នុងគ្រួសារ
  - ។ល។ និង។ល។

បែបនេះការស្វែងយល់និងរៀនសូត្រអំពីជីវិតគូស្រករ គឺជារឿងចាំបាច់បំផុត ដេីម្បីអាចបង្កេីតគ្រួសារ១មានសុខចម្រេីននិងសុភមង្គលទៅបាន។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

តេីសិរីសួស្តីមានប្រភពមកពីណា?


សិរីសួស្តីគឺមិនមែនកេីតមានដោយសារកាន់បន់ស្រន់នោះទេ គឺកេីត ឡេីងដោយការប្រណិបត្តិកាយសុច្ចរិត វិចីសុច្ចរិត និងមនោសុច្ចរិត។


រាល់ពេលចូលឆ្នាំម្តងៗ ប្រជាពលរដ្ឋខ្មែរតែងតែបន់ស្រន់ សូមអោយគ្រោះកម្ម​ ឬបញ្ហា ឬទុក្ខសោកទាំងឡាយនៅឆ្នាំចាស់ចាកផុត សូមសុខសិរីសួស្តីកេីតមាន។

តាមជំនឿខ្មែរ សិរីសួស្តីមាន3ប្រការ គឺសិរីសួស្តីពេលព្រឹក គឺស្ថិតលេីមុខ សិរីសួស្តីពេលថ្ងៃត្រង់ គឺស្ថិតលេីទ្រូង និងសិរីសួស្តីពេលយប់ គឺស្ថិតលេីជេីង ដែលទាំងនេះគឺជាន័យធៀប។ ទឹកឬព្រះគង្គាជាគ្រឿងបរិសុទ្ធស្អាត អាចជួយសម្អាតឬជំរះអ្វីៗដែលស្មោកគ្រោក និងគ្រឿងសៅហ្មង។ ទឹកជាគ្រឿងត្រជាក់ត្រជុំ ផ្តល់នូវភាពសុដុមរម្យនា និងសេចក្តីសុខក្សេមក្សាន្ត ពោលគឺទឹកតំណាងសុច្ចរិតភាព។

សិរីសួស្តីទី១(ពេលព្រឹក)ដែលស្ថិតលេីមុខ គឺសំដៅលេីវាចារបស់ខ្លួន វៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់វិចីសុច្ចរិត បេីសំដីអាក្រក់ទោះមុខស្អាតប៉ុនណាក៏លែងមានមន្តស្នេហ៍ ពីព្រោះសម្លេងនិងសំដីគឺជាចំណងអារម្មណ៍និងជាមន្តស្នេហ៍ទាក់ទាញរបស់បុគ្គលគ្រប់រូប។

សិរីសួស្តីទី២(ពេលថ្ងៃត្រង់)ដែលស្ថិតលេីទ្រូង គឺសំដៅលេីចិត្តឬការគិតវៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់មនោសុច្ចរិត  ។ ចិត្តគឺជាស្នូលឬជាមូលដ្ឋាននៃវាចានិងទង្វេី។ ចិត្តឬមនោសុច្ចរិតឬចិត្តត្រជាក់ឬស្ងប់ គឺជាប្រភពនៃក្តីសុខ។

សិរីសួស្តីទី៣(ពេលយប់)ដែលស្ថិតលេីជេីង   គឺសំដៅលេីទង្វេីវៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់កាយសុច្ចរិត។

សរុបសេចក្តីមក គឺសិរីសួស្តីកេីតមានបានលុះត្រាតែ កាយ(ទង្វេី) វាចា និងចិត្ត(ការគិត) វៀរចាកទុច្ចរិត ពោលគឺត្រូវការកាយសុច្ចរិត វិចីសុច្ចរិត និងចិត្តឬមនោសុច្ចរិត។

តែបេីតាមអត្ថន័យព្រះកេសនៃកបិលមហាព្រហ្ម ដេីម្បីប្រកាន់នូវសុច្ចរិតភាពដោយកាយ វាចា និងចិត្ត គឺត្រូវអនុវត្តនូវព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា សម្រាប់ទាំងខ្លួនឯង និងអ្នកដទៃ។ បែបនេះដេីម្បីអោយជីវិតរស់នៅរបស់យេីងកេីតមានសិរីសួស្តីទៅបាន គឺត្រូវប្រណិបត្តិព្រហ្មវិហារធម៌។

 តេីព្រហ្មវិហារត្រូវប្រណិបត្តិយ៉ាងដូចម្តេច?

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។    ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត  ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។

សរុបសេចក្តីមក ចង់មានសិរីសួស្តីក្នុងជីវិតរស់នៅ ការប្រណិបត្តិព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងនិងអ្នកដទៃគឺជារឿងចាំបាច់បំផុត៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

ការរក្សាភ្នក់ភ្លេីង៣


តេីការរក្សាភ្នក់ភ្លេីង៣មានន័យដូចម្តេច?


ភ្លេីងគឺជាថាមពលប្រេីសម្រាប់កំដៅឬដុតចំអិនអាហារ មានន័យថា យេីងអាចប្រេីប្រាស់វាសម្រាប់អោយកេីតជាប្រយោជន៍ក្នុងជីវិតរស់នៅ។ ភ្លេីងក៏អាចជាមហន្តរាយបំផ្លាញអោយវិនាសហិនហោច នៅពេលយេីងមិនអាចគ្រប់គ្រងវាបាន។ យ៉ាងណាមិញ ភ្នក់ភ្លេីងនៅក្នុងន័យនេះគឺសំដៅលេីសភាវ:មិនល្អ លេីរឿងហេតុមិនល្អដែលនាំមកនូវការក្តៅក្រហាយ ដុតកម្លោចក្តីសុខនិងសុភមង្គលគ្រួសាររហូតខ្ទេចខ្ទាំនិងបែកបាក់។

ក្នុងកំលុងវេលារៀបការ គ្រូអាចារ្យតែអប់រំ ទូន្មាន និងដាស់តឿនអោយគូស្វាមីភរិយាថ្មីរក្សាអោយបានភ្នក់ភ្លេីង៣ ដេីម្បីធានាបានអំពីសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ។ លេីសពីនេះ គ្រូអាចារ្យបានទូន្មានបន្ថែមថា "កុំនាំភ្លេីងក្នុងចេញក្រៅ" និង "កុំនាំភ្លេីងក្រៅចូលក្នុង"។
ការទន្ទេញរត់មាត់តែមិនយល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះ និងមិនយល់ពីរបៀបប្រណិបត្តិវា គឺជាបញ្ហា។ មានការយល់ច្រលំនឹងពាក្យ "រក្សាភ្នក់ភ្លេីង៣" ជាមួយនឹង"កុំនាំភ្លេីងក្នុងចេញក្រៅ កុំនាំភ្លេីងក្រៅចូលក្នុង"។ បទពិសោធន៍នៃការចែករំលែកអារម្មណ៍ឬបញ្ហា ប៉ះចំមនុស្សក្អែក១ជាក្អែក១០ ធ្វេីអោយជាមេរៀនដ៏ល្អ ហៅថាកុំនាំភ្លេីងក្នុងចេញក្រៅ។ ឯរឿងរ៉ាវខ្លះជារឿងរ៉ាវគេ ឬរឿងរ៉ាវក្នុងទូរទស្សន៍ យកមកវិភាគចេញជារឿងខូចអារម្មណ៍បាន ដែលហៅថា "កុំនាំភ្លេីងក្រៅចូលក្នុង"។

ការរក្សាភ្នក់ភ្លេីង៣ គឺជារាសីមួយក្នុងចំណោមរាសីទាំង១២ក្នុងជំនឿខ្មែរ។ ការក្សាភ្នក់ភ្លេីង៣គឺ:
    ១. ការរក្សាសាច់ញាតិខាងខ្លួនឯង គឺរក្សាឪពុកម្តាយបង្កេីត
    ២. ការរក្សាសាច់ញាតិខាងប្តីឬប្រពន្ធ គឺរក្សាឪពុកម្តាយក្មេក
    ៣. ការរក្សាក្រុមគ្រួសារខ្លួនឯង គឺរក្សាប្តីឬប្រពន្ធ និងបុត្រធីតា

ដូចម្តេចបានជាឪពុកម្តាយបង្កេីត ឪពុកម្តាយក្មេក និងក្រុមគ្រួសារខ្លួនឯង គឺជាភ្លេីងទៅវិញ?

១. ការរក្សាសាច់ញាតិខាងខ្លួនឯងគឺរក្សាឪពុកម្តាយបង្កេីត

ពាក្យចាស់ពោលថា "អារសាច់ជូនខ្លា ទេីបរស់នៅស្រុកបាន" មានន័យថា គឺត្រូវការការលះបង់ទេីបអ្នកដទៃអោយយេីងសុខបាន។
ការចុះថយនៃការយកចិត្តទុកដាក់ នៃពេលវេលា នៃការគាំទ្រផ្សេងៗ ងាយធ្វេីអោយឪពុកម្តាយប៉ះពាល់អារម្មណ៍។ ពួកគាត់គឺតែងមានឥរិយាបថទាំងវិជ្ជមាននិងអវិជ្ជមានអំពីខ្លួនយេីង ជាពិសេសគឺបំលាស់ប្តូរដែលកេីតមានឡេីងក្រោយរៀបការ។ ពាក្យសរសេីរនិងពាក្យទិតៀនក៏បានកេីតឡេីងព្រមគ្នា។ នៅពេលយេីងចេះរក្សា ឥរិយាបថរបស់ពួកគាត់គឺមានទំនោរទៅរកភាពវិជ្ជមានជាងអវិជ្ជមាន ហេីយសេចក្តីសុខក៏ទទួលបានតាមនឹងដែរ។ លេីសពីនេះពេលចេះរក្សាឪពុកម្តាយបង្កេីត គឺយេីងក្លាយជាកូនកត្តញ្ញូ ថែមទាំងលេីកមុខកូនប្រសារចំពោះឪពុកម្តាយក្មេកទៀតផង​។ ម្យ៉ាងវិញទៀត ការរក្សាសាច់ញាតិបង្កេីតក៏ជារឿងសំខាន់ផងដែរ។

២. ការរក្សាសាច់ញាតិខាងប្តីឬប្រពន្ធគឺរក្សាឪពុកម្តាយក្មេក

"ឆ្នាំងណាក្របហ្នឹង" ជាពាក្យចាស់ទុំអប់រំទូន្មានអំពីការប្រព្រឹត្តទៅនៃជីវិតក្នុងគ្រួសារនីមួយៗ។ បេីមានម្នាក់ក្នុងចំណោមទាំង២ មានធម៌កត្តញ្ញូក្នុងសន្តាន គឺធម៌នោះនឹងជ្រួតជ្រាបដល់ម្នាក់ទៀតមិនខាន។ សាច់ញាតិក្មេកគឺមានលក្ខណៈឆាប់រំញោចប្រតិកម្មជាងសាច់ញាត់បង្កេីតទៅទៀត។ ពាក្យថា"កូនប្រសារចិត្តមិនបាន" ត្រូវបានលាន់រន្ថេីន នៅពេលកូនប្រសារមិនបានរក្សាឪពុកម្តាយក្មេក។ នៅពេលមានទំនាស់កេីតឡេីង ការងាកមកសុំជំនួយពីសាច់ញាតិបង្កេីត ត្រូវបានធ្វេីឡេីង។ ពេលនោះ បេីយេីងជាកូនប្រសារចិត្តបាន គឺត្រូវបានជ្រោមជ្រែងអោយសម្រួលត្រូវគ្នាវិញ តែបេីកូនប្រសារចិត្តមិនបាន គឺត្រូវ "ដុតអោយខ្លោច រោយអោយឆៅ" មិនខាន។ បែបនេះការរក្សាឪពុកម្តាយក្មេក និងសាច់ញាតិក្មេក គឺជារឿងចាំបាច់។

៣. ការរក្សាក្រុមគ្រួសារខ្លួនឯង

ការផ្តល់ក្តីស្រលាញ់ មានន័យថា ធ្វេីអោយដៃគូនិងបុត្រធីតាទទួលបានអារម្មណ៍ស្រលាញ់គឺជារឿងចាំបាច់បំផុត។ ក្តីស្រលាញ់ជាសភាវ: ពិសិដ្ឋ ដែលស្ថិតនៅតែជាមួយបុគ្គលបរិសុទ្ធ(កាយ វាចា ចិត្ត ជាធ្លុងមួយ)ប៉ុណ្ណោះ។ បុគ្គលខ្លះខិតខំលះបង់ដោយមិនយល់ ចុងបញ្ចប់ប្រែជាឥតន័យ ដោយសារក្តីស្រលាញ់ទាំងនោះគឺដៃគូនិងបុត្រធីតាមិនទទួលបាននោះឡេីយ ដោយសារខ្វះភាពបរិសុទ្ធក្នុងសន្តាន។ ការរក្សាក្រុមគ្រួសារខ្លួនឯងគឺជារឿងអទិភាពបំផុត ដេីម្បីអាចរក្សាជីវិតជាគូស្វាមីភរិយារហូតដល់ចាស់កោងខ្នង។

អ្វីដែលជាតម្រូវការដែលត្រូវផ្តល់ជូនគ្នា ដេីម្បីបង្កេីតអោយមានអារម្មណ៍ស្រលាញ់គឺមានសមាសធាតុ៥ដូចខាងក្រោម:
  - ការអោយតម្លៃ
  - ការយល់ចិត្តឬយល់អារម្មណ៍
  - ការគិតគូពីសុខទុក្ខឬយកចិត្តទុកដាក់
  - ការផ្តល់អារម្មណ៍សុវត្ថិភាព
  - ការធ្វេីអោយរំភេីបរីករាយចិត្ត

បន្ថែមពីនេះ ការបំពេញតម្រូវការផ្លូវភេទគឺជារឿងចាំបាច់បំផុត ពីព្រោះវាជួយពង្រឹងចំណងអារម្មណ៍រវាងប្តីប្រពន្ធ៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ